លោក Suhon Lin គឺជាប្រធានក្រុមហ៊ុន Chang Chun Group ដែលជាក្រុមហ៊ុនផលិតប្រេងឥន្ធនៈដ៏ធំបំផុតមួយនៅអាស៊ីដែលមានរោងចក្រនៅប្រទេសតៃវ៉ាន់ ចិន និងតំបន់អាស៊ីអាគ្នេយ៍ ។
លោក Suhon Lin ក៏ជាអ្នកមានជាងគេបំផុតនៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោកទាំង ៥០ របស់តៃវ៉ាន់និងជាប់ចំណាត់ថ្នាក់លេខ ៨៦៨ នៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោកផងដែរ ។
ទ្រព្យសម្បត្តិ៖ Suhon Lin
លោក Suhon Lin គឺជាពាណិជ្ជករម្នាក់ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ១,៦ ពាន់លានដុល្លារ ។ ក្នុងឆ្នាំ ១៩៤៩ លោក Suhon Lin បានសហការបង្កើតក្រុមហ៊ុនផលិតឱសថរួមជាមួយលោក Liao Long-Shing និងលោកស្រី Tseng Shin-Yi ។ ក្នុងចំណោមដៃគូក្រុមហ៊ុនបរទេសរបស់លោក Suhon Lin រួមមានក្រុមហ៊ុន Bayer និងក្រុមហ៊ុន Mitsubishi Gas Chemical ផងដែរ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖