លោក Liu Qiangdong កើតនៅថ្ងៃទី ១៤ ខែ កុម្ភះ ឆ្នាំ ១៩៧៤ ដែលជាសហគ្រិនអ៊ិនធឺណែតជនជាតិចិន ។ គាត់គឺជាស្ថាបនិករបស់ក្រុមហ៊ុន JD.com ឬ Jingdong Mall ដែលជាមេដឹកនាំឧស្សាហកម្មពាណិជ្ជកម្មអេឡិចត្រូនិកឈានមុខគេម្នាក់នៅក្នុងប្រទេសចិន ។ នេះបើយោងតាមរយះទស្សនាវដ្តី Hurun Report ឆ្នាំ ២០១៣ បានឲ្យដឹងថាលោក Liu គឺជាអ្នកមានជាងគេបំផុតនៅប្រទេសចិន ។ គាត់ត្រូវបានជាប់ចំណាត់ថ្នាក់ទី ២៥៧ ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធចំនួន ១.០៦ ពាន់លានដុល្លារអាមេរិក ។ ជាមួយ IPO របស់ក្រុមហ៊ុន JD.com នៅសហរដ្ឋអាមេរិកនៅថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១៤ ទ្រព្យសម្បត្តិសុទ្ធរបស់គាត់បានកើនឡើងដល់ ៦,១ ពាន់លានដុល្លារ ។
ជីវិតដំបូង៖
លោក Liu Qiangdong បានចុះឈ្មោះចូលរៀននៅនាយកដ្ឋានសង្គមវិទ្យានៅសាកលវិទ្យាល័យប្រជាជនចិនដែលគេស្គាល់ថាមានទំនាក់ទំនងជាមួយឥស្សរជននយោបាយរបស់ប្រទេសចិន ។ ទោះយ៉ាងណាក៏ដោយការស្វែងរកសញ្ញាបត្រនឹងមិនធានានូវឱកាសការងារល្អទេ ។ គាត់បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រសង្គមវិទ្យានៅឆ្នាំ ១៩៩៦ ។ បន្ទាប់មកគាត់បានទទួល EMBA ពីសាលាពាណិជ្ជកម្មអន្តរជាតិចិនអឺរ៉ុប ។
ភាពជាសហគ្រិន
លោក Liu បានវិនិយោគប្រាក់ចំណូលរបស់គាត់ដែលទទួលបានពីការងារសរសេរកម្មវិធីរួមជាមួយប្រាក់កម្ចីគ្រួសារទៅក្នុងការបណ្តាក់ទុនភោជនីយដ្ឋាន ។ នៅខែ មិថុនា ឆ្នាំ ១៩៩៨ គាត់បានចាប់ផ្តើមបង្កើតអាជីវកម្មផ្ទាល់ខ្លួនរបស់គាត់ឈ្មោះ Jingdong នឧស្សាហកម្មបច្ចេកវិទ្យា Zhongguancun ក្នុងទីក្រុងប៉េកាំងជាអ្នកចែកចាយផលិតផលម៉ាញ៉េទិក ។ នៅឆ្នាំ ២០០៣ គាត់បានចាប់ផ្តើមបើកអាជីវកម្មផ្ទាល់ខ្លួនចំនួន ១២ កន្លែង ។
លោក Liu បានបើកដំណើរការគេហទំព័រលក់រាយតាមអ៊ិនធរណេតដំបូងរបស់គាត់ក្នុងឆ្នាំ ២០០៤ ហើយបានចាប់បង្កើតក្រុមហ៊ុន JD.com ។ ក្រុមហ៊ុនមួយនេះបានក្លាយជាអាជីវកម្មអេឡិចត្រូនិកឈានមុខគេមួយនៅក្នុងប្រទេសចិន ។ ក្រុមហ៊ុន JD.com បានដាក់ពាក្យសុំជាសាធារណៈនៅសហរដ្ឋអាមេរិកក្នុងខែ មករា ឆ្នាំ ២០១៤ ។ នៅថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១៤ ជាកាលបរិច្ឆេទនៃការបោះផ្សាយ IPO របស់ក្រុមហ៊ុន JD.com ហើយតម្លៃភាគហ៊ុនបានកើនឡើងប្រហែល ១៥% ។
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)