លោក Ronald Steven Lauder កើតនៅថ្ងៃទី ២៦ ខែ កុម្ភះ ឆ្នាំ ១៩៤៤ គាត់គឺជាអ្នកជំនួញជនជាតិអាមេរិក និងជាអ្នកប្រមូលសិល្បៈ និងជាសកម្មជននយោបាយ និងជាអ្នកសប្បុរសជនម្នាក់ផងដែរ ។ គាត់គឺជានាយកគ្រប់គ្រងក្រុមហ៊ុន Estée Lauder Companies និងជាប្រធានសភាជ្វីហ្វរបស់ពិភពលោកម្នាក់ផងដែរ ។
អាជីព៖
លោក Ronald កើតនៅទីក្រុងញូវយ៉កដែលជាកូនប្រុសរបស់លោកស្រី Estée Lauder និងលោក Joseph Lauder ដែលជាស្ថាបនិកនៃក្រុមហ៊ុន Estée Lauder Companies ។ លោក Ronald គឺជាប្អូនប្រុសរបស់ Leonard Lauder ដែលជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនEstée Lauder Companies ។ លោក Ronald បានចូលរៀននៅវិទ្យាល័យវិទ្យាសាស្ត្រ Bronx និងទទួលបានបរិញ្ញាបត្រផ្នែកពាណិជ្ជកម្មអន្តរជាតិពីសាលា Wharton នៃសាកលវិទ្យាល័យ Pennsylvania ។ គាត់បានសិក្សានៅសាកលវិទ្យាល័យប៉ារីស និងទទួលបានវិញ្ញាបនប័ត្រអាជីវកម្មអន្តរជាតិពីសាកលវិទ្យាល័យ Brussels ។
លោក Ronald បានរៀបការជាមួយលោកស្រី Jo Carole (Knopf) Lauder ហើយពួកគេមានកូនពីរនាក់ Aerin និង Jane ។ លោក Ronald បានចាប់ផ្តើមធ្វើការនៅក្នុងក្រុមហ៊ុន Estée Lauder Companies ក្នុងឆ្នាំ ១៩៦៤ ។ ហើយនៅឆ្នាំ ១៩៨៤ គាត់បានក្លាយជាជំនួយការអនុរដ្ឋលេខាធិការក្រសួងការពារជាតិសម្រាប់គោលនយោបាយអឺរ៉ុប និងណាតូនៅមន្ទីរបញ្ចកោណ ។ ក្នុងឆ្នាំ ១៩៨៦ លោក Ronald Reagan ត្រូវបានគេតែងតាំងគាត់ជាឯកអគ្គរដ្ឋទូតនៅសហរដ្ឋអាមេរិកប្រចាំប្រទេសអូទ្រីសដែលបានកាន់រហូតដល់ឆ្នាំ ១៩៨៧ ។
ក្នុងនាមជាឯកអគ្គរដ្ឋទូតគាត់បានបណ្តេញមន្រ្តីការទូតគឺលោក Felix Bloch ដែលត្រូវបានគេដឹងថាមានការជាប់ទាក់ទងនឹងករណីចារកម្ម ។ ក្នុងនាមជាឯកអគ្គរដ្ឋទូតសាធារណរដ្ឋមួយរូបគាត់បានធ្វើការប្រកួតប្រជែងដើម្បីក្លាយជាអភិបាលក្រុងញូវយ៉ក ។ ហើយក្នុងឆ្នាំ ១៩៨៩ គាត់បានចាញ់លោកស្រី Rudy Giuliani នៅបឋមសាធារណរដ្ឋ ។ ក្នុងឆ្នាំ ១៩៩៨ លោក Ronald ត្រូវបានស្នើដោយនាយករដ្ឋមន្រ្តីអ៊ីស្រាអែលគឺលោក Benjamin Netanyahu ឱ្យចាប់ផ្តើមចរចារជាលើកទី ២ ជាមួយមេដឹកនាំស៊ីរីគឺលោក Hafez al-Assad ។
លោក Ronald បានបង្ហាញពីឆន្ទៈថ្មីរបស់លោក Asad ដើម្បីធ្វើឱ្យមានការសម្របសម្រួលជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែលនៅក្នុងដែនដីរួមសម្រាប់កិច្ចព្រមព្រៀងសន្តិភាពហើយពង្រាងច្បាប់សន្ធិសញ្ញាសន្តិភាពរវាងប្រទេសអ៊ីស្រាអែល និងស៊ីរីដែលបានបង្កើតជាផ្នែកមួយដ៏សំខាន់នៃការចរចារវាងប្រទេសអ៊ីស្រាអែល និងស៊ីរីដែលបានកើតឡើងនៅខែ មករា ឆ្នាំ ២០០០ នៅទីក្រុង Shepherdstown រដ្ឋ West Virginia ។
ទ្រព្យសម្បត្តិ៖ Ronald Lauder
លោក Ronald Lauder បានគ្រប់គ្រងការវិនិយោគលើអចលនទ្រព្យ និងប្រព័ន្ធផ្សព្វផ្សាយនឹងរួមទាំងសហគ្រាសអ៊ឺរ៉ុប និងទូរទស្សន៍អ៊ីស្រាអែលផងដែរ ។ ក្នុងឆ្នាំ ២០១០ គាត់បានចាប់ផ្តើមបង្កើតក្រុមហ៊ុន RWL Water, LLC ។ នេះបើយោងតាមរយះទស្សនាវដ្តី Forbes បានឱ្យដឹងថាគាត់គឺជាសប្បុរសជនម្នាក់ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងអ្នកជំនួញជនជាតិអាមេរិកម្នាក់ដោយមានទ្រព្យសម្បត្តិសុទ្ធសរុបប្រមាណ ៣.៥ ពាន់លានដុល្លារគិតត្រឹមខែ មេសា ឆ្នាំ ២០១៦ ។
ក្នុងឆ្នាំ ២០១១ ទ្រព្យសម្បត្តិសុទ្ធរបស់គាត់ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ៣,៣ ពាន់លានដុល្លារដែលធ្វើឱ្យគាត់បានក្លាយជាមនុស្សម្នាក់ដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោក ។ លោក Ronald Steven Lauder កើតនៅថ្ងៃទី ២៦ ខែ កុម្ភះ ឆ្នាំ ១៩៤៤ នៅទីក្រុងញូវយ៉ករដ្ឋញូវយ៉កសហរដ្ឋអាមេរិក ។ គាត់បានចូលរៀននៅសាកលវិទ្យាល័យជាច្រើនដែលរួមមានសាកលវិទ្យាល័យប៉ារីស និងសាលាវ៉ារតុននៃសាកលវិទ្យាល័យផេនស៊ីលវេនៀ ។ នៅឆ្នាំ ១៩៦៧ គាត់បានរៀបការជាមួយលោកស្រី Jo Carole Lauder ហើយពួកគេមានកូនពីរនាក់ឈ្មោះ Aerin និង Jane ។
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)