Posted on Leave a comment

លោកស្រីមហាសេដ្ឋី Shari Arison ជាម្ចាស់នៃក្រុមហ៊ុន Arison Investments

អ្នកស្រី Shari Arison គឺជាអ្នកជំនួញជនជាតិអ៊ីស្រាអែលដែលមានដើមកំណើតមកពីសហរដ្ឋអាមេរិក និងជាសប្បុរសជនដែលជាស្ត្រីម្នាក់មានបំផុតនៅអ៊ីស្រាអែល។ អ្នកស្រី Arison គឺជាម្ចាស់ក្រុមហ៊ុន Arison ដែលជាក្រុមហ៊ុនអាជីវធំជាងគេក្នុងចំណោមធនាគារ Hapoalim និងមានអង្គការសប្បុរសធម៌ជាច្រើនដែលជាសម្ព័ន្ធរបស់ Ted Tedison Family Foundation ។

នេះបើយោងតាមទស្សនាវដ្តី Forbes បានអោយដឹងថាអ្នកស្រីគឺជាស្ត្រីម្នាក់ដែលមានជាងគេបំផុតនៅមជ្ឈឹមបូព៌ា និងជាស្ត្រីតែម្នាក់គត់ដែលត្រូវបានជាប់ចំណាត់ថ្នាក់ជាអ្នកមានបំផុតទាំង ២០ នៅក្នុងឆ្នាំ ២០០៧ ។ ហើយជាស្រ្តីដែលមានជាងគេបំផុតនៅលើពិភពលោក និងជាអ្នកមាននៅលំដាប់ទី ៤ នៅប្រទេសអ៊ីស្រាអែល។

ជីវប្រវត្តិ

អ្នកស្រី Shari Arison កើតនៅទីក្រុងញូវយ៉កហើយជាកូនស្រីរបស់អ្នកជំនួញគឺលោក Ted Arison និងលោកស្រី Mina Arison Sapir ។ អ្នកស្រី Arison មានបងប្រុសម្នាក់ឈ្មោះ Micky ។ នៅឆ្នាំ ១៩៦៦ ឪពុកម្តាយរបស់គាត់បានលែងលះគ្នាហើយគាត់បានផ្លាស់ទៅរស់នៅជាមួយម្តាយរបស់គាត់នៅអ៊ីស្រាអែល។ នៅអាយុ ១២ ឆ្នាំគាត់បានត្រឡប់ទៅរស់នៅសហរដ្ឋអាមេរិកវិញដើម្បីរស់នៅជាមួយឪពុករបស់គាត់ហើយ ៥ ឆ្នាំក្រោយមកគាត់បានវិលត្រឡប់ទៅប្រទេសអ៊ីស្រាអែលវិញដើម្បីចូលបម្រើនៅក្នុងជួរកងទ័ពការពាររបស់ប្រទេសអ៊ីស្រាអែល។ នៅឆ្នាំ ១៩៩៩ ឪពុករបស់អ្នកស្រី Arison បានទទួលមរណភាពហើយគាត់បានកាន់កាប់ទ្រព្យសម្បត្តិ ៣៥ ភាគរយ។ ក្នុងឆ្នាំ ២០០៣ អ្នកស្រី Arison បានបង្កឱ្យមានការតវ៉ាជាទ្រង់ទ្រាយធំបន្ទាប់ពីកម្មករ ៩០០ នាក់ត្រូវបានបណ្តេញចេញពីធនាគារ Hapoalim។

សប្បុរសធម៏៖

នៅខែ មីនា ឆ្នាំ ២០០៩ អ្នកស្រី Arison បានឧបត្ថម្ភដល់ “ទិវាធ្វើអំពើល្អ” ប្រចាំឆ្នាំលើកទី ៣ នៅអ៊ីស្រាអែលដែលជាអង្គការមិនរកប្រាក់ចំណេញគឺ Ruach Tova ដែលបានជំរុញប្រជាជនអ៊ីស្រាអែលរាប់ពាន់នាក់អោយចូលរួមក្នុងការស្ម័គ្រចិត្តនៅទូទាំងប្រទេស។ ហើយវាជាផ្នែកមួយនៃព្រឹត្តិការណ៍ដែលបានបង្កើតឡើងដោយក្រុមយុវជនប៉ាឡេស្ទីនដែលបានសំដែងនៅក្នុងការប្រគុំតន្រ្តីរយៈពេលមួយម៉ោងដើម្បីជាកិត្តិយសដល់អ្នករស់រានមានជីវិតពីហាយនភាព។ ពួកគេបានចាក់បទភ្លេងអារ៉ាប់បុរាណ និងចម្រៀងសន្តិភាពប៉ុន្តែនៅពេលក្រុមនេះវិលត្រឡប់ទៅវិញក្រុមអាជ្ញាធរបានថ្កោលទោសមេដឹកនាំវង់តន្រ្តីចំពោះការកេងប្រវ័ញ្ចលើកុមារក្នុងគោលបំណងនយោបាយ។ ព្រឹត្តិការណ៍នេះទទួលបានការចាប់អារម្មណ៍ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយជាច្រើនពីជុំវិញពិភពលោក។ បន្ទាប់ពីការប្រគុំតន្រ្តីដើម្បីអបអរសាទរ “Good Deeds Day” អ្នកដឹកនាំវង់តន្រ្តីត្រូវបានបណ្តេញចេញពីស្រុកកំណើត។

ទ្រព្យសម្បត្តិ៖

Shari Arisonអ្នកស្រី Arison គឺជាអ្នកមានជាងគេបំផុតរបស់ប្រទេសអ៊ីស្រាអែល និងជាម្ចាស់នៃក្រុមហ៊ុន Arison Investments ។ អាជីវកម្មនេះបានកាន់កាប់យ៉ាងជិតស្និទ្ធមានចំនួន ២០ ភាគរយនៃធនាគារ Hapoalim ដែលមានមូលដ្ឋាននៅទីក្រុង Tel Aviv ។ អ្នកស្រី Arison គឺជាកូនស្រីរបស់ស្ថាបនិកសាជីវកម្ម Carnival Corporation Ted Arison ។ អ្នកស្រីបានលក់ភាគហ៊ុន ៤៧ ភាគរយនៅក្នុងក្រុមហ៊ុនដែលមានមូលដ្ឋាននៅអ៊ីស្រាអែល Shikun & Binui កាលពីខែ មិថុនា ឆ្នាំ ២០១៨ ក្នុងតម្លៃ ១,១ ពាន់លានដុល្លារ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply