Posted on Leave a comment

តើពាក្យ «សមគ្គ» មានន័យដូចម្ដេច ?


សមគ្គ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. សមគ្រ ) ដែលព្រមព្រៀងគ្នា, មូលគ្នា, រួបរួមគ្នា; ទាំងអស់, ទាំងមូល; ទួទៅ ។ ប្រើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ : សមគ្គកម្ម ការព្រមព្រៀងគ្នា ។ សមគ្គចិត្ត ចិត្តព្រមព្រៀង ។ សមគ្គចេតនា គំនិតព្រមព្រៀង ។ សមគ្គភាព ភាពឬដំណើរព្រមព្រៀងគ្នា, សេចក្ដីព្រមព្រៀង ។ សមគ្គសំវាស ឬ –សង្វាស ( –ស័ង ឬ សង់-វ៉ាស ) ការនៅរួមព្រមចិត្តគំនិតគ្នា, ការនៅរួមសុខរួមទុក្ខ ( របស់ស្វាមីភរិយា ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply