លោក Eduardo Francisco Costantini កើតនៅថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ១៩៤៦ ដែលជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងជាអ្នកជំនួញអាហ្សង់ទីន ។ គាត់គឺជាស្ថាបនិក និងជាប្រធានសារមន្ទីរសិល្បៈនៅអាមេរិកឡាទីននៃទីក្រុង Buenos Aires (MALBA) ។
ជីវប្រវត្តិ ៖
លោក Costantini បានបញ្ចប់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យ Universidad Católica នៅប្រទេសអាហ្សង់ទីននៅឆ្នាំ ១៩៧១ និងអនុបណ្ឌិតផ្នែកសិល្បៈ និងសេដ្ឋកិច្ចពីសាកលវិទ្យាល័យ East Anglia នៅប្រទេសអង់គ្លេសក្នុងឆ្នាំ១៩៧៥ ។
អាជីពធុរកិច្ច៖
លោក Costantini ជាអ្នកគ្រប់គ្រងរបស់មន្ទីរ Penta S.A. ពីឆ្នាំ ១៩៧០-១៩៧២ និងជានាយកគ្រប់គ្រងផ្នែកហិរញ្ញវត្ថុនៅឆ្នាំ ១៩៧៣-១៩៧៤ ។ នៅចន្លោះឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៧ គាត់ជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Huancayo S.A ។ ក្នុងទសវត្សទី ៨០ គាត់បានក្លាយជាអ្នកគ្រប់គ្រងមូលប័ត្រហើយក្រោយមកក៏បានក្លាយជាប្រធានក្រុមហ៊ុន Consultatio Bursátil SA ។
នៅចន្លោះឆ្នាំ ១៩៩១ និង ១៩៩៤ លោក Costantini គឺជាអនុប្រធានាធិបតីនៃ Banco Francés del Río de la Plata ។ ក្នុងឆ្នាំ ១៩៩១ លោក Costantini ក៏បានបង្កើតក្រុមហ៊ុន Consultatio SA ជាក្រុមហ៊ុនមួយដែលបានគ្រប់គ្រងមូលនិធិវិនិយោគយ៉ាងសំខាន់នៅក្នុងប្រទេសអាមេរិកឡាទីន ។
លោក Costantini បានបង្កើតក្រុមហ៊ុន Consultatio SA ដែលជាក្រុមហ៊ុនគ្រប់គ្រងក្នុងការអភិវឌ្ឍសម្រាប់គម្រោងអចលនទ្រព្យខ្នាតធំបំផុតដែលមានឈ្មោះថា Nordelta នៅប្រទេសអាហ្សង់ទីន ។ ហើយវាត្រូវបានសាងសង់ទ្បើងនៅក្នុងឆ្នាំ ១៩៩៩ ដែលមានទីតាំងនៅតំបន់ Tigre ចម្ងាយ ៣០ គីឡូម៉ែត្រពីកណ្តាលទីក្រុង Buenos Aires ។
ក្រុមហ៊ុនមួយនេះមានផ្ទៃលាតសន្ធឹងលើផ្ទៃដី ១.៧០០ ហិកតាដែលមានប្រជាជនរស់នៅចំនួន ៣៥០០០ នាក់ហើយវាបានបំពេញនូវសេចក្តីត្រូវការទាំងអស់របស់សហគមន៍ទាំងមូលដូចជា៖ មណ្ឌលវេជ្ជសាស្រ្ត ២ កន្លែង សាលា ៥ កន្លែង និងផ្សារទំនើបដែលមានហាងជាង ១០០ និងរោងកុន ៥ កន្លែងលេងកីឡាក្លឹបវាយកូនហ្គោល ១៨ កន្លែង ។
នៅឆ្នាំ ២០១០ ក្រុមហ៊ុន Consultatio SA បានអភិវឌ្ឍនៅក្នុងតំបន់ Puertos Escobar នៅក្នុងទីក្រុង Buenos Aires ដែលបានបង្កើតគំរោងនគរូបនីយកម្មអេកូឡូស៊ីដែលមានទំហំដី ១៤០០ ហិកតាដែលមានច្រករបៀងជីវសាស្រ្តជាមួយនឹងប្រភេទរុក្ខជាតិ និងសត្វជាច្រើន ។
លោក Costantini បានសាងសង់អាគារសំខាន់ៗជាច្រើននៅទីក្រុង Buenos Aires ក៏ដូចជាអាគារ Catalinas Plaza ក្នុងឆ្នាំ ១៩៩៥ និងអាគារ Alem Plaza ឆ្នាំ១៩៩៨ និង Grand Bourg Tower ។ ពួកវានឹងក្លាយជាអាគារដ៏ទំនើបបំផុត និងមាននិរន្តរភាពបំផុតនៅក្នុងទីក្រុង Buenos Aires និងជាអាគារដ៏ខ្ពស់ជាងគេនៅលំដាប់ទី ២ នៅអាមេរិកទ្បាទីន ។
លោក Costantini បានអនុវត្តលើគម្រោងអចលនទ្រព្យនៅខាងក្រៅប្រទេសអាហ្សង់ទីន ។ ហើយគាត់បានសាងសង់អគារ Las Garzas នៅតំបន់ Rocha នៃប្រទេស Uruguay ដោយបានវិនិយោគទឹកប្រាក់ចំនួន ១០ លានដុល្លារក្នុងការសាងសង់ស្ពានដែលត្រូវបានចុះហត្ថលេខាដោយលោក Rafael Viñoly ដោយបានតភ្ជាប់ទៅនឹងនាយកដ្ឋាននៅតំបន់ Rocha និងនៅតំបន់ Maldonado ។
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)