លោកស្រី Giuliana Benetton កើតនៅឆ្នាំ ១៩៣៧ ដែលជាពាណិជ្ជករជនជាតិអ៊ីតាលី ។ លោកស្រីគឺជាសហស្ថាបនិករបស់ក្រុមហ៊ុន Benetton Group ដែលជាក្រុមហ៊ុនច្នៃម៉ូដសម្លៀកបំពាក់អ៊ីតាលី ។ កាលពីខែ ឧសភា ឆ្នាំ ២០១៥ យោងតាមរយះទស្សនាវដ្តី Forbes បានឲ្យដឹងថាទ្រព្យសម្បត្តិរបស់លោកស្រី Giuliana Benetton និងបងប្អូនស្រីរបស់គាត់ ៣ នាក់មានទ្រព្យសម្បត្តិសរុបចំនួន ២,៩ ពាន់លានដុល្លារអាមេរិក ។
ទ្រព្យសម្បត្តិ៖ Giuliana Benetton
លោកស្រី Giuliana Benetton គឺជាអ្នកជំនួញជនជាតិអ៊ីតាលីដែលមានទ្រព្យសម្បត្តិសុទ្ធ ៣ ពាន់លានដុល្លារ ។ លោកស្រីកើតនៅថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ ១៩៣៧ ដែលជាសហស្ថាបនិករបស់ក្រុមហ៊ុន Benetton Group ដែលជាក្រុមហ៊ុនលក់សំលៀកបំពាក់ឈានមុខគេមួយនៅលើពិភពលោក ។ ហើយគាត់បានសហការរួមគ្នាជាមួយបងប្អូនបង្កើតរបស់គាត់គឺ Luciano, Gilberto និង Carlo ដោយបានបង្កើតក្រុមហ៊ុន Benetton ដែលបង្កើតទ្បើងនៅក្នុងឆ្នាំ ១៩៦៥ ។
បច្ចុប្បន្ននេះក្រុមហ៊ុន Benetton មានបណ្តាញនៅក្នុងប្រទេសប្រមាណ ១២០ ទូទាំងពិភពលោក ។ លោក Giuliana គឺជាអ្នកទទួលបន្ទុកផ្នែកប្រមូលផ្ដុំម៉ាក brand knitwear របស់ក្រុមហ៊ុន និងជាអ្នកសម្របសម្រួលខ្សែផលិតផលរបស់ក្រុមហ៊ុន ។ ប៉ុន្មានឆ្នាំមកនេះផលិតផលរបស់គាត់ត្រូវបានលក់នៅក្រោមស្លាកផ្សេងៗមុនពេលដែលវាក្លាយជាពណ៌ចម្រុះរបស់ក្រុមហ៊ុន ។
ទោះយ៉ាងណាក្នុងឆ្នាំ ២០១១ ប្រាក់ចំណេញរបស់ក្រុមហ៊ុនបានថយចុះប្រហែល ៣០% ទៅ ៩៥ លានដុល្លារ ។ ក្រៅពីក្រុមហ៊ុន Benetton Group ទ្រព្យសម្បត្តិរបស់លោកស្រី Giuliana ស្ថិតនៅក្នុងចំណែកនៃអាជីវកម្មផ្សេងៗដែលគាត់បានកាន់កាប់រួមជាមួយគ្រួសាររបស់គាត់ ។ លើសពីនេះទៅទៀតគាត់ក៏ជាសមាជិកនៅក្នុងក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនវិនិយោគ Edizione Holding ផងដែរ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖