Posted on Leave a comment

លោកមហាសេដ្ឋី Gerry Schwartz ជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Onex Corporation

លោក Gerry Schwartz​​ កើតនៅឆ្នាំ ១៩៤១ គឺជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Onex Corporation ។

ជីវិតដំបូង៖

លោក Schwartz កើតនៅទីក្រុង Winnipeg រដ្ឋ Manitoba ។ គាត់បានបញ្ចប់ការសិក្សានៅវិទ្យាល័យ Kelvin នៅទីក្រុង Winnipeg ។ គាត់បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត B.A. និង LL.B. ពីសាកលវិទ្យាល័យ Manitoba ។ ហើយក្រោយមកគាត់ទទួលបានសញ្ញាប័ត្រអនុបណ្ឌិតពីសាកលវិទ្យាល័យហាវ៉ាដក្នុងឆ្នាំ ១៩៧០ ។

នៅក្នុងទសវត្សឆ្នាំ ១៩៧០ លោក Schwartz បានចាប់ផ្តើមធ្វើការនៅក្នុងក្រុមហ៊ុន Bear Stearns ។ នៅឆ្នាំ ១៩៨៣ លោក Schwartz បានចាប់ផ្តើមបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនមួយដែលមានឈ្មោះថា Onex Corporation ។ ហើយគាត់គឺជានាយកប្រតិបត្តិ និងជាម្ចាស់ភាគហ៊ុនភាគច្រើនដែលបានធ្វើឲ្យក្រុមហ៊ុនបានក្លាយជាក្រុមហ៊ុនធំជាងគេមួយនៅក្នុងប្រទេសកាណាដា ។ ហើយគាត់ក៏បានបម្រើការជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Scotiabank ចាប់តាំងពីឆ្នាំ ១៩៩៩ ។

នៅឆ្នាំ ២០១៥ ទ្រព្យសម្បត្តិសុទ្ធរបស់លោក Schwartz ត្រូវបានគេប៉ាន់ស្មានថាមានចំនួនសរុប ១,៧៨ ពាន់លានដុល្លារដែលធ្វើឱ្យគាត់បានក្លាយជាអ្នកមានជាងគេនៅលំដាប់ទី ២៦ នៅក្នុងប្រទេសកាណាដា ។ នៅឆ្នាំ ២០១៥ គាត់គឺជានាយកប្រតិបត្តិដែលទទួលបានប្រាក់ខែខ្ពស់បំផុតនៅក្នុងប្រទេសកាណាដា ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply