Posted on Leave a comment

លោកមហាសេដ្ឋី Robert Friendland ជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន Ivanhoe Capital Corporation ដែលជាក្រុមហ៊ុនផ្តល់ហិរញ្ញប្បទានអន្តរជាតិ

លោក Robert Martin Friendland កើតនៅថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ១៩៥០ គាត់គឺជាអ្នកផ្តល់ហិរញ្ញប្បទានអន្តរជាតិ និងជាអ្នកដើរតួដ៏សំខាន់នៅក្នុងក្រុមហ៊ុនឧស្សាហកម្មរ៉ែ ។ ចាប់តាំងពីដើមទសវត្សឆ្នាំ ១៩៨០ លោក Robert មានជំនាញក្នុងការរុករករ៉ែ និងជាអ្នកភិវឌ្ឍធនធានរ៉ែ ថាមពល និងបណ្តាក់ទុនបច្ចេកវិទ្យាទំនើប ។

គាត់គឺជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន Ivanhoe Capital Corporation ដែលជាក្រុមហ៊ុនផ្តល់ហិរញ្ញប្បទានអន្តរជាតិ ។ ហើយគាត់បានគ្រប់គ្រងក្រុមហ៊ុននៅក្នុងទីផ្សារមូលធនសកល និងមានការផ្តោតការយកចិត្តទុកដាក់ទៅលើទីផ្សារដែលកំពុងរីកចម្រើនខ្លាំងផងដែរ ។ លោក Robert គឺជាស្ថាបនិកនៃក្រុមហ៊ុន Ivanhoe Mines ដែលជាក្រុមហ៊ុនសាធារណៈរបស់ប្រទេសកាណាដាដែលបានចុះបញ្ជីនៅក្នុងទីក្រុងញូវយ៉ក និងនៅទីក្រុងតូរ៉ុនតូ ។

ជីវិតដំបូង និងការអប់រំ៖

លោក Robert Friedland កើតនៅក្នុងទីក្រុងឈីកាហ្គោរដ្ឋអ៊ីលីណយដែលជាកូនច្បងម្នាក់ក្នុងចំណោមកូន ៣ នាក់ហើយឪពុករបស់គាត់គឺលោក Albert Friedland និងម្តាយឈ្មោះលោកស្រី Ilona (née Muller) ដែលជាជនអន្តោប្រវេសន៍ ។ លោក Robert ត្រូវបានគេបណ្តេញចេញពីមហាវិទ្យាល័យ Bowdoin ក្នុងឆ្នាំ ១៩៧០ បន្ទាប់ពីត្រូវបានចាប់ខ្លួនដោយអាជ្ញាធរសហព័ន្ធដែលបានចោទពីបទកាន់កាប់ LSD តម្លៃ ១០ ម៉ឺនដុល្លារដែលជាបទឧក្រិដ្ឋមួយដែលគាត់បានជាប់ពន្ធនាគារសហព័ន្ធអស់រយៈពេល ២ ឆ្នាំ ។

ហើយក្រោយមកគាត់បានបញ្ចប់ការសិក្សានៅឆ្នាំ ១៩៧៤ ពីមហាវិទ្យាល័យ Reed រដ្ឋ Oregon នៅសហរដ្ឋអាមេរិកដោយទទួលបានសញ្ញាប័ត្រវិទ្យាសាស្ត្រនយោបាយ ។ ក្នុងអំឡុងពេលគាត់នៅមហាវិទ្យាល័យ Reed គាត់បានជួបជាមួយលោក Steve Jobs ដែលជាសហស្ថាបនិករបស់ក្រុមហ៊ុន Apple ដោយបានចែករំលែកបទពិសោធន៏ ។ នៅពេលនោះលោក Robert បានបម្រើការងារនៅក្នុងក្រុមហ៊ុន Apple មួយនៅភាគខាងត្បូងនៃទីក្រុង Portland ដែលជាកម្មសិទ្ធិរបស់លោក Marcel Muller និងលោក Steve Jobs ។

អាជីព៖

លោក Robert បានចាប់ផ្តើមបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនមួយឈ្មោះថា Ivanhoe Capital ដែលជាក្រុមហ៊ុនសាជីវកម្មនៅក្នុងប្រទេសសិង្ហបុរីដែលជាទីតាំងមួយដោយបានជួយសម្រួលដល់ក្រុមហ៊ុនអាជីវកម្មដែលបានផ្តោតសំខាន់នៅក្នុងតំបន់នៅអាស៊ីប៉ាស៊ីហ្វិកនៅក្នុងអំឡុងពេល ២០ ឆ្នាំចុងក្រោយនេះ ។

លោក Robert គឺជានាយកប្រតិបត្តិនៃក្រុមហ៊ុន Ivanhoe Mines Ltd ដែលមានមូលដ្ឋាននៅប្រទេសកាណាដោយបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៤ ហើយបាននាំឱ្យមានការបោះផ្សាយលក់មូលបត្រជាសាធារណៈដំបូងរបស់គាត់ដោយទទួលបានជោគជ័យនៅក្នុងផ្សារភាគហ៊ុននៅក្នុងទីក្រុងតូរ៉ុនតូក្នុងឆ្នាំ ១៩៩៦ ។

លោក Robert បានបម្រើការជាប្រធានក្រុមហ៊ុនហើយក្រោយមកជានាយកប្រតិបត្តិក្រុមហ៊ុនរហូតដល់ឆ្នាំ ២០១១ ។ ការរុករករបស់ក្រុមហ៊ុន Ivanhoe Mines ចាប់តាំងពីឆ្នាំ ២០០០ ដែលបានរកឃើញលោហធាតុទង់ដែង មាស និងប្រាក់នៅឯតំបន់ Oyu Tolgoi (Turquoise Hill) និងនៅក្នុងតំបន់ South Gobi នៃ Mongolia ។ ដំណាក់កាលដំបូងដែលត្រូវបានគេព្យាករថាតំបន់មួយនេះសម្បូរទៅដោយរ៉ែ ស្ពាន់ និងរ៉ែមាសដ៏ធំបំផុតមួយនៅលើពិភពលោកដែលកំពុងត្រូវបានសាងសង់នៅតំបន់ Oyu Tolgoi ហើយត្រូវបានគេរំពឹងថានឹងចាប់ផ្តើមផ្សព្វផ្សាយពាណិជ្ជកម្មនៅឆ្នាំ ២០១៣ ។

លោក Robert គឺជាប្រធានក្រុមហ៊ុន Galactic Resources ដោយបានប្រតិបត្តិការលើការរុករកអណ្តូងរ៉ែដែលជាទីតាំងនៃការបញ្ចេញជាតិពុលដ៏អាក្រក់បំផុត និងការក្ស័យធនអណ្តូងរ៉ែ ។ អណ្តូងរ៉ែនេះត្រូវបានបិទនៅឆ្នាំ ១៩៩០ ប៉ុន្តែវានៅតែបន្តប៉ះពាល់ដល់តំបន់នេះផងដែរ ។ ហើយគេបានប៉ាន់ប្រមាណថាយ៉ាងហោចណាស់ត្រូវចំណាយអស់ណាស់ទឹកប្រាក់ចំនួន ១២០ លានដុល្លារនឹងកែតម្រូវឱ្យសម្អាតកន្លែងជីកយករ៉ែ Galactic Resources ដែលបានធ្វើឱ្យខូចខាតដល់ទន្លេ ១៧ ម៉ាយ ។

អតីតអ្នកគ្រប់គ្រងផ្នែកបរិស្ថានកន្លែងនេះត្រូវបានចោទប្រកាន់ពីបទស៊ីសំណូក និងបានបង្ហូរជាតិពុលដោយចេតនាចូលទៅក្នុងទឹកអូរ ។ អណ្តូងរ៉ែស្ពាន់ដែលបានដំណើរការដោយក្រុមហ៊ុនក្រុមហ៊ុន Ivanhoe Mines នៅក្នុងប្រទេសមីយ៉ាន់ម៉ាថ្មីៗនេះត្រូវបានគេពិនិត្យពិចារណានៅពេលដែលការរិចរិលបរិស្ថាន និងការអនុវត្តន៍របស់ក្រុមហ៊ុនខុសច្បាប់ក៏ដូចជាការទាក់ទងនៅខាងក្នុងជាមួយរបបយោធាកំពុងកាន់អំណាចដែលបានបង្កឱ្យមានការព្រួយបារម្ភខាងក្រមសីលធម៌ ។

ទ្រព្យសម្បត្តិ៖ Robert Friendland

គិតត្រឹមខែ មីនា ឆ្នាំ ២០១៣ លោក Robert Friendland មានទ្រព្យសរុបប្រមាណ ១,៨ ពាន់លានដុល្លារ ។ នេះបើយោងតាមរយះទស្សនាវដ្តី ​​Forbes បានឲ្យដឹងថាលោក Robert ជាប់ចំណាត់ថាក់លេខ ៨៣១ នៅក្នុងបញ្ជីរបស់មហាសេដ្ឋីពិភពលោកលេខ ៥៤៦ ក្នុងឆ្នាំ ២០១២ និងលេខ ២៧៩ នៅសហរដ្ឋអាមេរិក និងលេខ ៣៤៧ នៅក្នុងបញ្ជី Forbes 400 ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply