លោក Roger Wang កើតនៅឆ្នាំ ១៩៤៨ ដែលជាអ្នកជំនួញជនជាតិអាមេរិក ។ គាត់គឺជាប្រធាន និងជាអតីតនាយកប្រតិបត្តិនៃក្រុមហ៊ុន Golden Eagle International Group ។
ជីវិតដំបូង៖
ក្នុងឆ្នាំ ១៩៧៣ លោក Wang បានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងធុរកិច្ចពីសាកលវិទ្យាល័យ Louisiana ។ ក្នុងឆ្នាំ ២០០៩ គាត់ត្រូវបានគេទទួលស្គាល់ថាជា Alumnus ប្រចាំឆ្នាំរបស់សាកលវិទ្យាល័យ ។
អាជីព៖
លោក Roger Wang បានវិលត្រឡប់ទៅប្រទេសចិនវិញនៅក្នុងឆ្នាំ ១៩៩២ ហើយបានបង្កើតក្រុមហ៊ុន Golden Eagle International Group នៅទីក្រុងណានជីងដោយបានចាប់ផ្តើមសាងសង់អាគារមួយនឹងបើកហាងទំនិញ។ ក្រុមហ៊ុននេះបានក្លាយជាក្រុមហ៊ុនឈានមុខគេដែលមានជំនាញឯកទេសក្នុងការអភិវឌ្ឍន៍អចលនទ្រព្យ និងថែទាំយានយន្តផងដែរ ។
លោក Wang បានបង្កើតក្រុមហ៊ុន Golden Eagle Retail Group នៅឆ្នាំ ១៩៩៥ ដើម្បីប្រតិបត្តិការសម្រាប់ការលក់ទំនិញនៅក្នុងប្រទេសចិនជាពិសេសខេត្តជាំងស៊ូនៅប្រទេសចិន ។ ក្រុមហ៊ុនលក់រាយរបស់គាត់បានក្លាយជាក្រុមហ៊ុនសាធារណៈនៅក្នុងទីផ្សារភាគហ៊ុនហុងកុងនៅក្នុងឆ្នាំ ២០០៦ ដែលជាប់ចំណាត់ថ្នាក់លេខ ៣៣០៨ ។
ហើយឈ្មោះរបស់លោក Wang ត្រូវបានដាក់ចូលទៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីរបស់ទស្សនាវដ្តី Forbes ឆ្នាំ ២០០៧ និងទស្សនាវដ្តី Forbes ៤០០ ដែលអ្នកមានជាងគេបំផុតនៅសហរដ្ឋអាមេរិក ។ គិតត្រឹមខែ សីហា ឆ្នាំ ២០១៦ លោក Wang គឺជាប្រធានក្រុមហ៊ុន និងជាអតីតនាយកប្រតិបត្តិក្រុមហ៊ុន Golden Eagle ។ បន្ទាប់ពីគាត់បានចូលនិវត្តន៏នឹងបានបន្តទៅឲ្យលោក Su Kai ធ្វើជានាយកប្រតិបត្តិចាប់តាំងពីខែ សីហា ឆ្នាំ ២០១៤ ។
សប្បុរសធម៏៖
លោក Wang បានចូលរួមវិភាគទានសប្បុរសធម៌យ៉ាងច្រើនដល់បណ្ណាល័យ Huntington នៅតំបន់ San Marino រដ្ឋCalifornia។
ជីវិតឯកជន
លោក Wang បានរៀបការជាមួយលោកស្រី Vivine Wang ។ ពួកគាត់មានកូនស្រីពីរនាក់គឺ Janice និង Dorothy Wang ។ ហើយគាត់បានចែកពេលវេលារបស់គាត់នៅក្នុងប្រទេសចិន និងនៅឯ Beverly Hills រដ្ឋ California ។
ទ្រព្យសម្បត្តិ៖ Roger Wang
លោក Wang មានទ្រព្យសម្បត្តិប្រមាណ ៤ ពាន់លានដុល្លារ ។ គាត់គឺជានាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន Golden Eagle International Group ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩២ នៅប្រទេសចិន ។ លោក Wang បានផ្លាស់ទៅរស់នៅប្រទេសចិនហើយចាប់ផ្តើមរកលុយបានបន្ថែម ។
ក្រុមហ៊ុនរបស់គាត់បានអភិវឌ្ឍទៅជាក្រុមហ៊ុនឯកទេសដែលមានជំនាញក្នុងការធ្វើជំនួញជាច្រើនរួមមានការថែទាំយានយន្ត និងការអភិវឌ្ឍអចលនទ្រព្យផងដែរ ។ ហើយគាត់ក៏បានបង្កើតក្រុមហ៊ុន Golden Eagle Retail Group ដែលជាក្រុមហ៊ុនលក់ទំនិញជាច្រើននៅក្នុងប្រទេសចិន ។
នៅឆ្នាំ ២០០៦ វាបានក្លាយជាក្រុមហ៊ុនសាធារណៈនៅក្នុងទីផ្សារភាគហ៊ុននៅក្នុងទីក្រុងហុងកុង ។ លោក Wang គឺជាមហាសេដ្ឋីជនជាតិអាមេរិកម្នាក់ដែលអ្នកមានជាងគេបំផុតនៅក្នុងទស្សនាវដ្តី Forbes ហើយគាត់ក៏ជាមហាសេដ្ឋីម្នាក់ដែលមានបំផុតទី ២៧៦ នៅលើពិភពលោក ។
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)