Posted on Leave a comment

លោកស្រីមហាសេដ្ឋី Gina Rinehart ជាប្រធានក្រុមហ៊ុន Hancock Prospecting ដែលជាក្រុមហ៊ុនរ៉ែ និងរុករករ៉ែឯកជន

លោកស្រី Gina Rinehart កើតនៅថ្ងៃទី ០៩ ខែ កុម្ភះ ឆ្នាំ ១៩៥៤ គឺជាប្រធានក្រុមហ៊ុន Hancock Prospecting ដែលជាក្រុមហ៊ុនរ៉ែ និងរុករករ៉ែឯកជន ។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងដោយឪពុករបស់គាត់ឈ្មោះថា Lang Hancock ។ លោកស្រី​ Gina បានទទួលមរតក ៧៦,៦% ពីក្រុមហ៊ុននឹង ២៣,៤% ដែលនៅសេសសល់គឺជាក្រុមហ៊ុន Hope Margaret Hancock Trust ។

ទ្រព្យសម្បត្តិ៖ Gina Rinehart

លោកស្រី Gina Rinehart គឺជាអ្នកកាន់កាប់ក្រុមហ៊ុនរ៉ែអូស្រ្តាលីដែលមានទ្រព្យសម្បត្តិសុទ្ធប្រមាណ ១២,៧ ពាន់លានដុល្លារ ។ លោកស្រីត្រូវបានគេស្គាល់ថាជាអ្នកមានជាងគេបំផុតនៅអូស្ត្រា​លីក៏ដូចជាអ្នកមានជាងគេបំផុតម្នាក់នៅលើពិភពលោកផងដែរ ។ លោកស្រី Gina គឺជាប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Hancock Prospecting group ដោយបានទទួលមរតកពីឪពុករបស់គាត់ ។ គាត់គឺជាកូនស្រីរបស់លោក Lang Hancock និងលោកស្រី Hope Margaret Nicholas ។

លោកស្រី Gina បានទិញយកភាគហ៊ុននៅក្នុងអង្គភាពប្រព័ន្ធផ្សព្វផ្សាយដែលបានក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ក្រុមហ៊ុន Fairfax Media និងជាអ្នកកាន់កាប់ភាគហ៊ុនយ៉ាងសំខាន់នៅក្នុងក្រុមហ៊ុន Ten Network Holdings ។

ក្នុងឆ្នាំ ២០១២ មានសេចក្តីរាយការណ៍ថាលោកស្រី Gina Rinehart គឺជាស្ត្រីម្នាក់ដែលជាអ្នកមានជាងគេបំផុតនៅលើពិភពលោកដោយបានយកឈ្នះ Christy Walton ។ ទោះយ៉ាងណានៅឆ្នាំ ២០១៣ លោកស្រី Rinehart ត្រូវបានជាប់ចំណាត់ថ្នាក់ជាស្ត្រីម្នាក់ដែលមានជាងគេបំផុតនៅលំដាប់ទី ៤ នៅលើពិភពលោកហើយនៅឆ្នាំ ២០១៤ គាត់គឺជាអ្នកមានជាងគេបំផុតនៅលំដាប់ទី ៦ ។

លោកស្រីត្រូវបានគេស្គាល់ចំពោះការប្រឆាំងចំពោះរដ្ឋាភិបាលសហព័ន្ធអូស្រ្តាលីចំពោះសំណើរបស់ខ្លួនក្នុងការយកពន្ធឧស្សាហកម្មរ៉ែនេះទ្រព្យសម្បត្តិរបស់គាត់បានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីឆ្នាំ ១៩៩២ មក ។ ហើយគាត់ក៏ជាម្ចាស់ផ្ទះប្រណីតនៅតាមទីក្រុងជាច្រើននៃប្រទេសអូស្រ្តាលីនិងបើកបរយានយន្តទំនើបៗ និងយន្ដហោះឯកជនសម្រាប់ធ្វើដំណើរតាមផ្លូវអាកាសផងដែរ ។ លោកស្រី Rinehart ត្រូវបានគេរាយការណ៍ថាបានចំណាយប្រាក់សម្រាប់ការសាងសង់មណ្ឌលកុមារកំព្រាមួយនៅក្នុងប្រទេសកម្ពុជាផងដែរ ។ គាត់ក៏បានឧបត្ថម្ភដល់ការអប់រំរបស់ក្មេងស្រីនិងបានខិតខំដើម្បីទប់ស្កាត់ការជួញដូរមនុស្សផងដែរ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply