ទំនិញប្រហាក់ប្រហែល
?ថ្នាក់ពាក្យជា គយ
មានន័យថា ទំនិញនាំចូលដែល៖ក-ស្ទើរតែដូចគ្នានឹងទំនិញ ដែលត្រូវបានកំណត់តម្លៃលើសមាសធាតុផ្សំបំណែក និងលក្ខណៈរូបហើយអាចជំនួសបានតាមមុខងារ និងក្នុងពាណិជ្ជកម្មជាមួយទំនិញដែលត្រូវបានកំណត់តម្លៃទាំងខាងគុណភាពនិងកេរ្តិ៍ឈ្មោះ។ខ-ត្រូវបានផលិតនៅក្នុងប្រទេសនៃទំនិញដែលត្រូវកំណត់តម្លៃ។គ-ត្រូវបានផលិតដោយផលិតករដូចគ្នានឹងទំនិញដែលត្រូវកំណត់តម្លៃ។ ទំនិញដែលផលិតដោយផលិតករខុសគ្នា ត្រូវយកមកពិចារណាតែនៅពេលដែលពុំមានទំនិញដែលផលិតដោយផលិតករដូចគ្នាប៉ុណ្ណោះ។ឃ-ទំនិញប្រហាក់ប្រហែល មិនរាប់បញ្ចូលទំនិញនាំចូលដែលស្នាដៃវិស្វកម្ម ស្នាដៃអភិវឌ្ឍន៍ ស្នាដៃសិល្បៈ ស្នាដៃគំនូសប្លង់ ឬគំនូសវាស ដែលធ្វើឡើងនៅកម្ពុជា ហើយត្រូវបានផ្តល់ដោយផ្ទាល់ ឬដោយប្រយោល ដោយអ្នកទិញទំនិញនាំចូលទាំងនោះដោយមិនគិតថ្លៃ ឬដោយបន្ថយថ្លៃសម្រាប់ការប្រើប្រាស់ពាក់ព័ន្ធនឹងផលិតកម្ម និងការលក់សម្រាប់នាំចេញនៃទំនិញនាំចូលទាំងនោះ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖