Posted on Leave a comment

លោកមហាសេដ្ឋី Stephen A. Jarislowsky ជានាយកប្រតិបត្តិនៃក្រុមហ៊ុន Jarislowsky Fraser Limited ដែលជាក្រុមហ៊ុនគ្រប់គ្រងលើការវិនិយោគដ៏ធំបំផុតនៅក្នុងប្រទេសកាណាដា

Stephen A. Jarislowsky កើតនៅថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ១៩២៥ គាត់គឺជាអ្នកជំនួញ និងជាអ្នកវិនិយោគនិងជាសប្បុរសជនកាណាដា ​។ គាត់គឺជាស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Jarislowsky Fraser Limited ដែលជាក្រុមហ៊ុនគ្រប់គ្រងលើការវិនិយោគដ៏ធំបំផុត និងជោគជ័យបំផុតមួយនៅក្នុងប្រទេសកាណាដា ។

លោក Jarislowsky មានទ្រព្យសម្បត្តិជាង ៤០ ពាន់លានដុល្លារកាណាដាដែលស្ថិតក្រោមការគ្រប់គ្រងរបស់គាត់ ។ ហើយទ្រព្យសម្បត្តិរបស់គាត់ត្រូវបានគេប៉ាន់ស្មានថាមានចំនួន ១,២ ពាន់លានដុល្លារគិតត្រឹមខែ មីនា ឆ្នាំ ២០១៦ ដែលធ្វើឱ្យគាត់ក្លាយជាអ្នកមានបំផុតនៅលំដាប់ទី ៣០ នៅប្រទេសកាណាដា ។

ជីវប្រវត្តិ៖

លោក Jarislowsky កើតនៅទីក្រុងប៊ែកឡាំងប្រទេសអាឡឺម៉ង់។ គាត់គឺជាកូនប្រុសរបស់លោកស្រី  (née Gassmann) និងលោក Alfred Jarislowsky ។ នៅក្នុងទីក្រុង Asheville រដ្ឋ North Carolina លោក Jarislowsky បានចូលរៀនដើម្បីត្រៀមប្រឡងចូលនៅមហាវិទ្យាល័យ Asheville ហើយបន្ទាប់មកគាត់បានសិក្សាផ្នែកវិស្វកម្មផ្នែកមេកានិចអស់រយៈពេល ២ ឆ្នាំនៅសាកលវិទ្យាល័យ Cornell ។

ក្នុងសង្គ្រាមលោកលើកទី ២ លោក Jarislowsky បានបម្រើនៅក្នុងជួរកងទ័ពរបស់សហរដ្ឋអាមេរិកដែលបានបញ្ចប់ការបណ្តុះបណ្តាលជាមូលដ្ឋាន និងបានសិក្សាភាសាជប៉ុននៅសាកលវិទ្យាល័យឈីកាហ្គោមុនពេលបម្រើការងារប្រឆាំងការស៊ើបការណ៍សម្ងាត់នៅប្រទេសជប៉ុនបន្ទាប់ពីសង្គ្រាម​​ ។ គាត់បានវិលត្រឡប់ទៅសាកលវិទ្យាល័យឈីកាហ្គោក្នុងឆ្នាំ ១៩៤៦ ហើយបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត ។ ហើយគាត់ត្រូវបានបន្តយកអនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាលាពាណិជ្ជកម្មហាវ៉ាដក្នុងឆ្នាំ ១៩៤៩ ក្នុងរយៈពេល ៣ ឆ្នាំបន្ទាប់គាត់បានធ្វើការជាវិស្វករអាលុយមីញ៉ូមនៅទីក្រុង Montreal ។

លោក Jarislowsky បានត្រលប់ទៅសហរដ្ឋអាមេរិកវិញត្រឹមមួយរយៈខ្លីប៉ុន្តែនៅខែ មិថុនា ឆ្នាំ ១៩៥៥ គាត់បានត្រឡប់ទៅទីក្រុង Montreal ដែលជាកន្លែងដែលគាត់បានចាប់ផ្តើមបង្កើតក្រុមហ៊ុន Jarislowsky Fraser & Company Limited ។ ក្នុងឆ្នាំ ២០០៧ ក្រុមហ៊ុនរបស់លោក Jarislowsky មានភាគហ៊ុន ១៨ ភាគរយនៃភាគហ៊ុននៅក្នុងក្រុមហ៊ុន Canfor ។ លោក Jim Pattison ដែលមានភាគហ៊ុន ២៥ ភាគរយនៅក្នុងក្រុមហ៊ុន Canfor ។

លោក Pattison បានបណ្តេញលោក Jim Shepherd ពីការបំពេញមុខងារជានាយកប្រតិបត្តិមិនបានល្អ និងធ្វើឲ្យមានការធ្លាក់ចុះថ្លៃភាគហ៊ុនដោយជំនួសលោក Jarislowsky ឲ្យធ្វើជានាយកប្រតិបត្តិបណ្តោះអាសន្ន ។ នៅក្នុងទស្សនាវដ្តី និងអត្ថបទកាសែតជាច្រើននៅចន្លោះឆ្នាំ ២០០២ និង ២០០៤ បានលើកទ្បើងអំពីលោក Jarislowsky ដែលបានព្យាករណ៍យ៉ាងត្រឹមត្រូវអំពីការធ្លាក់ចុះសេដ្ឋកិច្ចដ៏ជ្រៅដែលបានចាប់ផ្តើមក្នុងឆ្នាំ ២០០៨ នៅសហរដ្ឋអាមេរិក និងបានផ្សព្វផ្សាយពាសពេញពិភពលោក ។

នៅថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០០៨ នៅក្នុងបទសម្ភាសន៍មួយនៅលើកញ្ចក់ទូរទស្សន៍ CBC លោក Jarislowsky បាននិយាយថាការដើរថយក្រោយនៃសេដ្ឋកិច្ចនាពេលបច្ចុប្បន្ននេះនឹងមានរយៈពេលយ៉ាងហោចណាស់ ២ ទៅ ៥ ឆ្នាំហើយអាចមានរយៈពេលយូរជាងនេះប្រសិនបើវិធានការកែតម្រូវមិនត្រូវបានអនុវត្តដោយរដ្ឋាភិបាល និងសាធារណជនទូទៅនោះទេ ។ ហើយគាត់បានបន្តទៀតថាអតិផរណាគឺជាដំណោះស្រាយតែមួយគត់នៅក្នុងកាលៈទេសៈដើម្បីកាត់បន្ថយបន្ទុកបំណុលដ៏ច្រើនសន្ធឹកសន្ធាប់ដែលត្រូវបានធ្វើឡើងនៅគ្រប់កម្រិតនៃសង្គមហើយការចំណាយរបស់រដ្ឋាភិបាលយ៉ាងច្រើន និងបន្ទាន់ក៏ចាំបាច់ផងដែរដើម្បីជំរុញចំពោះផ្នែកសេដ្ឋកិច្ច ។

ទ្រព្យសម្បត្តិ៖ Stephen Jarislowsky

យោងតាមទស្សនាវដ្តី Forbes បានឱ្យដឹងថាលោក Stephen Jarislowsky គឺជាអ្នកហិរញ្ញវត្ថុជនជាតិកាណាដា និងជាអ្នកជំនួញ និងសប្បុរសជនដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ១,៣៦ ពាន់លានដុល្លារគិតត្រឹមខែ មេសា ឆ្នាំ ២០១៦ ។ ហើយគាត់ក៏ជាអ្នកមានជាងគេដែលស្ថិតនៅលំដាប់ទី ២២ នៅប្រទេសកាណាដា និងទី ៨០៤ ក្នុងបញ្ជីរបស់មហាសេដ្ឋីពិភពលោកផងដែរ ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply