Posted on Leave a comment

លោកមហាសេដ្ឋី Jan Koum ជានាយកប្រតិបត្តិ និងជាសហស្ថាបនិករបស់ក្រុមហ៊ុន WhatsApp ដែលជាបង្កើតកម្មវិធីផ្ញើសារតាមទូរស័ព្ទ

លោក Jan Koum កើតនៅថ្ងៃទី ២៤ ខែ កុម្ភះ ឆ្នាំ ១៩៧៦ គាត់គឺជាអ្នកធ្វើការងារលើប្រព័ន្ធអ៊ិនធឺរណែត និងជាអ្នកសរសេរកម្មវិធីកុំព្យូទ័រដែលជាជនជាតិអាមេរិក – អ៊ុយក្រែន ។ គាត់គឺជានាយកប្រតិបត្តិ និងជាសហស្ថាបនិករបស់ក្រុមហ៊ុន WhatsApp និងជាសហដៃគូរជាមួយនឹងលោក Brian Acton ដែលជាអ្នកបង្កើតកម្មវិធីផ្ញើសារតាមទូរស័ព្ទដែលត្រូវបានទិញដោយក្រុមហ៊ុន Facebook Inc ក្នុងតម្លៃ ១៩ កោដិដុល្លារកាលពីខែ កុម្ភៈ ឆ្នាំ ២០១៤ ។

នៅឆ្នាំ ២០១៤ លោក Jan Koum បានចូលក្នុងបញ្ជីឈ្មោះរបស់ជនជាតិអាមេរិកដែលជាអ្នកមានជាងគេបំផុតក្នុងចំណោមមនុស្សចំនួន ៤០០ នាក់នៅក្នុងទស្សនាវដ្តី Forbes ដោយមានទឹកប្រាក់ប្រមាណជាង ៧ ទៅ ៥ ពាន់លានដុល្លារ។ ហើយគាត់គឺជាអ្នកចំណូលថ្មីខ្ពស់ជាងគេក្នុងបញ្ជីនៅក្នុងឆ្នាំនោះផងដែរ។

ជីវិតនឹងអាជីព៖

លោក Jan Koum កើតនៅទីក្រុង  Kiev ប្រទេសអ៊ុយក្រែន ។ គាត់ធំទ្បើងនៅតំបន់ Fastiv នៅខាងក្រៅទីក្រុង  Kiev ហើយបានផ្លាស់ទៅរស់នៅជាមួយម្ដាយនឹងជីដូនរបស់គាត់នៅ Mountain View ដែលជារដ្ឋកាលីហ្វ័រញ៉ានៅឆ្នាំ ១៩៩២ ។ ហើយម្តាយរបស់គាត់បានធ្វើការជាអ្នកមើលថែក្មេងខណៈពេលដែលគាត់បានធ្វើការជាអ្នកសំអាតនៅហាងលក់គ្រឿងទេស។ នៅពេលគាត់មានអាយុ ១៨ ឆ្នាំគាត់ចាប់អារម្មណ៍នឹងកម្មវិធីកុំព្យូទ័រ។ ហើយគាត់បានចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យ San Jose និងបានធ្វើការនៅក្នុងក្រុមហ៊ុន Ernst & Young ។

ក្នុងឆ្នាំ ១៩៩៧ លោក Jan Koum ត្រូវបានក្រុមហ៊ុន Yahoo ជួលគាត់ឱ្យធ្វើជាវិស្វករហេដ្ឋារចនាសម្ព័ន្ធភ្លាមៗបន្ទាប់ពីគាត់បានជួបជាមួយលោក Brian Acton ខណះពេលដែលគាត់បានធ្វើការនៅក្នុង Ernst & Young ។ ក្នុងរយៈពេលប្រាំបួនឆ្នាំក្រោយមកពួកគេបានធ្វើការនៅក្រុមហ៊ុន Yahoo ។ នៅខែ កញ្ញា ឆ្នាំ ២០០៧ លោក Jan Koum និងលោក Brian Acton បានចាកចេញពីក្រុមហ៊ុន Yahoo ហើយបានឈប់សំរាកមួយឆ្នាំដោយធ្វើដំណើរជុំវិញអាមេរិកខាងត្បូង ។

នៅខែ មករា ឆ្នាំ ២០០៩ លោក Jan Koum បានទិញទូរស័ព្ទ iPhone ហើយបានដឹងថាកម្មវិធី App Store ដែលអាចដំណើរការបានរយះពេលបាន ៧ ខែហើយខណះពេលនោះដែរគាត់កំពុងបានបង្កើតកូនកម្មវិធីឧស្សាហកម្មថ្មីៗជាច្រើន។ ហើយគាត់បានទៅលេងមិត្តភ័ក្ររបស់គាត់ឈ្មោះ Alex Fishman ហើយអ្នកទាំងពីរបានជជែកគ្នាជាច្រើនម៉ោងអំពីគំនិតរបស់លោក Jan Koum សម្រាប់កម្មវិធីមួយដែលអាចបញ្ជបាន ។

លោក Jan Koum បានជ្រើសរើសកម្មវិធីមួយឈ្មោះថា WhatsApp ហើយមួយសប្តាហ៍ក្រោយមកនៅថ្ងៃកំណើតរបស់គាត់គឺថ្ងៃទី ២៤ ខែ កុម្ភះ ឆ្នាំ ២០០៩ គាត់បានបញ្ចូលកម្មវិធីនេះទៅក្នុងក្រុមហ៊ុន WhatsApp Inc នៅរដ្ឋកាលីហ្វ័រញ៉ា។
កម្មវិធី WhatsApp បានក្លាយជាកម្មវិធីមួយដ៏ពេញនិយមនៅក្នុងរយៈពេលត្រឹមតែមួយរយៈពេលខ្លីប៉ុណ្ណោះហើយកម្មវិធីមួយនេះបានធ្វើឱ្យក្រុមហ៊ុនហ្វេសប៊ុកមានការចាប់អារម្មណ៍ជាខ្លាំង។

ស្ថាបនិករបស់ក្រុមហ៊ុនហ្វេសប៊ុកគឺលោក Mark Zuckerberg បានទាក់ទងទៅលោក Jan Koum នៅឆ្នាំ ២០១២ ។ នៅថ្ងៃទី ៩ ខែ កុម្ភះ ឆ្នាំ ២០១៤ លោក Zuckerberg បានស្នើសុំអោយលោកលោក Jan Koum បរិភោគអាហារពេលល្ងាចនៅផ្ទះរបស់គាត់ហើយបានស្នើសុំជាផ្លូវការនូវកិច្ចព្រមព្រៀងមួយដើម្បីចូលរួមជាមួយក្រុមប្រឹក្សាភិបាលហ្វេសប៊ុក។ ក្នុងឆមាសទី ១ ឆ្នាំ ២០១៦ លោក Jan Koum បានលក់ភាគហ៊ុនហ្វេសប៊ុកដែលមានតម្លៃជាង ២,៤ ពាន់លានដុល្លារដែលស្មើនឹងប្រមាណពាក់កណ្តាលនៃការកាន់កាប់សរុបរបស់គាត់។

ទ្រព្យសម្បត្តិ៖ Jan Koum

លោក Jan Koum ត្រូវបានគេប៉ាន់ស្មានថានៅតែជាម្ចាស់ភាគហ៊ុន ២,៤ ពាន់លានដុល្លារនៅក្នុងភាគហ៊ុនហ្វេសប៊ុក។ ម្ដាយរបស់គាត់បានស្លាប់នៅឆ្នាំ ២០០០ ដោយសារជំងឺមហារីកនៅសហរដ្ឋអាមេរិករីឯឪពុករបស់គាត់បានស្លាប់នៅឯប្រទេសអ៊ុយក្រែនក្នុងឆ្នាំ ១៩៩៧ ។

លោក Jan Koum គឺជាសហគ្រិនអ៊ិនធឺណិតអាមេរិចដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ១១,២ ពាន់លានដុល្លារគិតត្រឹមខែ មករា ឆ្នាំ ២០១៨ ។ ហើយគាត់ត្រូវបានគេទទួលស្គាល់ថាជាសហស្ថាបនិក និងជានាយកប្រតិបត្តិនៃកម្មវិធីផ្ញើសារតាមទូរស័ព្ទ “ WhatsApp” ។

កាលពីខែ កុម្ភៈ ឆ្នាំ ២០១៤ ក្រុមហ៊ុនហ្វេសប៊ុកបានទិញយកកម្មវិធី WhatsApp ក្នុងតម្លៃ ១៩ ពាន់លានដុល្លារ។ក្នុងឆ្នាំ ២០០៩ លោក Jan Koum បានបង្កើតកម្មវិធីដែលអាចឱ្យអ្នកប្រើប្រាស់នៅទូទាំងពិភពលោកអាចផ្ញើសារពីទូរស័ព្ទចល័តរបស់ពួកគេដោយឥតគិតថ្លៃ។ សព្វថ្ងៃនេះកម្មវិធីផ្ញើសារតាមទូរស័ព្ទ “ WhatsApp” ត្រូវបានគេចាត់ទុកថាជាអ្នកផ្តល់សេវាផ្ញើសារតាមទូរស័ព្ទចល័តដ៏ធំជាងគេដែលមានអ្នកប្រើប្រាស់សកម្មសរុបជាង ៤៣០ លាននាក់នៅទូទាំងពិភពលោក។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply