Posted on Leave a comment

តើពាក្យ «សប្បុរិស» មានន័យដូចម្ដេច ?


សប្បុរិស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. សត្បុរុឞ ) សប្បុរស ( ព. ផ្ទ. អសប្បុរិស ) ។ សប្បុរិសកម្ម អំពើ, កិច្ចការ របស់សប្បុរស ។ សប្បុរិសចរិយា ( –ចៈរ៉ិយ៉ា ) ការប្រព្រឹត្តរបស់សប្បុរស ។ សប្បុរិសជាតិ ជាតិរបស់សប្បុរស ។ សប្បុរិសត្រកូល ត្រកូលអ្នកត្រឹមត្រូវ ។ សប្បុរិសទាន ទានរបស់សប្បុរស គឺទានដែលគេឲ្យដោយគោរព ( មិនឲ្យដោយអាការខ្ជីខ្ជា ) ។ សប្បុរិសធម៌ ធម៌របស់សប្បុរស ។ សប្បុរិសវាចា ឬ –វាទ សម្ដីរបស់សប្បុរស ។ សប្បុរិសវាទី អ្នកនិយាយត្រឹមត្រូវ ( បើស្ត្រីជា សប្បុរិសវាទិនី ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply