Posted on Leave a comment

តើពាក្យ «សមថ» មានន័យដូចម្ដេច ?


សមថ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សមថ; សំ. ឝមថ ) សេចក្ដីស្ងប់នៃចិត្ត, សេចក្ដីស្ងប់អារម្មណ៍រសេមរសាម, សមាធិធម៌ ។ សមថកម្មដ្ឋាន កម្មដ្ឋានសម្រាប់ធ្វើចិត្តឲ្យស្ងប់ស្ងាត់ ឲ្យឃ្លាតចាកពួកនីវរណធម៌ ( ហៅ សមថធម៌ ក៏បាន ) ។ សមថភាវនា ការចម្រើនឬការរំពឹងសមថធម៌ ។ សមថយានិក អ្នកមានសមថធម៌ជាយាន, ជាគ្រឿងដឹកនាំចិត្ត; យោគី; បើស្ត្រីជា សមថយានិកា ( យោគិនី ) ។ សមថវិបស្សនា សមថៈនិងវិបស្សនា ( ព. ពុ. ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply