Posted on Leave a comment

លោកមហាសេដ្ឋី Lee Shau-kee ជាម្ចាស់ក្រុមហ៊ុន Henderson Land Development ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យលើការគ្រប់គ្រងសំណង់

លោក Lee Shau-kee កើតនៅថ្ងៃទី ០៧ ខែ មីនា ឆ្នាំ ១៩២៩ នៅ Shunde តំបន់ Foshan ខេត្តក្វាងទុងប្រទេសចិន ។ គាត់គឺជាមហាសេដ្ឋីអចលនទ្រព្យដែលមានមូលដ្ឋាននៅហុងកុង និងជាម្ចាស់ក្រុមហ៊ុន Henderson Land Development ដែលជាក្រុមហ៊ុនអចលនទ្រព្យដែលមានចំណាប់អារម្មណ៍លើអចលនទ្រព្យសណ្ឋាគារ ភោជនីយដ្ឋាន និងសេវាកម្មអ៊ីនធឺណិត ។

គិតត្រឹមខែ តុលា ឆ្នាំ ២០១២ យោងតាមរយះទស្សនាវដ្តី Bloomberg បានឲ្យដឹងថាឈ្មោះរបស់លោក Lee ត្រូវបានចុះនៅក្នុងបញ្ជីរបស់មហាសេដ្ឋីពិភពលោកដែលជាអ្នកមានបំផុតនៅលំដាប់ទី ១៩ នៅលើពិភពលោក ។ ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់គាត់ត្រូវបានគេប៉ាន់ស្មានថាមានចំនួន ២៤ ពាន់លានដុល្លារហើយគាត់ជាប់ចំណាត់ថ្នាក់ទី ២ នៅទីក្រុងហុងកុង ។ ចាប់តាំងពីឆ្នាំ ២០០៦ លោក Lee បានទទួលប្រាក់ចំណេញជាច្រើនពីការកាន់កាប់ភាគហ៊ុននៅចិនដីគោក ។

ទ្រព្យសម្បត្តិ៖ Lee Shau Kee

លោក Lee Shau Kee គឺជាមហាសេដ្ឋីអចលនទ្រព្យមកពីទីក្រុងហុងកុងដែលមានទ្រព្យសម្បត្តិសរុប ២៤ ពាន់លានដុល្លារ ។ គាត់កើតនៅ Shunde ខេត្ត Guangdong ប្រទេសចិនក្នុងឆ្នាំ ១៩២៨ ។ លោក Lee Shau Kee គឺជាម្ចាស់ក្រុមហ៊ុន Henderson Land Development ដែលជាក្រុមហ៊ុនធ្វើការក្នុងការអភិវឌ្ឍន៍អចលនទ្រព្យលើការគ្រប់គ្រងសំណង់ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង ។

ក្រុមហ៊ុន Henderson Land Development គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំទី ៣ នៅទីក្រុងហុងកុង ។ ហើយគាត់បានបម្រើការជាស្ថាបនិក និងជានាយកគ្រប់គ្រងក្រុមហ៊ុន ។ លោក Lee គឺជាប្រធានក្រុមហ៊ុនហុងកុង និងជាម្ចាស់ក្រុមហ៊ុនហ្គាស និងសណ្ឋាគារ ។ ហើយគាត់ក៏អង្គុយនៅក្នុងក្រុមប្រឹក្សាភិបាលហុងកុងលីមីតធីត និងធនាគារអាស៊ីបូព៌ាលីមីតធីតផងដែរ ។

ក្នុងឆ្នាំ ២០១២ លោក Lee ត្រូវបានគេចាត់ទុកថាស្ថិតក្នុងចំណោមអ្នកមានបំផុតទាំង ២០ នាក់នៅលើពិភពលោក ។ នេះបើយោងតាមរយះទស្សនាវដ្តី Bloomberg បានឲ្យដឹងថាគាត់គឺជាមហាសេដ្ឋីម្នាក់ដែលបានជាប់នៅលំដាប់ថ្នាក់ទី ២ នៅទីក្រុងហុងកុង ។ លោក Lee  មានអាជីវកម្មជាច្រើន និងបានចូលរួមនៅក្នុងសកម្មភាពសប្បុរសធម៌ជាច្រើននឹងបានបរិច្ចាគថវិកាជាង ២០ លានហិកតាដល់សាលា HKICC Lee Shau Kee ។

លោក Lee បានកាន់កាប់ភាគហ៊ុន ៧២ ភាគរយនៅក្នុងក្រុមហ៊ុនអភិវឌ្ឍន៍ទ្រព្យសម្បត្តិសាធារណៈ Henderson Land Development ។ ហើយគាត់ក៏ជាម្ចាស់ ២ ភាគរយនៃក្រុមហ៊ុន Sun Sun Kai Properties ក៏ដូចជាម្ចាស់ភាគហ៊ុន Sunlight Real Estate Investment Trust ដែលមានចំនួន ២៣ ភាគរយហើយគាត់ក៏ជាម្ចាស់ក្រុមហ៊ុននាវាសាឡាងហុងកុងតិចជាង ១ ភាគរយដែលកាន់កាប់ទាំងអស់តាមរយៈក្រុមហ៊ុន Henderson Land Development ផងដែរ ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply