Posted on Leave a comment

តើពាក្យ «សព្វនាម» មានន័យដូចម្ដេច ?


សព្វនាម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. សវ៌នាមន៑ ) សព្ទដែលប្រើជាជំនួស ឬជាជំនួយនាម, មាន ២ យ៉ាង គឺ បុរិសសព្វនាម, វិសេសនសព្វនាម ( ព. វ. )
ឧទាហរណ៍៖ ព្រះអង្គ, លោក, គេ, គាត់, វា; អ្នក, ឯង; ខ្ញុំ, អញ, យើង,… ជា បុរិសសព្វនាម សម្រាប់ប្រើជាជំនួសនាមនាម : លោកអញ្ជើញទៅណា? ខ្ញុំទៅផ្ទះ;….។

                     ណា, ឯណា, នេះ, នុះ, នុ៎ះ, នោះ, ឯណេះ, ឯណោះ, ឯណ៎ោះ… ជាវិសេសនសព្វនាម សម្រាប់ប្រើជាជំនួយនាមនាម
ឧទាហរណ៍៖ ផ្ទះណា?, ផ្ទះនុ៎ះ;… ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply