លោក Zhu Gongshan គឺជាប្រធានក្រុមហ៊ុន GCL-Poly Energy Holdings ដែលជាក្រុមហ៊ុនផលិតបន្ទះសូឡា ។
ការអប់រំ៖
លោក Zhu បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យអគ្គិសនីនៅខែ កក្កដា ឆ្នាំ ១៩៨១ និងទទួលបានសញ្ញាបត្រផ្នែកស្វ័យប្រវត្តិកម្មអគ្គិសនី ។
ទ្រព្យសម្បត្តិ៖
លោក Zhu Gongshan គឺជាអ្នកជំនួញជនជាតិចិនដែលមានទ្រព្យសរុបប្រមាណ ៣,២ ពាន់លានដុល្លារគិតត្រឹមខែ មេសា ឆ្នាំ ២០១៦ ។ គាត់ត្រូវបានគេចាត់ទុកថាជាអ្នកមានជាងគេបំផុតនៅក្នុងប្រទេសចិន ។ គាត់គឺជាប្រធានក្រុមហ៊ុន GCL-Poly Energy Holdings ដែលជាក្រុមហ៊ុនផលិតបន្ទះសូឡាដ៏ធំបំផុតមួយរបស់ប្រទេសចិន ។ បច្ចុប្បន្ននេះគាត់គឺជាសមាជិកមួយរូបនៃប្រធានសម្ព័ន្ធឧស្សាហកម្មចិន ។ ហើយគាត់ក៏ជាសមាជិកនៃសន្និសីទពិគ្រោះយោបល់នយោបាយប្រជាជនចិននៃខេត្តជាំងស៊ូផងដែរ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖