លោក Rahmi Mustafa Koç កើតនៅឆ្នាំ ១៩៣០ គាត់គឺជាអ្នកជំនួញ និងជាសប្បុរសជនទួរគី ។ នៅឆ្នាំ ២០១៦ យោងតាមរយះទស្សនាវដ្តី Forbes បានឲ្យដឹងថាគាត់គឺជាអ្នកមានជាងគេដែលបានជាប់នៅចំណាត់ថ្នាក់ទី ៩០៦ នៅលើពិភពលោកដែលមានទ្រព្យសម្បត្តិ ២,៦ ពាន់លានដុល្លារ ។ ក្នុងឆ្នាំ ២០១៣ លោក Rahmi គឺជាជនជាតិតួកគីដែលបានបង់ពន្ធលើប្រាក់ចំណូលដ៏ច្រើនបំផុតនៅក្នុងប្រទេសរបស់គាត់ដែលមានចំនួនសរុប ៣៧.៥ លាន ។
ជីវិតដំបូង៖
លោក Rahmi Koç បានចូលរៀននៅវិទ្យាល័យរ៉ូប៊ឺតនៅទីក្រុងអ៊ីស្តង់ប៊ុល ។ ហើយគាត់បានបន្តការសិក្សារបស់គាត់នៅឯសាកលវិទ្យាល័យ Johns Hopkins នៅសហរដ្ឋអាមេរិក និងទទួលបានសញ្ញាប័ត្របរិញ្ញាបត្រក្នុងការគ្រប់គ្រងឧស្សាហកម្ម ។
លោក Rahmi Koç បានចាប់ផ្តើមធ្វើការយ៉ាងសកម្មនៅក្នុងក្រុមហ៊ុន Koç Group នៅឆ្នាំ ១៩៥៨ ដោយបានចូលរួមជាមួយក្រុមហ៊ុន Otokoç នៅទីក្រុង Ankara ។ បន្ទាប់ពីការផ្លាស់ប្តូរទីតាំងការិយាល័យកណ្តាលរបស់ក្រុមហ៊ុន Koç Holding ពីទីក្រុង Ankara ទៅទីក្រុងអ៊ីស្តង់ប៊ុលក្នុងឆ្នាំ ១៩៦៤ ដែលត្រូវបានបង្កើតឡើងមួយឆ្នាំមុននោះគាត់បានក្លាយជាអ្នកសម្របសម្រួលទូទៅនៃក្រុមហ៊ុន Koç Holding A.Ş ។
ក្រោយមកនៅឆ្នាំ ១៩៧០ លោក Rahmi បានក្លាយជាប្រធានគណៈកម្មាធិការប្រតិបត្តិហើយនៅឆ្នាំ ១៩៧៥ គាត់គឺជាអនុប្រធានក្រុមប្រឹក្សាភិបាល ។ ហើយគាត់ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការគ្រប់គ្រងរបស់ក្រុមហ៊ុន Koç Holding ក្នុងឆ្នាំ ១៩៨០ ។ ឪពុករបស់គាត់ឈ្មោះ Vehbi Koç បានផ្ទេរតំណែងជាប្រធានក្រុមហ៊ុនទៅឲ្យគាត់នៅថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ១៩៨៤ ហើយបច្ចុប្បន្ននេះគាត់គឺជាប្រធានក្រុមហ៊ុន Koç Holding ។
នៅក្នុងឆ្នាំ ២០១៣ លោក Rahmi បានទិញយកក្រុមហ៊ុន Merrill-Stevens Drydock & Repair Co ដែលជាក្រុមហ៊ុនផលិតទូកទេសចរណ៍ដ៏ចំណាស់ជាងគេនៅរដ្ឋផ្លរីដាហើយក្រុមហ៊ុនមួយនោះបានប្តូរឈ្មោះទៅជា RMK Merrill-Stevens ។
ទ្រព្យសម្បត្តិ៖ Mustafa Rahmi Koc
លោក Mustafa Rahmi Koc គឺជាអ្នកជំនួញជនជាតិទួរគីដែលមានទ្រព្យសម្បត្តិសុទ្ធ ២,៥ ពាន់លានដុល្លារ ។ គាត់មានតួនាទីជាប្រធានក្រមហ៊ុន Koc Holding ។ លោក Rahmi បានប្រគល់តំណែងជាប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Ford Otosan ទៅឲ្យកូនប្រុសរបស់គាត់ឈ្មោះ Yildirim Ali Koc កាលពីឆ្នាំមុន ។
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)