Posted on Leave a comment

លោកមហាសេដ្ឋី Steven F. Udvar-Házy ជាអតីតប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនហិរញ្ញវត្ថុអន្តរជាតិ ILFC

លោក Steven F. Udvar-Házy កើតនៅឆ្នាំ ១៩៤៦ គាត់គឺជាពាណិជ្ជករជនជាតិអាមេរិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ ។ គាត់គឺជាអតីតប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនហិរញ្ញវត្ថុអន្តរជាតិ ILFC ។ ក្នុងឆ្នាំ ២០១១ យោងតាមរយះទស្សនាវដ្តី Forbes បានឲ្យដឹងគាត់ជាអ្នកមានជាងគេទី ៤០៩ លើពិភពលោកដោយមានទ្រព្យសម្បត្តិសុទ្ធប្រមាណ ៣,២ ពាន់លានដុល្លារ ។

ជីវិតដំបូង៖

លោក Steven បានមករស់នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ១៩៥៨ ដោយបានភៀសខ្លួនពីការកាន់កាប់របស់ប្រទេសសូវៀ​ត ។ គាត់បានចូលរៀននៅវិទ្យាល័យនៅ Los Angeles និងសាកលវិទ្យាល័យ California រដ្ឋ Los Angeles ។

សប្បុរសធម៏៖

លោក Steven បានផ្តល់ថវិកាចំនួន ៦៦ លានដុល្លារអាមេរិកដល់វិទ្យាស្ថាន Smithsonian ដែលបានអនុញ្ញាតឱ្យសារមន្ទីរជាតិលំហអាកាស និងអវកាសជាតិអាមេរិកដែលបានបង្កើតនូវឧបសម្ព័ន្ធដោយលោក Steven F. Udvar-Hazy នៅឯអាកាសយានដ្ឋានអន្តរជាតិ Dulles ។ ហើយឧបសម្ព័ន្ធនេះបានផ្ទុកយន្តហោះជាង ១២០ គ្រឿងនឹងពិព័រណ៍រុករកអវកាសចំនួន ១៤០ នៅឆ្នាំ ២០០៦ ហើយក៏រួមបញ្ចូលទាំងយានអវកាស Shuttle Discovery ផងដែរ ។

ក្រុមគ្រួសារ Udvar-Házy បានបរិច្ចាគថវិកាដើម្បីសាងសង់បណ្ណាល័យ និងមជ្ឈមណ្ឌលសិក្សាគ្រីស្ទីន និងបណ្ណាល័យ Steven F. Udvar-Hazy នៅឯមជ្ឈមណ្ឌលបោះជំរំនៅសាកលវិទ្យាល័យ Prescott Campus ។ បណ្ណាល័យថ្មីដែលបានផ្តល់ជូននិស្សិតនូវបរិក្ខាទំនើបៗ និងទិដ្ឋភាពដ៏អស្ចារ្យនៃបរិវេណជុំវិញ ។ ហើយអំណោយនេះគឺជាចំនួនដ៏ច្រើនបំផុតដែលបានធ្វើសម្រាប់សាកលវិទ្យាល័យ ។ អគារពាណិជ្ជកម្មនៅសាកលវិទ្យាល័យ Dixie State ត្រូវបានដាក់ឈ្មោះតាមឪពុកម្តាយរបស់គាត់ ។

ទ្រព្យសម្បត្តិ៖ Steven Udvar-Hazy

លោក Steven Udvar-Hazy គឺជាសហគ្រិនជនជាតិអាមេរិកដែលមានដើមកំណើតមកពីប្រទេសហុងគ្រីដែលមានទ្រព្យសម្បត្តិសរុប ៣.៧ ពាន់លានដុល្លារ ។ គាត់បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យកាលីហ្វ័រញ៉ាហើយក្រោយមកគាត់បានបើកក្រុមហ៊ុនមួយផ្ទាល់ខ្លួនដែលជាក្រុមហ៊ុនអាកាសចរណ៍សម្រាប់ដឹកអ្នកដំណើរផ្ទាល់ខ្លួន ។

នៅឆ្នាំ ១៩៧៣ លោក Steven បានសហការជាមួយដៃគូពីរនាក់ទៀតដែលបានបង្កើតក្រុមហ៊ុនហិរញ្ញវត្ថុអន្តរជាតិ ។ ក្នុងរយៈពេលខ្លីគាត់បានក្លាយជាប្រធានក្រុមប្រឹក្សាភិបាលហើយក្រុមហ៊ុនរបស់គាត់ត្រូវបានលក់ទៅឱ្យក្រុមហ៊ុន AIG ក្នុងតម្លៃ ១,២ ពាន់លានដុល្លារក្នុងឆ្នាំ ១៩៩០ ។

ក្នុងឆ្នាំ ២០១០ លោក Steven បានបង្កើតក្រុមហ៊ុនទី ២ របស់គាត់គឺក្រុមហ៊ុន Air Lease Corporation ដែលជាដៃគូប្រកួតប្រជែងផ្ទាល់ជាមួយនឹងក្រុមហ៊ុន AIG ។ ហើយបច្ចុប្បន្នក្រុមហ៊ុនទាំង ២ កំពុងតែពាក់ព័ន្ធនឹងបណ្តឹងរដ្ឋប្បវេណីដែលកំពុងបន្តជុំវិញការសម្ងាត់ពាណិជ្ជកម្ម ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply