លោក John Patrick Grayken កើតនៅខែ មិថុនា ឆ្នាំ ១៩៥៦ គាត់គឺជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន Lone Star Funds ដែលជាក្រុមហ៊ុនមូលធនឯកជន ។ គាត់ទទួលបានសញ្ញាបត្របរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យផេនស៊ីលវ៉ានៀនិងថ្នាក់អនុបណ្ឌិតពីសាលាពាណិជ្ជកម្មហាវ៉ាដក្នុងឆ្នាំ ១៩៨២ ។
អាជីព៖
លោក Grayken បានចាប់ផ្តើមអាជីពដំបូងរបស់គាត់នៅក្នុងក្រុមហ៊ុន Morgan Stanley ។ បន្ទាប់មកគាត់បានចាប់ផ្តើមបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនមួយដែលមានឈ្មោះថា Lone Star ក្នុងឆ្នាំ ១៩៩៥ ។ នៅឆ្នាំ ១៩៩៩ លោក Grayken បានចូលសញ្ជាតិជាពលរដ្ឋអៀរឡង់ដោយបោះបង់សញ្ជាតិអាមេរិករ ។
សប្បុរសធម៌៖
នៅខែ មីនា ឆ្នាំ ២០១៧ លោក Grayken និង Eilene បានផ្តល់អំណោយ ២៥ លានដុល្លារដល់មជ្ឈមណ្ឌលវេជ្ជសាស្ត្របូស្តុន (BMC) ដើម្បីបង្កើតមជ្ឈមណ្ឌល BMC Grayken Center ។ ហើយអំណោយនេះគឺជាការបរិច្ចាគដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ BMC ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖