លោក Jason Chang គឺជាប្រធានក្រុមហ៊ុន Advanced Semiconductor Engineering (ASE) ។ យោងតាមរយះទស្សនាវដ្តី Forbes ឆ្នាំ ២០១៦ បានឲ្យដឹងថាគាត់គឺជាមានជាងគេបំផុតជាមួយនឹងទ្រព្យសម្បត្តិសុទ្ធសរុប ២,៤ ពាន់លានដុល្លារអាមេរិក ។
ទ្រព្យសម្បត្តិ៖ Jason Chang
លោក Jason Chang គឺជាអ្នកជំនួញជនជាតិតៃវ៉ាន់ម្នាក់ដែលមានទ្រព្យសម្បត្តិសរុប ២,៩ ពាន់លានដុល្លារ ។ គាត់គឺជាប្រធាននិងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Advanced Semiconductor Engineering (ASE) ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចធំជាងគេនៅលើពិភពលោក ។ ក្រុមហ៊ុនមួយនេះមានមូលដ្ឋាននៅតៃវ៉ាន់ និងមានសាខានៅកូរ៉េខាងត្បូង ជប៉ុន ចិនដីគោក សិង្ហបុរី ម៉ាឡេស៊ី និងម៉ិកស៊ិក ។ ក្រុមហ៊ុននេះមានបុគ្គលិកជាង ៥ ម៉ឺននាក់នៅទូទាំងពិភពលោកហើយក្រុមហ៊ុននេះក៏កំពុងមើលឃើញពីការរីកចម្រើនគួរឱ្យកត់សម្គាល់ដោយសារការអនុម័តយ៉ាងឆាប់រហ័សនូវបច្ចេកវិទ្យាថ្មីៗ ដែលជួយកាត់បន្ថយលើការចំណាយលើគ្រឿងអេឡិចត្រូនិក ។ ដូច្នេះហើយការកើនឡើងនៃភាគហ៊ុនក្នុងឆ្នាំមុនដែលនាំឱ្យក្រុមហ៊ុនមានការកើនឡើងជាបន្តបន្ទាប់នៃទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន ។
លោក Jason Chang ក៏ជាវិនិយោគិនសំខាន់ម្នាក់នៅក្នុងក្រុមហ៊ុន Sino Horizon Holding ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យពាណិជ្ជកម្មដ៏ធំនៅប្រទេសចិនផងដែរ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖