លោក Orion Hindawi កើតនៅឆ្នាំ ១៩៨០ គឺជាសហគ្រិនជនជាតិអាមេរិក ។
ជីវប្រវត្តិ៖
លោក Orion Hindawi ធំទ្បើងនៅទីក្រុង Berkeley រដ្ឋកាលីហ្វ័រញ៉ាជ ។ នៅឆ្នាំ ២០០៧ រួមជាមួយឪពុករបស់គាត់បានបង្កើតក្រុមហ៊ុនមួយដែលមានឈ្មោះថា Tanium ដែលជាក្រុមហ៊ុនសន្តិសុខសុវត្ថិភាពលើបណ្តាពអ៊ីនធឺណិត ។ កាលពីខែ កញ្ញា ឆ្នាំ ២០១៥ ពួកគេប្រមូលថវិកាបានចំនួន ១២០ លានដុល្លារពីក្រុមហ៊ុន Tanium និងចំនួន ៣,៥ ពាន់លានដុល្លារដែលធ្វើឱ្យពួកគេបានក្លាយជាមហាសេដ្ឋី ។
នៅខែ កុម្ភៈ ឆ្នាំ ២០១៦ លោក Hindawi បានកាន់តំណែងជានាយកប្រតិបត្តិពីឪពុករបស់គាត់ ។ លោក Orion Hindawi គឺជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tanium Securityness Cybers ដែលបានសហការបង្កើតជាមួយឪពុករបស់គាត់ឈ្មោះ David ក្នុងឆ្នាំ ២០០៧ ។ ពួកគេអ្នកទាំងពីរបានចាប់ផ្តើមបង្កើតក្រុមហ៊ុន BigFix ដែលជាប្រព័ន្ធបិទភ្ជាប់ផ្នែក IT software ដែលពួកគេបានលក់ទៅឱ្យក្រុមហ៊ុន IBM ក្នុងតម្លៃ ៤០០ លានដុល្លារក្នុងឆ្នាំ ២០១០ ។
នៅក្នុងខែ វិច្ឆិកា លោក Hindawi បាននិយាយនៅក្នុងបទសម្ភាសន៍តាមប្រព័ន្ធផ្សព្វផ្សាយថាក្រមហ៊ុន Tanium អាចនឹងបង្ហាញខ្លួនជាសាធារណៈនៅឆ្នាំ ២០១៧ ។ គាត់បានបញ្ចប់ការសិក្សានៅទីក្រុង Berkeley ក្នុងឆ្នាំ ១៩៩៧ ប៉ុន្តែគាត់បានឈប់រៀនមុនពេលបញ្ចប់ការសិក្សាដើម្បីរបស់គាត់ចាប់ផ្តើមធ្វើការជាមួយឪពុករបស់គាត់ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖