Posted on Leave a comment

លោកមហាសេដ្ឋី Aloke Lohia ជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Indorama Ventures PCL

លោក Aloke Lohia គឺជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Indorama Ventures PCL ។ គាត់គឺជាប្រធានគណៈកម្មាធិការនិរន្តរភាព និងជាសមាជិកគណៈកម្មាធិការតែងតាំងសំណងអភិបាលកិច្ចសាជីវកម្ម ។ ចាប់ពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៨៧ លោក Aloke គឺជានាយកគ្រប់គ្រងផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន P.T. Indorama Synthetics របស់ប្រទេសឥណ្ឌូនេស៊ី។

ក្នុងឆ្នាំ ១៩៩៤ គាត់បានចាប់ផ្តើមបង្កើតក្រុមហ៊ុន Indorama Ventures នៅក្នុងប្រទេសថៃ ។ នេះបើយោងតាមចំណាត់ថ្នាក់របស់ទស្សនាវដ្តី Forbes កាលពីខែ មិថុនា ឆ្នាំ ២០១៤ លោក Aloke មានទ្រព្យសម្បត្តិសុទ្ធ ១,២ ពាន់លានដុល្លារ ។ ហើយគាត់ត្រូវបានគេចាត់ចូលទៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោកដែលជាអ្នកមានជាងគេបំផុតនៅលំដាប់ថា្នក់ទី ១៥ នៅក្នុងប្រទេសថៃ ។

ជីវិតដំបូង៖

លោក Aloke Lohia បានទទួលការអប់រំនៅសាកលវិទ្យាល័យ Delhi ដែលទទួលបានបរិញ្ញាបត្រផ្នែកពាណិជ្ជកម្ម ។ ហើយក្រោយមកគាត់បានផ្លាស់ទៅរស់នៅក្នុងប្រទេសថៃហើយគាត់បានរស់នៅក្នុងប្រទេសថៃអស់រយៈពេលជាង ២០ ឆ្នាំចាប់តាំងពីឆ្នាំ ១៩៨៨ ដែលក្នុងកំឡុងពេលនោះគាត់បានចាប់ផ្តើមបង្កើតក្រុមហ៊ុន Indorama Chemicals ហើយសព្វថ្ងៃនេះវាត្រូវបានគេស្គាល់ថាជាក្រុមហ៊ុន Aurus Limited ។

ការវិនិយោគនេះត្រូវបានគាំទ្រដោយក្រុមហ៊ុនសាជីវកម្មវិនិយោគរបស់ប្រទេសអាឡឺម៉ង់ឬ DEG (Deutsche Investitions- und Entwicklungsgesellschaft) ។ លោក Aloke បានចាប់ផ្តើមអាជីវកម្មរោមចៀមដំបូងគេបង្អស់នៅក្នុងប្រទេសថៃក្រោមឈ្មោះថា Indorama Holdings ក្នុងឆ្នាំ ១៩៩៤ ។ បន្ទាប់មកគាត់បានចាប់ផ្តើមអាជីវកម្ម PET (Polyethylene Terephthalate) នៅក្នុងប្រទេសថៃក្នុងឆ្នាំ ១៩៩៥ ។ ប្រាក់ចំណូលរបស់ក្រុមហ៊ុន Indorama Ventures មានចំនួនប្រមាណ ៧.៥ ពាន់លានដុល្លារនៅចុងឆ្នាំ ២០១៤ ។

លោក Aloke បានរៀបការជាមួយលោកស្រី Suchitra Lohia ដែលជាអ្នកគ្រប់គ្រងផ្នែកវេចខ្ចប់របស់ក្រុមហ៊ុន ។ លោកស្រីក៏ជានាយក និងជាអនុប្រធានក្រុមហ៊ុនហើយក៏ដូចជាម្ចាស់ក្រុមហ៊ុនបុត្រសម្ព័ន្ធមួយចំនួនផ្សេងទៀតផងដែរ ។ លោកស្រី Suchitra គឺជានិស្សិតម្នាក់ដែលបានបញ្ចប់បរិញ្ញាបត្រផ្នែកពាណិជ្ជកម្មនៃសាកលវិទ្យាល័យដេលីនិងកម្មវិធីអប់រំប្រតិបត្តិសាស្រ្តរបស់ OPM នៃសាកលវិទ្យាល័យហាវ៉ាដផងដែរ ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply