Posted on Leave a comment

លោកមហាសេដ្ឋី Robert Budi Hartono ជាម្ចាស់ក្រុមហ៊ុន Djarum ដែលជាក្រុមហ៊ុនផលិតបារីដ៏ធំបំផុតនៅប្រទេសឥណ្ឌូណេស៊ី

លោក Robert Budi Hartono កើតនៅឆ្នាំ ១៩៤០ គឺជាម្ចាស់ឧស្សាហកម្មផលិតថ្នាំជក់នៅប្រទេសឥណ្ឌូណេស៊ី ។ គាត់មានទ្រព្យសម្បត្តិសុទ្ធសរុបចំនួន ៩,១ ពាន់លានដុល្លារអាមេរិកគិតត្រឹមឆ្នាំ ២០១៥ ។ គាត់គឺជាម្ចាស់ក្រុមហ៊ុន Djarum ដែលជាក្រុមហ៊ុនផលិតបារីដ៏ធំបំផុតនៅលំដាប់ទី ៣ នៅលើពិភពលោក ។

ថ្មីៗនេះក្រុមហ៊ុន Djarum បានដណ្តើមយកភាគហ៊ុនពីក្រុមហ៊ុនផលិតបារីដែលជាប់នៅលំដាប់លេខ ២ គឺក្រុមហ៊ុន Sampoerna ។ លោកBudi Hartono ក៏មានភាគហ៊ុនជាមួយបងប្រុសរបស់គាត់គឺលោក Michael Bambang Hartono នៅក្នុងធនាគារ Bank Central Asia ដែលជាធនាគារដ៏ធំបំផុតនៅក្នុងប្រទេសឥណ្ឌូនេស៊ីផងដែរ ។ កាលពីឆ្នាំ ២០០៩ ទ្រព្យសម្បត្តិសុទ្ធរបស់លោក Budi Hartono ត្រូវបានគេរាយការណ៍ថាបានកើនឡើងដល់ ៤,៧ ពាន់លានដុល្លារ ។​

អាជីព៖

លោក Oei Wie Gwan បានទិញយកអាជីវកម្មខ្នាតតូចមួយនៅក្នុងវិស័យឧស្សាហកម្មនេះដែលមានឈ្មោះថា Djarum clove gramophone ។ ហើយនៅឆ្នាំ ១៩៥១ អាជីវកម្មនេះវាត្រូវបានប្តូរឈ្មោះទៅជា Djarum ។ គាត់បានចាប់ផ្តើមបង្កើតទីផ្សារផលិតបារីក្រោមស្លាកយីហោ “Djarum” ដែលទទួលបានជោគជ័យនៅក្នុងទីផ្សារ ។

ក្នុងឆ្នាំ ១៩៧២ ក្រុមហ៊ុន Djarum បានចាប់ផ្តើមនាំចេញផលិតផលរបស់ពួកគេទៅកាន់បរទេស ។ បីឆ្នាំក្រោយមកស្លាកយីហោរបស់ក្រុមហ៊ុន Djarum ជាយីហោដំបូងគេដែលត្រូវបានផលិតដោយម៉ាស៊ីន ។​ ហើយម៉ាកយីហោរបស់ក្រុមហ៊ុន Djarum Super ត្រូវបានគេទទួលស្គាល់ក្នុងឆ្នាំ ១៩៨១ ។ ពីមុនក្រុមហ៊ុន Djarum គឺជាអាជីវកម្មខ្នាតតូចមួយដែលមានឈ្មោះថា Djarum gramophon ហើយក្រោយមកវាត្រូវបានឪពុករបស់ Budi Hartono គឺលោក Oei Wie Gwan បានទិញយកក្នុងឆ្នាំ ១៩៥១ ហើយវាត្រូវបានប្តូរឈ្មោះទៅជា Djarum ។

លោក Budi Hartono និងបងប្រុសរបស់គាត់ជាអ្នកទទួលបានមរតកបន្ទាប់ពីឪពុករបស់ពួកគេបានស្លាប់ ។ នៅក្នុងការចុះបញ្ជីខែ វិច្ឆិកា ឆ្នាំ ២០១២ លោក Budi Hartono និងបងប្រុសរបស់គាត់គឺលោក Michael Hartono ត្រូវបានចុះផ្សាយដោយទស្សនាវដ្តី Forbes ដែលអ្នកមានជាងគេបំផុតនៅប្រទេសឥណ្ឌូនេស៊ីក្នុងឆ្នាំ ២០១២ ជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន ១៥ ពាន់លានដុល្លារអាមេរិក ។ នេះបើយោងតាមរយះទស្សនាវដ្តី Forbes បានឲ្យដឹងថាលោក Budi Hartono មានទ្រព្យសម្បត្តិសុទ្ធសរុបចំនួន ៦,៥ ពាន់លានដុល្លារអាមេរិក ។

លោក Budi Hartono និងបងប្រុសរបស់គាត់គឺជាសហម្ចាស់របស់ក្រុមហ៊ុន Djarum Group ដែលជាក្រុមហ៊ុនផលិតបារីដ៏ធំមួយក្នុងចំណោមក្រុមហ៊ុនផលិតបារីចំនួន ៥ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ។ ហើយគាត់ក៏ជាភាគទុនិកធំជាងគេរបស់ធនាគារ Bank Central Asia ដែលជាធនាគារធំជាងគេរបស់ប្រទេសឥណ្ឌូនេស៊ីផងដែរ ។ ធនាគារអាស៊ីកណ្តាលមានប្រាក់ចំណូល ៥៦,៨ ពាន់ពាន់លានរូពីដែលស្មើនឹង ៤,២ ពាន់លានដុល្លារគិតត្រឹមនៅឆ្នាំ ២០១៧ ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply