កញ្ឆែត
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះបន្លែវារិជតិណជាតិមួយប្រភេទ ជាវល្លិដុះក្នុងទឹកសម្រាប់ប្រើជាអន្លក់, ប្រើជាបន្លែក៏បាន ។
ឈ្មោះតិណជាតិដុះក្នុងទឹកមួយប្រភេទ ដើមមានភាពផ្តេក តែចុងដុះឡើងលើផុតទឹក។ ដើមដែលអណ្តែតលើទឹក មានកោសិកាភ្លាយទៅជាវត្ថុម្យ៉ាងស្ពោត រាងដូចកំសួល រុំជុំវិញចន្លោះថ្នាំងនៃដើម។ ឫសក្នុងទឹក ដុះចេញពីថ្នាំងនីមួយៗ ឯមែក និងស្លឹកព្រមទាំងផ្កាដុះផុតពីទឹកក៏ចេញពីថ្នាំងដដែលនេះដែរ។ ដើមកញ្ឆែតមានដុះនៅគ្រប់ប្រទេសក្តៅសកលលោក មែក ស្លឹកខ្ចីៗគេប្រើធ្វើជាអន្លក់។ ស្រុកខ្លះដាំកញ្ឆែតជាច្រើនសម្រាប់បរិភោគជាអាហារ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖