សប៊ូ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បារ. សាវ៉ុង Savon; ឡាត័ង សាប៉ូ Sapo; ស. សៈបូ់ អ. ថ. សៈប៉ូ; យ. សាបុង Xábong ) គ្រឿងសម្អាតធ្វើអំពីការលាយផ្សំដោយវត្ថុជូរប្រហាតជាដើម មានក្លិនផ្សេងៗ, មានដើមកំណើតមុនដំបូងនៅប្រទេសអឺរ៉ុប, សម្រាប់ប្រើដុសជម្រះបោកលាង ឲ្យជ្រះក្អែលជ្រះមន្ទិល ។
ឧទាហរណ៍៖ សប៊ូក្រអូប, សប៊ូឆ្អាប ។
ក្នុងសម័យពីដើម, ខ្មែរប្រើផ្លែក្រូចសើច, ផ្លែសំបួរកក់,ផ្លែល្វៀង,… ជាគ្រឿងលាងជម្រះ ដុសសម្អាត; នៅប្រទេសឥណ្ឌាមានប្រើដីស្អិតមួយយ៉ាងលាយដោយគ្រឿងផ្សំអ្វីខ្លះ មិនអាចដឹងប្រាកដ, ក្នុងវិន័យពុទ្ធសាសនាប្រាប់ថាប្រើជាគ្រឿងដុសជម្រះកាយក្នុងវេលាងូតទឹក ( ម. ព. មត្តិកា ផង ) ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖