Posted on Leave a comment

លោកមហាសេដ្ឋី Gerry Harvey ជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Harvey Norman Holdings

លោក Gerry Harvey​ កើតនៅថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ១៩៣៩ នៅតំបន់ Springwood រដ្ឋ New South Wales ។ គាត់គឺជាសហគ្រិនជនជាតិអូស្ត្រាលីដែលត្រូវបានគេស្គាល់ថាជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Harvey Norman Holdings ដែលបានសហការបង្កើតក្រុមហ៊ុនជាមួយលោក Ian Norman ក្នុងឆ្នាំ ១៩៨២ ។

ជីវប្រវត្តិ៖

លោក Harvey ធំទ្បើងនៅ New South Wales ។ គាត់បានចូលរៀននៅសាលា Bathurst និង Katoomba មុនពេលផ្លាស់ទៅរស់នៅទីក្រុង Sydney ដើម្បីបន្តការសិក្សានៅសាកលវិទ្យាល័យ​ ។ ហើយនៅពេលគាត់មានអាយុ ១៧ ឆ្នាំគាត់បានបោះបង់ចោលការសិក្សា ។ គាត់បានចាប់ផ្តើមអាជីពដំបូងរបស់គាត់ដោយបានលក់ម៉ាស៊ីនបូមធូលី និងម៉ាស៊ីនត្រជាក់ ។

លោក Harvey បានជួបជាមួយលោក Ian Norman ខណៈពេលដែលពួកគេទាំងពីរនាក់បានកំពុងធ្វើការជាអ្នកលក់ម៉ាស៊ីនបូមធូលី ។ ហើយពួកគេបានចាប់ដៃគូបើកហាងដំបូងរបស់ពួកគេនៅក្នុងទីក្រុងស៊ីដនីក្នុងឆ្នាំ ១៩៦១ ។ ពួកគេបានបើកដំណើរការហាងរបស់ពួកគេដែលមានឈ្មោះថា Norman Ross ដែលបានពង្រីកហាងចំនួនសែសិបពីរកន្លែងជាមួយនឹងការលក់ប្រចាំឆ្នាំចំនួន ២៤០ លានដុល្លារអូស្រ្តាលីនៅឆ្នាំ ១៩៧៩ រួមជាមួយអាជីវកម្មខ្នាតតូចជាច្រើនផ្សេងទៀត ។

ក្រុមហ៊ុនរបស់ពួកគេបានពង្រីកខ្លួនហើយឥឡូវនេះពួកគេជាម្ចាស់ក្រុមហ៊ុន Domayne និង Joyce Mayne រួមជាមួយនឹងអាជីវកម្មតូចៗជាច្រើនផ្សេងទៀត ។ លោក Harvey បានប្រកាន់ខ្ជាប់នូវវិធីសាស្រ្តក្នុងការធ្វើជំនួញ និងផ្សព្វផ្សាយពាណិជ្ជកម្មតាមវិទ្យុ ។ ហើយគាត់តែងផ្តល់ជាយោបល់លើបញ្ហាសេដ្ឋកិច្ច និងធុរកិច្ចនៅក្នុងសារព័ត៌មាន និងទូរទស្សន៍ជាតិហើយមានទម្រង់ជាសាធារណៈ ។

ទ្រព្យសម្បត្តិ៖ Gerry Harvey

លោក Gerald Harvey គឺជាសហគ្រិនជនជាតិអូស្ត្រាលីដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ១ ពាន់លានដុល្លារ ។ ក្នុងឆ្នាំ ២០១៣ ភាគហ៊ុនរបស់គាត់បានកើនឡើងនៅក្នុងខ្សែសង្វាក់អគ្គិសនី និងគ្រឿងសង្ហារិមដែលបានសហប្រតិបត្តិការជាមួយលោក Ian Norman ក្នុងឆ្នាំ ១៩៦១ ។ ក្នុងពេលនេះលោក Harvey នៅតែជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Harvey Norman Holdings Ltd. នៅក្នុងប្រតិបត្តិការនៃខ្សែសង្វាក់លក់រាយនឹងត្រូវបានរួមបញ្ចូលទាំងភរិយារបស់គាត់ឈ្មោះ Katie Page ដែលមានតួនាទីជានាយកប្រតិបត្តិផងដែរ ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply