លោក Laurence Graff កើតនៅថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ១៩៣៨ គាត់ត្រូវបានគេស្គាល់ថាជាស្ថាបនិកនៃក្រុមហ៊ុន Graff Diamonds ដែលជាអ្នកផ្គត់ផ្គង់គ្រឿងអលង្ការនៅអង់គ្លេស។
អាជីព៖
លោក Laurence Graff បានចាកចេញពីសាលារៀនហើយទៅធ្វើជាកូនជាងជួសជុលគ្រឿងអលង្ការនៅអាយុ ១៥ ឆ្នាំ។ គាត់បានចាប់ដៃគូជាមួយលោក Schindler ដែលជាអ្នកច្នៃគ្រឿងអលង្ការជួសជុលចិញ្ចៀន និងបានបង្កើតគ្រឿងអលង្ការតូចៗជាច្រើននៅក្នុងហាងតូចមួយ។
លោក Laurence បានចាប់ផ្តើមលក់គ្រឿងអលង្ការរបស់គាត់ដោយឯករាជ្យទៅឱ្យគ្រឿងអលង្ការនៅទូទាំងប្រទេសអង់គ្លេស។ នៅឆ្នាំ ១៩៦២ គាត់មានហាងលក់គ្រឿងអលង្កាចំនួន ២ ក្នុងនោះមានហាងដំបូងរបស់គាត់នៅសួន Hatton ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មលក់គ្រឿងអលង្ការរបស់ទីក្រុងឡុងដ៏តាំងពីសម័យមជ្ឈឹម។
នៅឆ្នាំ ១៩៦០ លោក Laurence បានបង្កើតក្រុមហ៊ុនលក់គ្រឿងអលង្ការផ្ទាល់ខ្លួនមួយដែលមានឈ្មោះថា Graff Diamonds ។ នៅឆ្នាំ ១៩៦៦ គាត់បានបញ្ជាអោយអ្នករចនាគ្រឿងអលង្ការអង់គ្លេសគឺលោក Robert Thomas ដើម្បីរចនាគ្រឿងអលង្ការពេជ្រមួយដើម្បីចូលទៅក្នុងការប្រកួតដណ្តើមពានរង្វាន់អន្ដរអន្ដរជាតិ De Beers Diamond ។ លោក Laurence បានទទួលជោកជ័យពីកការប្រកួតប្រជែងយកឈ្នះពីការរចនាគ្រឿងអលង្ការខ្សែដៃដែលបានបង្កើត។
នៅឆ្នាំ ១៩៧៤ គាត់បានចាប់ផ្តើមជំនាញក្នុងការលក់ទៅឱ្យអ្នកទិញដែលជាអ្នកមានថ្មីៗពីមជ្ឈឹមបូព៌ា។ ជាពិសេសគាត់បានផ្គត់ផ្គង់គ្រឿងអលង្ការជាច្រើនសម្រាប់ Hassanal Bolkiah ដែលជាស្តេចស៊ុលតង់ទី ២៩ នៃប្រទេសប្រ៊ុយណេដែលបានក្លាយជាអតិថិជនរបស់គាត់ផងដែរ។ ថ្ងៃមួយព្រះអង្គម្ចាស់ Turki bin Abdul Aziz បានដើរចូលទៅក្នុងហាងរបស់គាត់ហើយបានទិញរបស់របរគ្រប់យ៉ាងរួមទាំងពេជ្រ ១៤ ការ៉ាត់។ លោក Laurence បានពង្រីកក្រុមហ៊ុនរបស់គាត់ដោយមានហាងជាង ៣៥ នៅអាមេរិក អឺរ៉ុប អាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ាផងដែរ។
លោក Laurence ត្រូវបានតែងតាំងជាមន្រ្តីនៃចក្រភពអង់គ្លេស (OBE) នៅក្នុងកម្មវិធីកិត្តិយសខួបកំណើតឆ្នាំ ២០១៣ សម្រាប់សេវាកម្មឧស្សាហកម្មដែលជាឧស្សាហកម្មគ្រឿងអលង្ការនៅប្រទេសអង់គ្លេស។ អ្នកជំនួញជនជាតិអង់គ្លេសឈ្មោះ Laurence Graff មានទ្រព្យសរុបប្រមាណ ៤,៦ ពាន់លានដុល្លារគិតត្រឹមខែ មេសា ឆ្នាំ ២០១៦ នេះបើយោងតាមទស្សនាវដ្តី Forbes ។
លោក Laurence Graff កើតនៅថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ១៩៣៨ នៅទីក្រុងឡុងចក្រភពអង់គ្លេស។ បច្ចុប្បន្នគាត់បានរៀបការជាមួយ Anne-Marie Graff ដែលពួកគេមានកូនបីនាក់ឈ្មោះ Francois, Kristelle និង Stephane ។ លោក Laurence បានចាប់ដៃគូជាមួយលោក Schindle ដែលជាអ្នកជួសជុលចិញ្ចៀនក៏ដូចជាក្នុងការបង្កើតគ្រឿងអលង្ការនៅក្នុងហាងតូចមួយ។ នៅឆ្នាំ ១៩៦០ លោក Laurence បានបង្កើតក្រុមហ៊ុន Graff Diamonds ។ ពីរឆ្នាំក្រោយមកលោក Laurence Graff មានហាងលក់គ្រឿងអលង្ការចំនួនពីរនៅក្នុងប្រទេសអង់គ្លេស។
សព្វថ្ងៃនេះក្រុមហ៊ុនរបស់គាត់មានជំនាញក្នុងការលក់គ្រឿងអលង្កាដែលមានតម្លៃខ្ពស់ជាពិសេសពេជ្រ។ ឥឡូវគាត់បានបើកហាងជាង ២០ នៅទូទាំងពិភពលោករួមទាំងហាងដែលទើបនឹងបើកថ្មីនៅ Hanghzhou, Dubai, Gstaad, Macau និង Hong Kong ។ ក្នុងចំណោមទ្រព្យសម្បត្តិបច្ចុប្បន្នរបស់គាត់រួមមានភាគហ៊ុននៅក្នុងក្រុមហ៊ុនលក់ដុំពេជ្រនៅអាហ្រ្វិកខាងត្បូងដែលជាអចលនទ្រព្យនៅទីក្រុងឡុងដ៍ និងការវិនិយោគពេជ្រនៅប្រទេសប៉ូទ្បូញដែលមានមូលដ្ឋាននៅទីក្រុង Antwerp និងក្រុមហ៊ុន Delaire Graff Estate និងមានចំការទំពាំងបាយជូរដែលមានមូលដ្ឋាននៅ Stellenbosch និងមានភោជនីយដ្ឋាន និងសណ្ឋាគារផងដែរ។
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)