Posted on Leave a comment

លោកមហាសេដ្ឋី Fernando Roig ជាប្រធានក្លឹបបាល់ទាត់អេស្ប៉ាញ Villarreal CF

លោក Fernando Roig កើតនៅថ្ងៃទី 25 ខែ មិថុនា ឆ្នាំ 1947 ដែលជាពាណិជ្ជករជនជាតិអេស្ប៉ាញ និងជាប្រធានក្លឹបបាល់ទាត់អេស្ប៉ាញ Villarreal CF និងជាម្ចាស់ 9% នៃបណ្តាញផ្សារទំនើបអេស្ប៉ាញ Mercadona ។ គាត់គឺជាប្រធានក្លឹបបាល់ទាត់អេស្ប៉ាញ Villarreal CF ។ បងប្រុសរបស់គាត់ឈ្មោះ Juan Roig គឺជានាយកប្រតិបត្តិ និងម្ចាស់ភាគហ៊ុនភាគធំនៃក្រុមហ៊ុន Hortensia Herrero ដោយបានកាន់កាប់ភាគហ៊ុន 28% នៃបណ្តាញផ្សារទំនើបអេស្ប៉ាញ Mercadona ។ គិតត្រឹមខែ តុលា ឆ្នាំ 2015 យោងតាមរយះទស្សនាវដ្ដី Forbes បានប៉ាន់ប្រមាណថាទ្រព្យសម្បត្តិរបស់គាត់មានចំនួន 1.18 ពាន់លានដុល្លារ ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

លោកមហាសេដ្ឋី Isak Andi​c ជាស្ថាបនិករបស់ក្រុមហ៊ុន Mango ដែលជាក្រុមហ៊ុនលក់សម្លៀកបំពាក់

លោក Isak Andic កើតនៅឆ្នាំ ១៩៥៣ ដែលជាអ្នកជំនួញជនជាតិអេស្បាញ ។ គាត់គឺជាស្ថាបនិក និងជាម្ចាស់ភាគហ៊ុនធំជាងគេនៅក្នុងក្រុមហ៊ុន Mango ដែលជាក្រុមហ៊ុនលក់សម្លៀកបំពាក់ ។

អាជីព៖

នៅឆ្នាំ ២០០៦ លោក Andic ត្រូវបានតែងតាំងជានាយកគ្រប់គ្រងក្រុមហ៊ុន Banco Sabadell ហើយក្នុងឆ្នាំ ២០១២ គាត់បានក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេបំផុតរបស់ខ្លួនជាមួយនឹងការកាន់កាប់ភាគហ៊ុន ៧% ។ នេះបើយោងតាមរយះទស្សនាវដ្តី Forbes បានឱ្យដឹងថា លោក Andic មានទ្រព្យសម្បត្តិសុទ្ធចំនួន ៤,៨ ពាន់លានដុល្លារគិតត្រឹមខែ មករា ឆ្នាំ ២០១៥ ។ ក្រុមហ៊ុន Mango មានហាងលក់សំលៀកបំពាក់ចំនួន ២,៤០០ កន្លែងនៅក្នុងប្រទេសចំនួន ១០៧ ។

ទ្រព្យសម្បត្តិ៖ Isak Andic

លោក Isak Andic គឺជាសហគ្រិនជនជាតិអេស្បាញដែលមានទ្រព្យសម្បត្តិសុទ្ធប្រមាណ ៥,៨ ពាន់លានដុល្លារ ។ គាត់គឺជាស្ថាបនិករបស់ក្រុមហ៊ុនច្នៃម៉ូដសម្លៀកបំពាក់ និងផលិត Mango ដែលបានសហការបង្កើតជាមួយបងប្រុសរបស់គាត់ឈ្មោះ Nahman Andic ។ ចាប់តាំងពីពេលនោះមកក្រុមហ៊ុន Mango បានរីកចម្រើនទៅជាក្រុមហ៊ុនលក់សម្លៀកបំពាក់ដែលបានបង្កើតការលក់ចំនួន ៨២% នៅខាងក្រៅប្រទេសអេស្បាញ​ និងមានហាងចំនួន ២៦០០ កន្លែងនៅទូទាំង ១០៩ ប្រទេសទូទាំងពិភពលោកចាប់ពីប្រទេសហូឡង់ រហូតដល់ប្រទេសចិន ។

ក្រុមហ៊ុន Mango បានណែនាំនូវការផ្លាស់ប្តូរមួយចំនួនដែលរួមមានការបញ្ចុះតម្លៃ ២០ ភាគរយសម្រាប់ការរចនាម៉ូដជាមូលដ្ឋាន និងការផ្លាស់ប្តូរផលិតកម្មសម្លៀកបំពាក់ក្នុងផ្ទះ ។ សព្វថ្ងៃកូនប្រុសរបស់លោក Andic គឺជាអ្នកស្នងមរតក និងជាអ្នកគ្រប់គ្រងក្រុមហ៊ុន Mango ដែលជាក្រុមហ៊ុនលក់សម្លៀកបំពាក់ ។

ក្រៅពីក្រុមហ៊ុន Mango លោក Andic ក៏ជាម្ចាស់ភាគហ៊ុននៅក្នុងក្រុមហ៊ុន Banco Sabadell ដែលជាធនាគារធំបំផុតមួយនៅប្រទេសអេស្ប៉ាញផងដែរ ។ គាត់គឺជាមនុស្សម្នាក់ក្នុងចំណោមអ្នកមានជាងគេបំផុតនៅប្រទេសអេស្បាញដែលចូលចិត្តចំណាយពេលវេលាទំនេររបស់គាត់ជិះទូក ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

លោកមហាសេដ្ឋី Juan Roig ជានាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន Mercadona

លោក Juan Roig Alfonso កើតនៅថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ១៩៤៩ ដែលជាអ្នកជំនួញជនជាតិអេស្ប៉ាញ ។ គាត់គឺជានាយកប្រតិបត្តិ ជាប្រធានក្រុមហ៊ុន Mercadona ដែលជាម្ចាស់ខ្សែសង្វាក់ផ្សារទំនើបអេស្ប៉ាញ ។

ជីវិតដំបូង៖

លោក Juan បានសិក្សានៅសាលា Jesuit នៅទីក្រុង Valencia ហើយបន្ទាប់មកគាត់បានបន្តការសិក្សានៅសាលាប្រឹក្សាភិបាលដោយបានបញ្ចប់ការសិក្សាផ្នែកសេដ្ឋកិច្ចនៅ Valencia ។ ភាពជោគជ័យរបស់គាត់ក្នុងការលក់រាយត្រូវបានផ្អែកលើយុទ្ធសាស្រ្តប្រថុយប្រថាននៃតម្លៃប្រកួតប្រជែង និងលើការច្នៃប្រឌិតបច្ចេកវិទ្យាដូចជាម៉ាស៊ីនស្កេនលេខកូដ និងកន្លែងចែកចាយដោយស្វ័យប្រវត្តិ ។

ទ្រព្យសម្បត្តិ៖ Juan Roig

យោងតាមរយះទស្សនាវដ្តី Forbes កាលពីខែ តុលា ឆ្នាំ ២០១៣ បានរាយការណ៍ថាលោក Juan មានទ្រព្យសម្បត្តិសរុបចំនួន ៥.៨០០ លានអឺរ៉ូ ។ គាត់មានភាគហ៊ុនចំនួន ៧៨% នៅក្នុងក្រុមហ៊ុន Mercadona ដែលកាន់កាប់ដោយខ្លួនគាត់និងភរិយា ។ គិតត្រឹមខែ តុលា ឆ្នាំ ២០១៥ យោងតាមរយះទស្សនាវដ្តី Forbes បានប៉ាន់ស្មានថាទ្រព្យសម្បត្តិរបស់គាត់មានចំនួន ៥,៣ ពាន់លានដុល្លារអាមេរិក ។

ភាគហ៊ុនរបស់គាត់បានផ្តល់ប្រាក់ចំណេញភាគលាភសរុបជាង ៤០០ លានដុល្លារនៅចន្លោះឆ្នាំ ២០០៦ និង ២០១៣ ។ ភរិយារបស់គាត់គឺលោកស្រី Hortensia និងបងប្អូនបង្កើតរបស់គាត់ឈ្មោះ Amparo, Francisco, Trinidad, និង Fernando ក៏បានចូលរួមនៅក្នុងប្រតិបត្តិការអាជីវកម្មនេះដែរប៉ុន្តែមានតែគាត់ប៉ុណ្ណោះដែលមានភាពក្លាហានក្នុងការដឹកនាំក្រុមហ៊ុន ។

ក្រុមហ៊ុន​ Mercadona គឺជាអាជីវកម្មមួយដែលបានគ្រប់គ្រងដោយគ្រួសារដែលមានជំនាញក្នុងការផ្តល់ជូននូវទំនិញជាច្រើនប្រភេទរួមមានអាហារអនាម័យ ផលិតផលថ្នាំពេទ្យ ផលិតផលសត្វចិញ្ចឹម ទំនិញស្ងួត និងក៏ដូចជាទឹកអប់ផងដែរ ។ ហើយគាត់បានបង្កើតគំរូគុណភាពសរុបដែលធានាបាននូវការពេញចិត្តនៃសមាសធាតុសំខាន់ៗទាំង ៥ របស់ក្រុមហ៊ុនដែលរួមមានទាំងក្រុមហ៊ុន កម្មករ ប្រធាន និង អ្នកផ្តល់សេវា ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

លោកស្រីមហាសេដ្ឋី Sandra Ortega Mera ជាអ្នកស្នងមរតក និងជាអ្នកកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុន Inditex ដែលជាក្រុមហ៊ុនលក់សម្លៀកបំពាក់ដ៏ធំជាងគេនៅលើពិភពលោក

លោកស្រី Sandra Ortega Mera គឺជាកូនស្រីរបស់លោក Amancio Ortega គឺជាមហាសេដ្ឋីម្នាក់ដែលបានជាប់ចំណាត់ថ្នាក់ទី២ និងជាម្ចាស់ក្រុមហ៊ុន Inditex ដែលជាក្រុមហ៊ុនលក់សម្លៀកបំពាក់ដ៏ធំជាងគេនៅលើពិភពលោក ។ លោកស្រី Sandra បានទទួលមរតកពីម្តាយរបស់គាត់គឺលោកស្រី Rosalia Mera ដែលបានស្លាប់នៅខែ សីហា ឆ្នាំ ២០១៣ ។

លោកស្រី Sandra ទទួលបានភាគហ៊ុន ៨៩% ពីក្រុមហ៊ុន Rosp Corunna ដែលជាក្រុមហ៊ុនកាន់កាប់របស់ម្តាយគាត់ដែលធ្លាប់បានវិនិយោគនៅក្នុងក្រុមហ៊ុន ។ ហើយបច្ចុប្បន្ននេះលោកស្រី Sandra គឺជាអ្នកមានជាងគេបំផុតនៅលំដាប់ទី ២ នៅប្រទេសអេស្ប៉ាញបន្ទាប់ពីឪពុករបស់គាត់ ។ ហើយលោកស្រីក៏ជាអ្នកកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុន Inditex តាមរយៈក្រុមហ៊ុន Rosp Corunna ប៉ុន្តែគាត់មិនបានចូលរួមក្នុងការគ្រប់គ្រងក្រុមហ៊ុននោះទេ ។

ផ្ទុយទៅវិញលោកស្រីបានលះបង់ពេលវេលារបស់គាត់ជាមួយអង្គការ Fundación Paideia ដែលជាអង្គការមិនរកប្រាក់ចំណេញ ។ អង្គការនេះបានគាំទ្រដល់ការបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ជនពិការផ្លូវចិត្តដើម្បជំរុញឲ្យឱ្យពួកគេផ្លាស់ប្តូរទៅរកការងារដែលមានឥទ្ធិពល ។ លោកស្រី Sandra មានសញ្ញាប័ត្រផ្នែកចិត្តវិទ្យាពីសាកលវិទ្យាល័យ Universidad de Santiago ហើយរស់នៅក្នុងជីវិតឯកជនដ៏សាមញ្ញមួយនៅទីប្រជុំជន La Coruña នៅក្បែរឆ្នេរសមុទ្រអាត្លង់ទិកជាមួយស្វាមីនឹងកូនបីនាក់របស់គាត់ ។

ទ្រព្យសម្បត្តិ៖ Sandra Ortega Mera

លោកស្រី Sandra Ortega Mera គឺជាមហាសេដ្ឋីជនជាតិអេស្ប៉ាញដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ៧,៩១ ពាន់លានដុល្លារកាលពីខែ កុម្ភៈ ឆ្នាំ ២០១៨ ។ លោកស្រី Sandra គឺជាកូនស្រីរបស់លោក Amancio Ortega គឺជាមហាសេដ្ឋីម្នាក់ដែលបានជាប់ចំណាត់ថ្នាក់ទី២ និងជាម្ចាស់ក្រុមហ៊ុន Inditex ដែលជាក្រុមហ៊ុនលក់សម្លៀកបំពាក់ដ៏ធំជាងគេនៅលើពិភពលោក ។

ក្នុងឆ្នាំ ២០១៣ ម្តាយរបស់គាត់គឺលោកស្រី Rosalia Mera បានទទួលមរណភាពហើយគាត់បានទទួលមរតកនឹងទ្រព្យសម្បត្តិពីម្តាយរបស់គាត់ដែលទទួលបានភាគហ៊ុន ៨៩% ពីក្រុមហ៊ុន Rosp Corunna ដែលជាក្រុមហ៊ុនកាន់កាប់ដោយម្តាយរបស់គាត់ដែលធ្លាប់បានវិនិយោគនៅក្នុងក្រុមហ៊ុន ។

លោកស្រី Sandra គឺជាអ្នកមានជាងគេបំផុតនៅលំដាប់ទី ២ នៅប្រទេសអេស្ប៉ាញបន្ទាប់ពីឪពុករបស់គាត់ ។ ហើយលោកស្រីក៏ជាអ្នកកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុន Inditex តាមរយៈក្រុមហ៊ុន Rosp Corunna ប៉ុន្តែគាត់មិនបានចូលរួមក្នុងការគ្រប់គ្រងក្រុមហ៊ុននោះទេ ។ ផ្ទុយទៅវិញលោកស្រីបានលះបង់ពេលវេលារបស់គាត់ជាមួយអង្គការដែលគាត់បានចំណាយពេលវេលារបស់គាត់ជាមួយ Fundación Paideia ដែលជាអង្គការមិនរកប្រាក់ចំណេញដែលបានចាប់ផ្តើមដោយម្តាយរបស់គាត់ដែលបានគាំទ្រការបណ្តុះបណ្តាលវិជ្ជាជីវៈដល់មនុស្សដែលមានពិការភាពផ្លូវចិត្ត​ និងរាងកាយ​ ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖