Posted on Leave a comment

លោកមហាសេដ្ឋី Juan Roig ជានាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន Mercadona

លោក Juan Roig Alfonso កើតនៅថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ១៩៤៩ ដែលជាអ្នកជំនួញជនជាតិអេស្ប៉ាញ ។ គាត់គឺជានាយកប្រតិបត្តិ ជាប្រធានក្រុមហ៊ុន Mercadona ដែលជាម្ចាស់ខ្សែសង្វាក់ផ្សារទំនើបអេស្ប៉ាញ ។

ជីវិតដំបូង៖

លោក Juan បានសិក្សានៅសាលា Jesuit នៅទីក្រុង Valencia ហើយបន្ទាប់មកគាត់បានបន្តការសិក្សានៅសាលាប្រឹក្សាភិបាលដោយបានបញ្ចប់ការសិក្សាផ្នែកសេដ្ឋកិច្ចនៅ Valencia ។ ភាពជោគជ័យរបស់គាត់ក្នុងការលក់រាយត្រូវបានផ្អែកលើយុទ្ធសាស្រ្តប្រថុយប្រថាននៃតម្លៃប្រកួតប្រជែង និងលើការច្នៃប្រឌិតបច្ចេកវិទ្យាដូចជាម៉ាស៊ីនស្កេនលេខកូដ និងកន្លែងចែកចាយដោយស្វ័យប្រវត្តិ ។

ទ្រព្យសម្បត្តិ៖ Juan Roig

យោងតាមរយះទស្សនាវដ្តី Forbes កាលពីខែ តុលា ឆ្នាំ ២០១៣ បានរាយការណ៍ថាលោក Juan មានទ្រព្យសម្បត្តិសរុបចំនួន ៥.៨០០ លានអឺរ៉ូ ។ គាត់មានភាគហ៊ុនចំនួន ៧៨% នៅក្នុងក្រុមហ៊ុន Mercadona ដែលកាន់កាប់ដោយខ្លួនគាត់និងភរិយា ។ គិតត្រឹមខែ តុលា ឆ្នាំ ២០១៥ យោងតាមរយះទស្សនាវដ្តី Forbes បានប៉ាន់ស្មានថាទ្រព្យសម្បត្តិរបស់គាត់មានចំនួន ៥,៣ ពាន់លានដុល្លារអាមេរិក ។

ភាគហ៊ុនរបស់គាត់បានផ្តល់ប្រាក់ចំណេញភាគលាភសរុបជាង ៤០០ លានដុល្លារនៅចន្លោះឆ្នាំ ២០០៦ និង ២០១៣ ។ ភរិយារបស់គាត់គឺលោកស្រី Hortensia និងបងប្អូនបង្កើតរបស់គាត់ឈ្មោះ Amparo, Francisco, Trinidad, និង Fernando ក៏បានចូលរួមនៅក្នុងប្រតិបត្តិការអាជីវកម្មនេះដែរប៉ុន្តែមានតែគាត់ប៉ុណ្ណោះដែលមានភាពក្លាហានក្នុងការដឹកនាំក្រុមហ៊ុន ។

ក្រុមហ៊ុន​ Mercadona គឺជាអាជីវកម្មមួយដែលបានគ្រប់គ្រងដោយគ្រួសារដែលមានជំនាញក្នុងការផ្តល់ជូននូវទំនិញជាច្រើនប្រភេទរួមមានអាហារអនាម័យ ផលិតផលថ្នាំពេទ្យ ផលិតផលសត្វចិញ្ចឹម ទំនិញស្ងួត និងក៏ដូចជាទឹកអប់ផងដែរ ។ ហើយគាត់បានបង្កើតគំរូគុណភាពសរុបដែលធានាបាននូវការពេញចិត្តនៃសមាសធាតុសំខាន់ៗទាំង ៥ របស់ក្រុមហ៊ុនដែលរួមមានទាំងក្រុមហ៊ុន កម្មករ ប្រធាន និង អ្នកផ្តល់សេវា ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply