Posted on Leave a comment

តើពាក្យ «សន្ធិ» មានន័យដូចម្ដេច ?


សន្ធិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ឬ សំ. សំធិ ) ការត, តំណ, ទី-ត, ការតភ្ជាប់ ។ ព. វ. វិធីតអក្សររបស់បទមួយៗឲ្យជាប់គ្នា សម្រាប់ភាសាសំស្រ្កឹត, បាលី ដូចជា គមន “ការទៅ ដំណើរទៅ” + អាគមន “ការមក ដំណើរមក” តភ្ជាប់ជា គមនាគមន “ដំណើរទៅនិងមក”; ខ្មែរយកមកប្រើជា គមនាគមន៍ ( គៈមៈនាគំ ) ការឬដំណើរទៅនិងមក ។ សន្ធិសម្រាប់ប្រើក្នុងតន្តិភាសាឯទៀតដូចយ៉ាងភាសាបារាំងសែស: La école តភ្ជាប់ថា L’école ជាដើម ។ សន្ធិកិរិយោបករណ៍ ( សន់-ធិកិរ៉ិយ៉ោប៉ៈ-ក; បា. < សន្ធិ + កិរិយា + ឧបករណ ) ឧបករណ៍នៃការតអក្សរគឺបែបដែលចែកចេញទៅច្រើនយ៉ាងប្រាប់វិធីតអក្សរ ( ព. វ. ) ។ សន្ធិច្ឆេទ ( សន់-ធិច-ឆេទៈ ឬ –ឆែត )ការកាត់បទសន្ធិញែកឲ្យឃើញតាមរូបដើម, ដូចជា គមនាគមន៍ កាត់ញែកជា គមន-អាគមន៍ ( ព. វ. ) ។ ការកាត់ទី-តមានជញ្ជាំងផ្ទះជាដើម : សន្ធិច្ឆេទកម្ម ( សន់-ធិច-ឆេទៈក័ម ) អំពើកាត់ទី-ត គឺអំពើរបស់ចោរដែលលបកាត់ជញ្ជាំងផ្ទះជាដើម ហើយចូលលួចទ្រព្យគេ ។
ឧទាហរណ៍៖ ចោរធ្វើសន្ធិច្ឆេទកម្ម ។

                   សន្ធិមុខ មុខតំណ, មុខដែលតភ្ជាប់គ្នា ។ សន្ធិសញ្ញា ( ម. ព. សន្ធានសញ្ញា ក្នុងពាក្យ សន្ធាន ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply