Posted on Leave a comment

លោកមហាសេដ្ឋី Carlos Rodriguez-Pastor ជាប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Intercorp

លោក Carlos Rodriguez-Pastor និងក្រុមគ្រួសាររបស់គាត់បានភៀសខ្លួនទៅរដ្ឋកាលីហ្វ័រញ៉ាពីប្រទេសប៉េរូក្នុងឆ្នាំ ១៩៦៨ បន្ទាប់ពីរដ្ឋប្រហារនយោបាយនៅក្នុងប្រទេស ។ ហើយក្រោយមកគ្រួសាររបស់គាត់បានវិលត្រឡប់ទៅប្រទេសប៉េរូបន្ទាប់ពីបានបញ្ចប់សង្គ្រាមរដ្ឋប្រហារនៅក្នុងប្រទេសបេរ៉ូឪពុករបស់គាត់គឺលោក Carlos Sr. បានក្លាយជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចរបស់ប្រទេសបេរ៉ូពីឆ្នាំ ១៩៨២ រហូតដល់ឆ្នាំ ១៩៨៤ ។

នៅឆ្នាំ ១៩៩៤ លោក Carlos Sr. បានទិញយកធនាគារ Banco Internacional del Peru ។ លោក Carlos Rodriguez-Pastor បានក្លាយជាអ្នកដឹកនាំធនាគារ និងបានវិនិយោគប្រាក់ចំណេញរបស់ខ្លួននៅក្នុងអាជីវកម្មផ្សេងទៀតរួមទាំងក្រុមហ៊ុន InRetail Peru Corp និងធនាគារ និងក្រុមហ៊ុនធានារ៉ាប់រង Intercorp Financial Services ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុន Intercorp ។

លោក Carlos Rodriguez-Pastor បានចាប់ផ្តើមបង្កើតក្រុមហ៊ុន Nexus Group ដែលជាក្រុមហ៊ុនឯកជនមួយនៅឆ្នាំ ១៩៩៨ ។ គាត់ក៏បានបង្កើតក្រុមហ៊ុន InRetail នៅទីក្រុង Panama ក្នុងឆ្នាំ ២០១១ ដែលជាក្រុមហ៊ុនកាន់កាប់ដែលមានផ្សារទំនើប និងហាងលក់ឱសថ ។

ទ្រព្យសម្បត្តិ៖ Carlos Sanchez

លោក Carlos Sanchez គឺជាអ្នកជំនួញជនជាតិប្រេស៊ីលដែលមានទ្រព្យសុទ្ធសរុបចំនួន ២,៣ ពាន់លានដុល្លារ ។ គាត់គឺជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ក្រុមហ៊ុន EMS S.A. ដែលជាក្រុមហ៊ុនឱសថឈានមុខគេនៅប្រេស៊ីល និងធំជាងគេនៅលំដាប់ទី ២ នៅអាមេរិកឡាទីនផងដែរ ។ ក្រុមហ៊ុននេះបានចែកចាយលក់ផលិតផលឱសថជាង ២៥០០ មុខដែលរួមមានទាំងថ្នាំ Viagra និង Lipitor ។

ឪពុករបស់លោក Carlos Emiliano បានបង្កើតក្រុមហ៊ុន EMS ក្នុងឆ្នាំ ១៩៥០ ហើយលោក Carlos បានទទួលមរតកនៅពេលឪពុករបស់គាត់បានទទួលមរណភាព ។ ហើយគាត់បានពង្រីកប្រតិបត្តិការទៅក្នុងប្រទេសអ៊ីតាលីនិងប្រទេសព័រទុយហ្កាល់ហើយបានបើកក្រុមហ៊ុនបុត្រសម្ព័ន្ធមួយនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១៣ ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply