លោក Issad Rebrab កើតនៅឆ្នាំ ១៩៤៤ គឺជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនឧស្សាហកម្ម CEVITAL ដែលជាក្រុមហ៊ុនឯកជនដ៏ធំជាងគេនៅក្នុងប្រទេស Algeria ។ ហើយគាត់បានចូលរួមចំណែកនៅក្នុងវិស័យអាជីវកម្មដែកថែប កសិកម្ម ពាណិជ្ជកម្ម និងអេឡិចត្រូនិច ។ យោងតាមទស្សនាវដ្តី Forbes បានឱ្យដឹងថាលោក Issad គឺជាមហាសេដ្ឋីម្នាក់ដែលស្ថិតនៅលំដាប់ទី ៩ នៅទ្វីបអាហ្វ្រិកដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ៣,១ ពាន់លានដុល្លារគិតត្រឹមខែ មករា ឆ្នាំ ២០១៦ ។
ការអប់រំ៖
លោក Issad បានបញ្ចប់ការសិក្សានៅសាលាវិជ្ជាជីវៈ និងជាគ្រូបង្រៀនផ្នែកគណនេយ្យ និងច្បាប់ពាណិជ្ជកម្ម ។ មិនយូរប៉ុន្មានគាត់បានឈប់បង្រៀនហើយគាត់បានចាប់ផ្តើមបង្កើតគណនេយ្យផ្ទាល់ខ្លួនរបស់គាត់ ។
អាជីព៖
អាជីពឧស្សាហកម្មរបស់គាត់បានចាប់ផ្តើមនៅឆ្នាំ ១៩៧១ នៅពេលអតិថិជនម្នាក់របស់គាត់ស្នើសុំអោយគាត់កាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនសំណង់ដែកថែប ។ គាត់បានកាន់កាប់ភាគហ៊ុន ២០% នៅក្នុងក្រុមហ៊ុន Sotecom ។ ហើយក្រោយគាត់បានបង្កើតក្រុមហ៊ុនផ្សេងទៀតនៅក្នុងឧស្សាហកម្មដែកថែបនៅឆ្នាំ ១៩៧៥ និងក្រុមហ៊ុន Metal Sider ក្នុងឆ្នាំ ១៩៨៨ ។
នៅឆ្នាំ ១៩៩៥ គ្រឿងដំឡើងសំខាន់ៗរបស់គាត់ត្រូវបានបំផ្លាញនៅក្នុងការវាយប្រហារភេរវកម្ម ។ ដោយមានអារម្មណ៍គ្រោះថ្នាក់គាត់បានចាកចេញពីប្រទេស Algeria ។ ហើយក្រោយមកគាត់បានវិលត្រឡប់មកប្រទេសរបស់គាត់វិញនៅឆ្នាំ ១៩៩៨ ដោយបានចាប់ផ្តើមជាមួយក្រុមហ៊ុន Cevital ដែលជាក្រុមហ៊ុនកសិកម្មដ៏ធំជាងគេបំផុតនៅក្នុងប្រទេស Algeria ។
ក្រុមហ៊ុន Cevital ក៏ជាម្ចាស់រោងចក្រចម្រាញ់ស្ករដ៏ធំជាងគេបំផុតនៅលើពិភពលោក ។ នៅឆ្នាំ ២០១៦ ក្រុមហ៊ុនរបស់លោក Issad បានទិញយកក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ El Khabar ក្នុងតម្លៃ ៤៥ លានដុល្លារហើយនេះគឺជាការវិនិយោគលើកទី ២ របស់គាត់ទៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ។
លោក Issad Rebrab គឺជាអ្នកជំនួញម្នាក់ដែលមានទ្រព្យសម្បត្តិសុទ្ធប្រមាណ ៣,២ ពាន់លានដុល្លារ ។ អាជីវកម្មរបស់គាត់បានទទួលជោគជ័យខ្លាំងណាស់ហើយវាថែមទាំងជួយឱ្យគាត់បានក្លាយជាមហាសេដ្ឋីដំបូងគេបង្អស់នៅក្នុងប្រទេស Algeria ។
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)