Posted on Leave a comment

លោកមហាសេដ្ឋី Brian Sheth ជាសហស្ថាបនិក និងជាប្រធានក្រុមហ៊ុន Vista Equity Partners

លោក Brian Sheth គឺជាសហស្ថាបនិក និងជាប្រធានក្រុមហ៊ុន Vista Equity Partners ដែលជាមូលនិធិសមធម៌ឯកជនដែលមានមូលដ្ឋាននៅទីក្រុង Austin រដ្ឋ Texas ។ នេះយោងតាមរយះទស្សនាវដ្តី Forbes ឆ្នាំ២០១៦ បានឲ្យដឹងថាលោក Sheth មានទ្រព្យសម្បត្តិសរុបប្រមាណ ១,១ ពាន់លានដុល្លារ ។

ក្រុមហ៊ុន Vista Equity Partners

ក្រុមហ៊ុន Vista Equity Partners គឺជាមូលនិធិឯកជនដែលមានភាគហ៊ុនប្រមាណ ២៨ ពាន់លានដុល្លារ និងត្រួតពិនិត្យផលប័ត្ររបស់ក្រុមហ៊ុនសូហ្វវែរជាង ៣៥ ។ ក្រុមហ៊ុន Vista ត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនឯកជនដែលដំណើរការបានខ្ពស់ជាងគេបំផុតនៅលើពិភពលោក ។

អាជីព៖

លោក Brian Sheth បានចាប់ផ្តើមធ្វើការនៅក្នុងក្រុមហ៊ុន Bain Capital ដែលបានផ្តោតលើការទិញយកក្រុមហ៊ុនបច្ចេកវិទ្យា ។ កាលពីមុនគាត់បានធ្វើការនៅក្នុងក្រុមការរួមបញ្ចូលគ្នា និងការទិញយកនៅក្នុងក្រុមហ៊ុន Goldman Sachs និងក្រុមហ៊ុន Deutsche Morgan Grenfell ដែលជាកន្លែងដែលគាត់បានណែនាំដល់អតិថិជននៅក្នុងឧស្សាហកម្មជាច្រើនរួមមាន software, hardware និងឧបករណ៍អេឡិចត្រូនិក និងប្រព័ន្ធផ្សព្វផ្សាយតាមអ៊ីនធឺណិត ។ លោក Sheth ទទួលបានបរិញ្ញាបត្រ B.S. ផ្នែកសេដ្ឋកិច្ចពីសាលា Wharton នៃសាកលវិទ្យាល័យ Pennsylvania ។

សប្បុរសធម៌៖

លោក Brian Sheth និងភរិយារបស់គាត់ឈ្មោះ Adria Sheth បានបង្កើតមូលនិធិ Sangreal ដែលបានជួលលើកស្ទួយដល់ការអប់រំ និងការអភិរក្សសត្វព្រៃផងដែរ ។ គាត់ក៏ជាប្រធានអង្គការអភិរក្សសត្វព្រៃពិភពលោកដែលជាអង្គការអន្តរជាតិធ្វើការដើម្បីអភិរក្សការពារជម្រកសត្វព្រៃ និងប្រភេទសត្វសំខាន់ៗនៅទូទាំងពិភពលោកផងដែរ ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply