លោក Joseph “Joe” Gebbia Jr កើតនៅថ្ងៃទី 21 ខែ សីហា ឆ្នាំ 1981 គឺជាជនជាតិអាមេរិក និងជាសហគ្រិន ។ គាត់គឺជាសហស្ថាបនិក និងជាប្រធានក្រុមហ៊ុន Airbnb ។ ក្នុងឆ្នាំ 2009 លោក Gebbia ត្រូវបានគេចាត់ចូលទៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោកដោយទស្សនាវដ្តី BusinessWeek’s Top 20 Young Tech Entrepreneurs ។ ក្នុងឆ្នាំ 2013 គាត់ត្រូវបានគេដាក់ឈ្មោះនៅក្នុងទស្សនាវដ្តី Fortune Magazine’s Fortune Under-Forty ។
ការអប់រំ៖
លោក Joe Gebbia បានបញ្ចប់ការសិក្សានៅឆ្នាំ 2005 ពីសាលា Rhode Island School of Design ក្នុងទីក្រុង Providence រដ្ឋ Rhode Island ជាកន្លែងដែលគាត់ទទួលបានបរិញ្ញាបត្រផ្នែកវិចិត្រសិល្បៈផ្នែកក្រាហ្វិក និងការរចនាឧស្សាហកម្ម ។ លោក Joe បានជួបជាមួយនឹងដៃគូរបស់គាត់គឺ Brian Chesky ដែលជាអ្នកសហការបង្កើតក្រុមហ៊ុន Airbnb ។
អាជីព៖
បន្ទាប់ពីគាត់បានបញ្ចប់ការសិក្សាពី RISD Gebbia លោក Joe បានទទួលការងារនៅ Chronicle Books នៅទីក្រុង San Francisco ខណៈពេលដែល Chesky បានផ្លាស់ទៅទីក្រុង Los Angeles ។ គាត់បានបញ្ចុះបញ្ចូល Chesky ឱ្យផ្លាស់ទៅទីក្រុង San Francisco ក្នុងឆ្នាំ 2007 ដើម្បីចាប់ផ្តើមអាជីវកម្មជាមួយគ្នា។
ទ្រព្យសម្បត្តិ៖ Joe Gebbia
លោក Joe Gebbia គឺជាអ្នករចនា និងសហគ្រិនជនជាតិអាមេរិក ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន 3.3 ពាន់លានដុល្លារ ។ គាត់ត្រូវបានគេស្គាល់ថាជាសហស្ថាបនិក និងជាប្រធានក្រុមហ៊ុន Airbnb ដែលបានសហការបង្កើតជាមួយ Brian Chesky នៅពេលពួកគេរស់នៅទីក្រុង San Francisco ។ លោក Joe បានកាន់កាប់ភាគហ៊ុន 13% នៅក្នុងក្រុមហ៊ុន Airbnb ។ គាត់ក៏បម្រើការនៅក្រុមប្រឹក្សាភិបាលនៅសាលា Rhode Island School of Design ដោយបានបរិច្ចាគប្រាក់ 300,000 ដុល្លារដល់សាលាក្នុងឆ្នាំ 2014 ។ គិតត្រឹមខែ វិច្ឆិកា ឆ្នាំ 2015 ក្រុមហ៊ុន Airbnb មានភ្ញៀវជាង 60 លាននាក់បានប្រើប្រាស់សេវាកម្មរបស់ពួកគេដែលបានបើកដំណើរការក្នុងឆ្នាំ 2008 ហើយក្រុមហ៊ុននេះរកចំណូលបានជាង 25 ពាន់លានដុល្លារ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖