ជម្ពូជ្រលក់
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សមានកម្ពស់ ២-៨ ម គេនាំពីស្រុកអាមេរិកក្តៅ យកមលដាំជុំវិញគេហដ្ឋានឱ្យល្អមើល។ គ្រាប់ជម្ពូជ្រលក់មានជាតិជ្រលក់ពណ៌ក្រហម លាយណពណ៌លឿងភាវ សម្រាប់ជ្រលក់សំពត់អាវ ឬរបស់ផ្សេងៗ។ ស្លឹកគេយកដាំទឹកងូត ឬត្រាំពេលកើតជំងឺគ្រុនចាញ់ គ្រុនមានពិស្បែក ឬគ្រុនក្តៅផ្សេងៗ។
ជារុក្ខជាតិ ដែលគេដាំតិចតួចនៅក្នុងប្រទេសកម្ពុជា ពិសេសជុំវិញផ្ទះឱ្យល្អមើល។ គេក៏សង្កេតឃើញថារុក្ខជាតិនេះ មានដាំនៅក្នុងសួនគ្រឿងទេសក្នុងខេត្តសៀមរាប។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ ជម្ពូជ្រលក់ ឬម្ខាក់ – អំបូរ ៖ BIXACEAE – ឈ្មោះវិទ្យាសាស្រ្ត ៖ Bixa Orellana L. – ឈ្មោះអង់គ្លេស ៖ Roucou – ឈ្មោះបារាំង ៖ Rocouyer – ប្រភពដើម ៖ តំបន់ត្រូពិចនៃទ្វីបអាមេរិក – លក្ខណៈរូបសាស្រ្ត ៖ កម្ពស់២-៨ម គ្រាប់រាងបីជ្រុងស្រោបទៅដោយសាច់ ពណ៌ក្រហមឆ្អិន។ ស្លឹកទោលដុះឆ្លាស់ទងរាងពងក្រពើ រលោងស្រួចចុង ខាងគល់ទងស្ទើរតែជារាងបេះដូង បណ្តោយ១០-២០ស.ម ទទឹង៥-១២ស.ម គែមពេញ(៤០)។ ផ្កាមានពណ៌ស ឬពណ៌ស៊ីជម្ពូ ទំហំ៥-៦ស.ម និងចេញជាចង្កោមនៅចុងមែក។ ផ្លែរាងជាស៊ុតមានទំហំ៤ស.ម ជាប្រភេទផ្លែស្ងួត គ្របទៅដោយបន្លាទន់ៗវែង(៤០) ។ – លក្ខណៈជីវសាស្ត្រ ៖ គ្រាប់មានជាតពណ៌ក្រហមលាយលឿងស្រាល។ – លក្ខណៈអេកូឡូស៊ី ៖ ដុះនៅតំបន់ក្តៅបង្គួរ។ – ការប្រើប្រាស់ ៖ ជាគ្រឿងទេស៖ គ្រាប់ទុំយកមកលីងជាមួយខ្លាញ់ ឬប្រេងដើម្បីយកជាតិពណ៌ក្រហមដាក់ចូលទៅក្នុង សម្លការី។ ជាឱសថ៖ ស្លឹកយកទឹកដាំងូត ឬត្រាំព្យាបាលគ្រុនចាញ់ គ្រុនមានពិសស្បែក(៤១) ផ្តាសាយ រលាកភ្លើង ឃ្លង់ កាត់ស្លេស្ម កើតហឺត រាកមួល ហើមពោះ ឈឺក្បាល ប្រមេះទឹកបាយ និងប្រើជាថ្នាំកូខ្ចី បន្ទន់លាមក និងទម្លាក់ព្រូន(៤០)។ ផ្សេងៗ៖ គេតែងយកគ្រាប់ច្នៃធ្វើជាល័ក្ខណ៍ជ្រលក់ពណ៌ខោអាវ(៤១)។
ឧទាហរណ៍៖ (៤០) សៀវភៅរុក្ខជាតិឱសថកម្ពុជា របស់ក្រសួងសុខាភិបាល ឆ្នាំ២០១០ ភាគ២ ទំព័រ៦៨ (៤១) វចនានុក្រមរុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា របស់លោកស្រីបណ្ឌិត DY PHON PAULINE ឆ្នាំ២០០០ ទំព័រ៩៤ ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (132)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)