លោក Lakshmi Niwas Mittal កើតនៅថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ១៩៥០ គាត់គឺជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន ArcelorMittal ដែលជាក្រុមហ៊ុនផលិតដែកថែបដ៏ធំជាងគេបំផុតនៅលើពិភពលោក ។ ក្រុមហ៊ុន Mittal បានកាន់កាប់ភាគហ៊ុនចំនួន ៣៨ ភាគរយរបស់ក្រុមហ៊ុន ArcelorMittal និងមានភាគហ៊ុនចំនួន ១១ ភាគរយនៅក្នុងក្រុមហ៊ុន Queens Park Rangers F.C ផងដែរ ។
នៅឆ្នាំ ២០០៥ យោងតាមរយះទស្សនាវដ្តី Forbes បានឲ្យដឹងថាលោក Lakshmi គឺជាមហាសេដ្ឋីម្នាក់ដែលបានជាប់ចំណាត់ថ្នាក់នៅលំដាប់ទី ៣ នៅលើពិភពលោក ។ ហើយនៅឆ្នាំ ២០០៧ លោក Lakshmi ត្រូវបានគេគេចាត់ទុកថាជាអ្នកមានជាងគេបំផុតនៅអាស៊ីអឺរ៉ុបផងដែរ ។ យោងតាមរយះទស្សនាវដ្តី Forbes បានឲ្យដឹងថានៅក្នុងឆ្នាំ ២០១១ លោក Lakshmi បានធ្លាក់មកចំណាត់ថ្នាក់ទី ៨២ ក្នុងខែ មីនា ឆ្នាំ ២០១៥ ។ នេះបើយោងតាមរយះទស្សនាវដ្តី Forbes បានបញ្ជាក់ថាលោក Lakshmi មានទ្រព្យសម្បត្តិសរុបចំនួន ១៦ ពាន់លានដុល្លារអាមេរិកគិតត្រឹមខែ តុលា ឆ្នាំ ២០១៣ ។
លោក Lakshmi ជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Goldman Sachs ចាប់តាំងពីឆ្នាំ ២០០៨ ។ ហើយគាត់ក៏ជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Airbus Group ដែលពីមុនក្រុមហ៊ុននេះត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនអាកាសចរណ៍ និងជាក្រុមហ៊ុនអវកាសអឺរ៉ុប (EADS) ។
លោក Lakshmi ក៏ជាសមាជិកគណៈកម្មាធិការប្រតិបត្តិរបស់សមាគម World Steel នៅលើពិភពលោកហើយជាសមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់សកលរបស់នាយករដ្ឋមន្រ្តីឥណ្ឌា និងជាក្រុមប្រឹក្សាវិនិយោគបរទេសនៅទីក្រុង Kazakhstan និងជាក្រុមប្រឹក្សាធុរកិច្ចអន្តរជាតិនៃវេទិកាសេដ្ឋកិច្ចរបស់ពិភពលោក និងជាក្រុមប្រឹក្សាអន្តរជាតិប្រធានាធិបតី Mozambique ។ គាត់ក៏ជាសមាជិកក្រុមប្រឹក្សាភិបាលនៃសាលាគ្រប់គ្រងនៅសាកលវិទ្យាល័យ Kellogg នៅសហរដ្ឋអាមេរិក និងជាសមាជិកក្រុមប្រឹក្សាភិបាលរបស់គ្លីនិច Cleveland ផងដែរ ។
យោងតាមរយះកាសែតរបស់ The Sunday Times បានលើទ្បើងពីលោក Lakshmi ថា “ជាអ្នកជំនួញដ៏ឆ្នើម” នៅឆ្នាំ ២០០៦ ។ ហើយកាសែតរបស់ The Sunday Times បានហៅគាត់ថាជា “បុគ្គលឆ្នើមប្រចាំឆ្នាំ” និងទស្សនាវដ្តីថែមស៍បានដាក់ឈ្មោះគាត់ថាជា “អ្នកបង្កើតសារព័ត៌មានអន្តរជាតិប្រចាំឆ្នាំ ២០០៦” ។ នៅឆ្នាំ ២០០៧ ទស្សនាវដ្តីថែមស៏បានបញ្ចូលឈ្មោះរបស់លោក Lakshmiទៅក្នុងបញ្ជីរបស់មហាសេដ្ឋីដែលជាមនុស្សម្នាក់ដែលមានឥទ្ធិពលបំផុត ១០០ នាក់នៅលើពិភពលោក ។
លោក Lakshmi គឺជាប្រធាន និងម្ចាស់ភាគហ៊ុនដ៏ធំបំផុតរបស់ក្រុមហ៊ុន ArcelorMittal ដែលជាក្រុមហ៊ុនផលិតដែកថែបដ៏ធំជាងគេបំផុតនៅលើពិភពលោក ។ ក្រុមហ៊ុនមួយនេះមានមូលដ្ឋាននៅទីក្រុង Luxembourg ដោយមានការវិនិយោគទៅលើការរុករករ៉ែថាមពល និងប្រតិបត្ដិការចម្រាញ់ប្រេងនៅក្នុងប្រទេសចំនួន ៦០ ដោយបានរកចំណូលបានជាង ៦៩ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៧ ។ លោក Lakshmi មានកំណើតមកពីប្រទេសឥណ្ឌាដោយមានទ្រព្យសម្បត្ដិជាច្រើននៅក្នុងទីក្រុងឡុងដ៏ ។
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)