Posted on Leave a comment

លោកមហាសេដ្ឋី Eugene Kaspersky ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Kaspersky Lab ដែលជាក្រុមហ៊ុនសន្តិសុខការពារសុវត្ថិភាពផ្នែកព័ត៌មានវិទ្យា

លោក Eugene Kaspersky គឺជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Kaspersky Lab ដែលជាក្រុមហ៊ុនសន្តិសុខការពារសុវត្ថិភាពផ្នែកព័ត៌មានវិទ្យា និងជាអ្នកបង្កើតកម្មវិធីសន្តិសុខការពារសុវត្ថិភាពសម្រាប់កំចាត់មេរោគកុំព្យូទ័ ។ បច្ចុប្បន្ននេះក្រុមហ៊ុន Kaspersky Lab បានគ្រប់គ្រងលើបុគ្គលិកចំនួន ៤០០០ នាក់ ។

លោក Kaspersky បានបញ្ចប់ការសិក្សាពីវិទ្យាស្ថាន Cryptography ផ្នែកទូរគមនាគមន៍ និងវិទ្យាសាស្ត្រកុំព្យូទ័រនៅក្នុងឆ្នាំ ១៩៨៧ ដោយទទួលបានសញ្ញាបត្រវិស្វកម្មគណិតវិទ្យា និងបច្ចេកវិទ្យាកុំព្យូទ័រ ។ ហើយក្រោយមកគាត់បានចាប់ផ្តើមបង្កើតក្រុមហ៊ុន Kaspersky Lab តាមរយៈការស្រាវជ្រាវលើផ្នែកសន្តិសុខសុវត្ថិភាព ។ គាត់បានក្លាយជានាយកប្រតិបត្តិនៅឆ្នាំ ២០០៧ និងបន្តរហូតដល់ឆ្នាំ ២០១៧ ។

ជីវិតដំបូង៖

លោក Eugene Kaspersky កើតនៅថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ១៩៦៥ នៅទីក្រុង Novorossiysk ប្រទេសរុស្ស៊ី ។ ឪពុករបស់គាត់ជាវិស្វករហើយម្តាយរបស់គាត់ជាអ្នករក្សាឯកសារប្រវត្តិសាស្ត្រ ។ កាលពីនៅក្មេងគាត់បានចំណាប់អារម្មណ៍ខាងគណិតវិទ្យា និងបច្ចេកវិទ្យាកុំព្យូទ័រ ។

គាត់បានចំណាយពេលទំនេររបស់គាត់អានសៀវភៅគណិតវិទ្យាដើម្បីប្រកួតប្រជែងផ្នែកគណិតវិទ្យាដោយទទួលបានចំណាត់ថ្នាក់លេខ ២ នៅអាយុ ១៤ ឆ្នាំ ។ នៅពេលគាត់មានអាយុ ១៤ ឆ្នាំគាត់បានចាប់ផ្តើមចូលរួមជាមួយ A.N. នៅសាលាប្រឹក្សាភិបាល Kolmogorov ដែលបានគ្រប់គ្រងដោយសាកលវិទ្យាល័យម៉ូស្គូ​ ។

លោក Kaspersky ក៏ជាសមាជិកម្នាក់នៃក្រុមយុវជនរបស់បក្សកុម្មុយនីស្តសហភាពសូវៀតផងដែរ ។ នៅអាយុ ១៦ ឆ្នាំគាត់ បានចូលរួមជាមួយវិទ្យាស្ថាន Cryptography រយៈពេល ៥ ឆ្នាំ ផ្នែកទូរគមនាគមន៍ និងវិទ្យាសាស្ត្រកុំព្យូទ័រដែលទទួលបានការឧបត្ថម្ភពីកងយោធារបស់ប្រទេសរុស្ស៊ី ។

លោក Kaspersky បានបញ្ចប់ការសិក្សានៅឆ្នាំ ១៩៨៧ ដោយទទួលបានសញ្ញាបត្រវិស្វកម្មគណិតវិទ្យា និងបច្ចេកវិទ្យាកុំព្យូទ័រ ។ បន្ទាប់ពីគាត់បានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យលោក Kaspersky បានបម្រើការនៅក្នុងកងយោធារុស្ស៊ីជាវិស្វករផ្នែក software ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply