Posted on Leave a comment

លោកមហាសេដ្ឋី Li Hejun ជាប្រធានក្រុមហ៊ុន Hanergy Holding Group ដែលជាក្រុមហ៊ុនផលិតបន្ទះស្រូបពន្លឺព្រះអាទិត្យ

លោក Li Hejun កើតនៅឆ្នាំ ១៩៦៧ គាត់គឺជាអ្នកជំនួញជនជាតិចិន និងជាប្រធានក្រុមហ៊ុន Hanergy ។ គាត់បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Beijing Jiaotong ក្នុងឆ្នាំ ១៩៨៨ ដោយទទួលបានបរិញ្ញាបត្រវិទ្យាសាស្ត្រវិស្វកម្មមេកានិក ។ ហើយគាត់បានបន្តការសិក្សាថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Cambridge និងសាកលវិទ្យាល័យម៉ាក្រូសេដ្ឋកិច្ចចាប់ពីឆ្នាំ ២០០២ ។

បច្ចុប្បន្នលោក Hejun បានបម្រើការជាអនុប្រធានសហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មចិន (ACFIC) និងជាប្រតិភូនៃសន្និសីទពិគ្រោះយោបល់នយោបាយប្រជាជនចិន (CPPCC) និងជាប្រធានសភាពាណិជ្ជកម្មថាមពល (CNECC) និងជាប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Hanergy Holding Group ។

លោក Hejun ត្រូវបានចាត់ថ្នាក់ដោយទស្សនាវដ្តី New Fortune ថាជាអ្នកមានបំផុតនៅប្រទេសចិនក្នុងឆ្នាំ ២០១៤ និង ២០១៥ ជាមួយនឹងទ្រព្យសម្បត្តិផ្ទាល់ខ្លួនប្រមាណជាង ១៣,៤ ពាន់លានដុល្លារ និង ២៥,៥ ពាន់លានដុល្លារ ។ ក្នុងឆ្នាំ ២០១៥ គាត់ត្រូវបានចាត់ថ្នាក់ថាជាអ្នកមានបំផុតរបស់ប្រទេសចិនដោយរបាយការណ៍ Hurun ជាមួយនឹងទឹកប្រាក់ ២៤,៦ ពាន់លានដុល្លារ ។

ក្នុងឆ្នាំ ១៩៩១ លោក Hejun បានចាប់ផ្តើមបង្កើតក្រុមហ៊ុន Hanergy ជាមួយនឹងទឹកប្រាក់ ៥ ម៉ឺនយ័ន (ប្រមាណ ៨,០០០ ដុល្លារអាមេរិក) ដែលបានខ្ចីពីលោកគ្រូរបស់គាត់នៅមហាវិទ្យាល័យ ។ បន្ទាប់ពី ២០ ឆ្នាំក្រោយមកក្រុមហ៊ុន Hanergy បានក្លាយជាសហគ្រាសវារីអគ្គិសនីដ៏ធំជាងគេបំផុតនៅលើពិភពលោកហើយក៏ជាសហគ្រាសផលិតពន្លឺព្រះអាទិត្យដែលធំជាងគេបំផុតផងដែរ​ ។ ក្នុងរយៈពេល ២០ ឆ្នាំនៃភាពជាសហគ្រិនគាត់បានបង្កើតអព្ភូតហេតុពីរនៃរង្វង់ជំនួញរបស់គាត់នៅក្នុងប្រទេសចិន។

រឿងទីមួយគឺគាត់បានដឹកនាំក្រុមការងារដែលមានសមាជិកជាង ១០,០០០ នាក់ដើម្បីសាងសង់ស្ថានីយ៍វារីអគ្គិសនី 3GW ដែលជាស្ថានីយ៍ឯកជននឹងវារីអគ្គិសនីជីនចូវ និងស្ថានីយ៍វារីអគ្គិសនីស្ថិតនៅលើដងទន្លេជីនសាក្នុងខេត្តយូណាននៃប្រទេសចិនដែលមានកំពស់ជាង ២០០០ ម៉ែត្រ ។ វាត្រូវចំណាយរយះពេលដប់ឆ្នាំ ២០០២-២០១១ និងត្រូវចំណាយប្រាក់អស់ច្រើនជាង ២០ ពាន់លានយ័ន (៣,៥ ពាន់លានដុល្លារ) ។ ស្ថានីយ៍វារីអគ្គីសនីជីនក្វាគឺជាស្ថានីយ៍វារីអគ្គិសនីឯកជនដ៏ធំជាងគេបំផុតនៅលើពិភពលោកដែលធំជាងនៅទំនប់វារីអគ្គីសនីហ្គូចូរបស់ប្រទេសចិន ១០ ភាគរយ និងធំជាងទំនប់វារីអគ្គីសនី Hoover Dam របស់សហរដ្ឋអាមេរិកជាង ៣០ ភាគរយទៅទៀត ។

អព្ភូតហេតុទី ២ គឺថាគាត់បានដឹកនាំក្រុមហ៊ុន Hanergy ធ្វើឱ្យមានការផ្លាស់ប្តូរយុទ្ធសាស្ត្រ និងការធ្វើឱ្យប្រសើរឡើងនូវឧស្សាហកម្មចាប់ពីឆ្នាំ ២០១០ ។ ចាប់ពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៥ លោក Hejun បានដឹកនាំក្រុមហ៊ុន Hanergy ឲ្យចូលក្នុងឧស្សាហកម្មពន្លឺព្រះអាទិត្យដែលមិនត្រូវបានគេមើលឃើញថាជាការវិនិយោគដ៏ជោគជ័យនៅគ្រានោះទេ ។ ការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន Hanergy បានចំណាយរយះពេល ៦ ឆ្នាំដោយការវិនិយោគសរុបជាង ៥០ ពាន់លានយន់ ។ ខណៈពេលដែលបង្កើតអព្ភូតហេតុពីរនៅក្នុងប្រវត្តិសាស្ត្រសេដ្ឋកិច្ចចិនគាត់បានធ្វើការវិនិច្ឆ័យទៅលើយុទ្ធសាស្ត្រដ៏សំខាន់មួយដែលបាននិយាយថាការបត់បែនគឺជាអនាគតនៃឧស្សាហកម្មពន្លឺព្រះអាទិត្យ ។

ឧស្សាហកម្មពន្លឺព្រះអាទិត្យកំពុងធ្វើបដិវត្តឧស្សាហកម្មថ្មីនៃការផលិត និងការប្រើប្រាស់ថាមពលហើយបដិវត្តឧស្សាហកម្មនាពេលខាងមុខនេះគឺមានអត្ថន័យជ្រាលជ្រៅដូចអ៊ីនធឺណេតផងដែរ ។ ថាមពលពន្លឺព្រះអាទិត្យកំពុងបង្ហាញយើងអំពីយុគសម័យថាមពលចល័តដែលយើងអាចបង្កើត និងប្រើប្រាស់ថាមពលតាមរបៀបចល័តដូចជាយើងប្រើអ៊ិនធឺណិត និងទូរស័ព្ទចល័ត ។

លោក Li Hejun គឺជាអ្នកតស៊ូមតិបដិវត្តថាមពលថ្មី ។ ហើយក្រុមហ៊ុនរបស់គាត់បានប្តេជ្ញាចិត្តថានឹង “ផ្លាស់ប្តូរពិភពលោកដោយថាមពលស្អាត” ។ ក្នុងឆ្នាំ ២០១១ គាត់បានលើកឡើងពីគំនិតរបស់អ្នកប្រើប្រាស់ “បង្កើតថាមពលសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន និងការលក់លើសតម្រូវការរបស់ខ្លួន” ។ ទស្សនៈនេះត្រូវបានបញ្ជាក់ដោយរដ្ឋាភិបាលចិន និងបានអនុម័តជាគោលនយោបាយជាតិដោយបានផ្លាស់ប្តូរទេសភាពនៃវិស័យថាមពលចិន ។

នៅឆ្នាំ ២០១៤ លោក Hejun បានលើកឡើងពីគំនិតថាមពលចល័តជាលើកដំបូងនៅលើពិភពលោកដែលត្រូវបានវាយតម្លៃខ្ពស់ និងទទួលស្គាល់ដោយឧស្សាហកម្មថាមពលនឹងលើសពីនេះ ។ ហើយគាត់បានលើកឡើងថា “បច្ចេកវិទ្យាពន្លឺព្រះអាទិត្យដែលមានប្រសិទ្ធភាពខ្ព​ស់ និងអាចបត់បែនបានដែលអាចឱ្យយើងជាមនុស្សរស់នៅដោយមិនមានរបៀបប្រើប្រាស់ថាមពលផូស៊ីលភាគច្រើនដោយការដុតជំនួសមនុស្សគ្រប់គ្នាសូម្បីតែវត្ថុក៏អាចបង្កើតថាមពលបានដែរហើយសង្គមមនុស្សនឹងឈានចូលយុគសម័យមួយផ្សេងទៀត ។ ហើយវាត្រូវបានកំណត់លក្ខណៈដោយការបង្កើតថាមពលចែកចាយ ។

នៅខែ វិច្ឆិកា ឆ្នាំ ២០១៣ លោក Hejun បានបោះពុម្ពសៀវភៅដំបូងរបស់គាត់គឺបដិវត្តថាមពល​ថ្មី៖ អំណាចដើម្បីផ្លាស់ប្តូរប្រទេសចិននឹងពិភពលោក ។ សៀវភៅនេះសង្កត់ធ្ងន់ពីធម្មជាតិនៃបដិវត្តឧស្សាហកម្មដែលបានបង្ហាញពីបដិវត្តថាមពល ។ នៅពេលអនាគតមានប្រកួតប្រជែងសម្រាប់ថាមពលនឹងមិនមែនសម្រាប់ធនធានប៉ុណ្ណោះទេប៉ុន្តែវាគឺជាបច្ចេកវិទ្យាស្នូល ។ ក្នុងកំឡុងពេលនេះសៀវភៅនេះបានអះអាងជាលក្ខណៈប្រព័ន្ធថា “ការរួមបញ្ចូលគ្នារវាងថាមពល និងអ៊ិនធរណេតនឹងនាំឱ្យមានបដិវត្តឧស្សាហកម្មទី ៣ ” នៅលើពិភពលោក ។

ចក្ខុវិស័យលើយុទ្ធសាស្រ្តសម្រាប់ការស៊ូទ្រាំនឹងការតស៊ូរយៈពេលដប់ឆ្នាំដ៏លំបាករបស់គាត់ និងការលះបង់ចំពោះក្តីសុបិន្តរបស់គាត់ត្រូវបានគេទទួលស្គាល់ជាទូទៅថាជាសហគ្រិនជនជាតិចិនម្នាក់ដែលមានភាពជាសហគ្រិនដែលគួរឱ្យគោរពបំផុត ។ ហើយគាត់ក៏បានចាប់ផ្តើមកម្មវិធីសប្បុរសធម៌ជាច្រើនផងដែរក្នុងនាមជាអ្នកឧបត្ថម្ភបឋមនឹងជានាយកប្រតិបត្តិដំបូងនៃមូលនិធិក្រហមរបស់ប្រទេសចិនជាពិសេសសម្រាប់ការការពារ និងព្យាបាលជំងឺអេដស៍នៅប្រទេសចិន ។ លោកលីបានចូលរួមវិភាគទានយ៉ាងជ្រាលជ្រៅដល់កម្មវិធីប្រឆាំងនឹងជំងឺអេដស៍ និងការអប់រំដើម្បីប្រឆាំងនឹងជំងឺអេដស៍ផងដែរ ។

ទ្រព្យសម្បត្តិ៖ Li Hejun

លោក Li Hejun គឺជាអ្នកជំនួញជនជាតិចិនដែលមានទ្រព្យសម្បត្តិសរុប ១៣,៣ ពាន់លានដុល្លារ ។ ក្នុងឆ្នាំ ២០១៤ ឈ្មោះរបស់គាត់ត្រូវបានគេចាត់ចូលទៅក្នុងបញ្ជីរបស់មហាសេដ្ឋីពិភពលោកដែលត្រូវបានដឹងថាជាអ្នកមានជាងគេនៅក្នុងប្រទេសចិន ។ លោក Hejun គឺជាប្រធានក្រុមហ៊ុន Hanergy Holding Group ដែលជាក្រុមហ៊ុនផលិតបន្ទះស្រូបពន្លឺព្រះអាទិត្យ និងឧបករណ៍ដែលធំជាងគេបំផុតនៅលើពិភពលោក ។ ហើយគាត់ក៏ជាម្ចាស់រោងចក្រថាមពលវារីអគ្គីសនីធំជាងគេបំផុតនៅលើពិភពលោកដែលមានទីតាំងនៅភាគខាងលិចប្រទេសចិន ។

ប្រភព៖​ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply