Posted on Leave a comment

តើពាក្យ «ខ្យល់» មានន័យដូចម្ដេច ?


ខ្យល់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សភាវៈ​ដែល​បក់ ដែល​ផាត់​ទៅ​មក​តាម​ធម្មតា​លោក គឺ​រំជួល​អាកាស ។ ខ្យល់​ចាប់ គឺ​ធាតុ​ក្នុង​ខ្លួន​មិន​ស្រួល​ស្លាក់​ខ្យល់​រត់​មិន​សព្វ​នាំ​ឲ្យ​វិល​មុខ​បែក​ញើស ត្រជាក់​ខ្លួន ។ ខ្យល់​គរ គឺ​ខ្យល់​ចាប់​ធ្ងន់​បាត់​ស្មារតី​ដូច​មនុស្ស​ស្លាប់ ។ ពាក្យ​នេះ​ស្រុក​ខ្លះ​ហៅ ខ្ចរ (អ. ថ. ខ្ចល់) ។ បើ​ហៅ​ដូច្នេះ ដូច​ជា​មាន​ន័យ​សម​ដែរ ព្រោះ​មក​ពី​ភាសា សំ. បា. “ខចរ ប្រែ​ថា សភាវៈ ឬ​ដំណើរ​ទៅ​តាម​អាកាស ” ប៉ុន្តែ​យើង​កែ​ឲ្យ​ហៅ ខ្ចរ វិញ​ពុំ​កើត​ទេ ព្រោះ​យើង​ប្រើ​ជា ខ្យល់ មក​យូរ​ហើយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply