Posted on Leave a comment

តើពាក្យ «ជម្ពូទ្វីប» មានន័យដូចម្ដេច ?


ជម្ពូទ្វីប


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) (បា.) (ជម្ពុទីប ឬ ជម្ពូទីប “ប្រទេស​ដែល​រុងរឿង ត្រដែត​ត្រដឹម​ដោយ​ដើម​ព្រីង; កោះ​ព្រីង”) ឈ្មោះ​ទ្វីប​ធំ​មួយ ដែល​លោក​កំណត់​ហៅ​ដោយ​មាន​ដើម​ព្រីង​ធំ​សម្បើម ដុះ​នៅ​នា​ភ្នំ​សុមេរុ​ជា​គោល​ចារឹក ហៅ​ថា ព្រីង​ប្រចាំ​ទ្វីប មាន​ផ្លែ​ធំ​ៗ កាល​បើ​ទុំ​ជ្រុះ​ចុះ​មក លុះ​ដល់​រលួយ​ទៅ​ជា​ទឹក​ហូរ​ច្រោះ​កើត​ជា​ស្ទឹង​មួយ​ហៅ ស្ទឹង​ជម្ពូ កករ​ដី​ក្បែរ​ខាង​ទាំង​ពីរ​ជ្រាប​ទឹក​ផ្លែ​ព្រីង​នោះ លុះ​ត្រូវ​ខ្យល់​បក់​យូរ​ៗ ទៅ​ក៏​ខះ​ស្ងួត​ក្លាយ​ជា​មាស​វិសេស​មួយ​យ៉ាង​ហៅ​ថា មាសជម្ពូនទ (មាស​ជម្ពូនុទ) ។ កាល​ពី​ក្នុង​សម័យ​បុរាណ​លោក​សំដៅ​ចំពោះ​ត្រង់​មធ្យម​ប្រទេស (ឥណ្ឌា) ទាំង​មូល​ហៅ​ថា ជម្ពូទ្វីប . . . . . . (ម. ព. ទ្វីប, មហា​ទ្វីប​ផង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply