Posted on Leave a comment

តើពាក្យ «សព្វ» មានន័យដូចម្ដេច ?


សព្


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( បា.; សំ. សវ៌ ) ពាក្យនេះជា កិ. វិ. ឬ គុ. ដូចពាក្យ សព្វ ដែរ, ប៉ុន្តែខ្មែរប្រើជា កិ. មានន័យថា “ពេញ, គាប់, ស្ម័គ្រស្មោះ, ត្រូវ, ឥតខុស, ឥតទាស់” (ប្រើចំពោះតែ រ. ស. និង ស. ស. )  ។
ឧទាហរណ៍៖ ទ្រង់សព្វព្រះរាជហឫទ័យ; សព្វព្រះទ័យ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. សវ៌ ) ទាំងពួង, ទាំងអស់, ទាំងមូល, ទាំងស្រុង, ទាំងគ្រប់; គ្រប់, ទួ, ទួទៅ, រាល់ ។
ឧទាហរណ៍៖ ឃើញសព្វ, ចេះសព្វ, ដឹងសព្វ; សព្វកាល, សព្វគ្នា, សព្វដង, សព្វមួយដង, សព្វឋាន, សព្វប្រការ ។ ល ។

                      សព្វជាតិ រាល់ជាតិ ។ មិនបានការ : មនុស្សសព្វជាតិ មនុស្សមិនបានការ ។ ចោលម្សៀត ។

ឧទាហរណ៍៖ អាសព្វជាតិ! អារចោលម្សៀត! ( ព. ទ្រ. ម. ) ។

                      សព្វសរពើ, សព្វស័រពើ ឬ សព្វសារពើ អ្វីៗទាំងអស់ ( ម. ព. សារពើ ផង ) ។

                      ( បា.; សំ. សវ៌ ) ទាំងពួង, ទាំងអស់, ទាំងមូល, ទាំងស្រុង, ទាំងគ្រប់; គ្រប់, គ្រប់យ៉ាង; ទួទៅ; រាល់ ។ សព្វគុណ គុណសម្បត្តិគ្រប់យ៉ាង ។

ឧទាហរណ៍៖ ថ្នាំសព្វគុណ ថ្នាំដែលប្រើរម្ងាប់រោគបានច្រើនយ៉ាង ។

                       សព្វញ្ញុតញ្ញាណ ( សប់-ព័ញ-ញុ-ត័ញ-ញាន ) ញាណឬប្រាជ្ញាដែលដឹងសព្វ ( ញាណរបស់ព្រះសព្វញ្ញុពុទ្ធ ) ។ សព្វញ្ញុពុទ្ធ ឬ សព្វញ្ញូ– ( សប់-ព័ញ-ញុ ឬ —ញូ-ពុត ) លោកអ្នកត្រាស់ដឹងសព្វ ( ព្រះសម្មាសម្ពុទ្ធ ); ហៅត្រឹមតែ សព្វញ្ញូ ក៏បាន ។

ឧទាហរណ៍៖ ព្រះសព្វញ្ញូ ។

                    សព្វន្តរាយ ( សប់-ព័ន-តៈរ៉ាយ; បា. < សព្វ + អន្តរាយ ) អន្តរាយទាំងពួង ។ សព្វភ័យ ភ័យទាំងគ្រប់ ។ សព្វភូត សត្វទាំងពួង, ពួកសត្វទាំងអស់ ។ សព្វភោគ សម្បត្តិគ្រប់យ៉ាង ។ សព្វយុត្ត ដែលប្រកបដោយលម្អគ្រប់យ៉ាង ។

ឧទាហរណ៍៖ ក្បាច់សព្វយុត្ត ។

                      សព្វរុទញ្ញូ ( សប់-ពៈរុ-ទ័ញ-ញូ; បា. < សព្វ + រុទ “សូរ, សម្រែក” + ញូ “អ្នកដឹង” ) អ្នកដឹងសំឡេងទាំងគ្រប់ គឺអ្នកដែលចេះវិជ្ជាចំណាំសូរសំឡេង គ្រាន់តែឮរំពងសំឡេងមនុស្សក៏អាចដឹងថាមានបុណ្យ ឬឥតបុណ្យ . . . បាន ។ សព្វរោគ រោគគ្រប់យ៉ាង ។ សព្វរោគវិនិមុត្ត ឬ –វិមុត្ត (–គៈ—មុត ) ដែលរួចផុតស្រឡះចាករោគគ្រប់យ៉ាង ។ សព្វលាភ លាភទាំងគ្រប់ ។ សព្វលោក លោកទាំងមូល, សកលលោក ។ សព្វវចនៈ ពាក្យទាំងពួង; វចនានុក្រម ។ សព្វវចនាធិប្បាយ ( បា. < សព្វ + វចន + អធិប្បាយ ) សៀវភៅអធិប្បាយពាក្យដោយសព្វគ្រប់ ( សៀវភៅវចនានុក្រមពិស្ដារ ) ។ សព្វវិទូ សព្វញ្ញូ ។ សព្វវិនាស វិនាសទាំងអស់, វិនាសទាំងស្រុង ។ សព្វវេទី អ្នកចេះចំណេះគ្រប់យ៉ាង ( បើស្ត្រីជា សព្វវេទិនី ) ។ សព្វសន្តិភាព សេចក្ដីស្ងប់ឬសេចក្ដីសុខសាន្ដទួទៅ ។ សព្វសោក សេចក្ដីស្ដាយស្រណោះទាំងគ្រប់ ។ ល ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( បា.; សំ. សវ៌ ) ទាំងពួង, ទាំងអស់, ទាំងមូល, ទាំងស្រុង, ទាំងគ្រប់; គ្រប់, ទួ, ទួទៅ, រាល់ ។
ឧទាហរណ៍៖ ឃើញសព្វ, ចេះសព្វ, ដឹងសព្វ; សព្វកាល, សព្វគ្នា, សព្វដង, សព្វមួយដង, សព្វឋាន, សព្វប្រការ ។ ល ។

                       សព្វជាតិ រាល់ជាតិ ។ មិនបានការ : មនុស្សសព្វជាតិ មនុស្សមិនបានការ ។ ចោលម្សៀត ។
ឧទាហរណ៍៖ អាសព្វជាតិ! អារចោលម្សៀត! ( ព. ទ្រ. ម. ) ។

                      សព្វសរពើ, សព្វស័រពើ ឬ សព្វសារពើ អ្វីៗទាំងអស់ ( ម. ព. សារពើ ផង ) ។
( បា.; សំ. សវ៌ ) ទាំងពួង, ទាំងអស់, ទាំងមូល, ទាំងស្រុង, ទាំងគ្រប់; គ្រប់, គ្រប់យ៉ាង; ទួទៅ; រាល់ ។ សព្វគុណ គុណសម្បត្តិគ្រប់យ៉ាង ។
ឧទាហរណ៍៖ ថ្នាំសព្វគុណ ថ្នាំដែលប្រើរម្ងាប់រោគបានច្រើនយ៉ាង ។

                     សព្វញ្ញុតញ្ញាណ ( សប់-ព័ញ-ញុ-ត័ញ-ញាន ) ញាណឬប្រាជ្ញាដែលដឹងសព្វ ( ញាណរបស់ព្រះសព្វញ្ញុពុទ្ធ ) ។ សព្វញ្ញុពុទ្ធ ឬ សព្វញ្ញូ– ( សប់-ព័ញ-ញុ ឬ —ញូ-ពុត ) លោកអ្នកត្រាស់ដឹងសព្វ ( ព្រះសម្មាសម្ពុទ្ធ ); ហៅត្រឹមតែ សព្វញ្ញូ ក៏បាន

ឧទាហរណ៍៖ ព្រះសព្វញ្ញូ ។

                      សព្វន្តរាយ ( សប់-ព័ន-តៈរ៉ាយ; បា. < សព្វ + អន្តរាយ ) អន្តរាយទាំងពួង ។ សព្វភ័យ ភ័យទាំងគ្រប់ ។ សព្វភូត សត្វទាំងពួង, ពួកសត្វទាំងអស់ ។ សព្វភោគ សម្បត្តិគ្រប់យ៉ាង ។ សព្វយុត្ត ដែលប្រកបដោយលម្អគ្រប់យ៉ាង

ឧទាហរណ៍៖ ក្បាច់សព្វយុត្ត ។

                      សព្វរុទញ្ញូ ( សប់-ពៈរុ-ទ័ញ-ញូ; បា. < សព្វ + រុទ “សូរ, សម្រែក” + ញូ “អ្នកដឹង” ) អ្នកដឹងសំឡេងទាំងគ្រប់ គឺអ្នកដែលចេះវិជ្ជាចំណាំសូរសំឡេង គ្រាន់តែឮរំពងសំឡេងមនុស្សក៏អាចដឹងថាមានបុណ្យ ឬឥតបុណ្យ . . . បាន ។ សព្វរោគ រោគគ្រប់យ៉ាង ។ សព្វរោគវិនិមុត្ត ឬ –វិមុត្ត (–គៈ—មុត ) ដែលរួចផុតស្រឡះចាករោគគ្រប់យ៉ាង ។ សព្វលាភ លាភទាំងគ្រប់ ។ សព្វលោក លោកទាំងមូល, សកលលោក ។ សព្វវចនៈ ពាក្យទាំងពួង; វចនានុក្រម ។ សព្វវចនាធិប្បាយ ( បា. < សព្វ + វចន + អធិប្បាយ ) សៀវភៅអធិប្បាយពាក្យដោយសព្វគ្រប់ ( សៀវភៅវចនានុក្រមពិស្ដារ ) ។ សព្វវិទូ សព្វញ្ញូ ។ សព្វវិនាស វិនាសទាំងអស់, វិនាសទាំងស្រុង ។ សព្វវេទី អ្នកចេះចំណេះគ្រប់យ៉ាង ( បើស្ត្រីជា សព្វវេទិនី ) ។ សព្វសន្តិភាព សេចក្ដីស្ងប់ឬសេចក្ដីសុខសាន្ដទួទៅ ។ សព្វសោក សេចក្ដីស្ដាយស្រណោះទាំងគ្រប់ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply