លោក Pallonji Shapoorji Mistry កើតនៅឆ្នាំ ១៩២៩ ដែលជាមហាសេដ្ឋីអៀរឡង់ដែលមានដើមកំណើតមកពីប្រទេសឥណ្ឌា។ គាត់គឺជាប្រធានក្រុមហ៊ុន Shapoorji Pallonji Group ។ យោងតាមរយះទស្សនាវដ្តី Forbes បានឲ្យដឹងថាទ្រព្យសម្បត្តិរបស់លោក Pallonji មានចំនួន ១៦,៩ ពាន់លានដុល្លារគិតត្រឹមខែ កញ្ញា ឆ្នាំ ២០១៦ ។
លោក Pallonji មានភាគហ៊ុន ១៨.៤ ភាគរយនៅក្នុងក្រុមហ៊ុន Tata Sons និងជាម្ចាស់ភាគហ៊ុនដ៏ធំជាងគេតែមួយគត់នៅក្នុងក្រុមហ៊ុនឯកជនមួយនៅក្នុងប្រទេសឥណ្ឌា ។ ហើយគាត់ក៏ជាប្រធានក្រុមហ៊ុន Shapoorji Pallonji Group និងជាម្ចាស់ក្រុមហ៊ុន Shapoorji Pallonji Construction Limited, Forbes Textiles និងក្រុមហ៊ុន Eureka Forbes Limited ។
លោក Pallonji បានបោះបង់សញ្ជាតិឥណ្ឌារបស់គាត់ក្នុងឆ្នាំ ២០០៣ ដើម្បីបានចូលជាសញ្ជាតិអៀរឡង់ដោយសារតែនៅប្រទេសឥណ្ឌាមិនអនុញ្ញាតឱ្យមានសញ្ជាតិពីរនោះទេ ។ កូនប្រុសរបស់គាត់ឈ្មោះ Cyrus គឺជាប្រធានក្រុមហ៊ុន Tata Sons ចាប់ពីខែ វិច្ឆិកា ឆ្នាំ ២០១១ ដល់ខែ តុលា ឆ្នាំ ២០១៦ ។ លោក Pallonji បានទទួលពាន់រង្វាន់ Padma Bhushan នៅខែ មករា ឆ្នាំ ២០១៦ សម្រាប់ការចូលរួមចំណែករបស់គាត់នៅក្នុងវិស័យពាណិជ្ជកម្ម និងឧស្សាហកម្មជាច្រើននៅក្នុងប្រទេសឥណ្ឌា ។
ទ្រព្យសម្បត្តិ៖
ឪពុករបស់លោក Pallonji បានទិញភាគហ៊ុនដំបូងនៅក្នុងក្រុមហ៊ុន Tata Sons នៅទសវត្សឆ្នាំ ១៩៣០ ដែលបច្ចុប្បន្នមានភាគហ៊ុនចំនួន ១៨,៤% ។ លោក Pallonji គឺជាម្ចាស់ភាគហ៊ុនដ៏ធំជាងគេបំផុតនៅក្នុងក្រុមហ៊ុន Tata Sons ដែលភាគច្រើនបានគ្រប់គ្រងដោយការជឿទុកចិត្ត ។ លោក Pallonji មានក្រុមហ៊ុនសំណង់ដ៏ធំមួយគឺក្រុមហ៊ុន Shapoorji Pallonji ។
ក្នុងឆ្នាំ ២០០៣ លោក Pallonji បានក្លាយជាពលរដ្ឋអៀរឡង់ដោយសារតែគាត់បានរៀបអាពាហ៍ពិពាហ៍ជាមួយលោកស្រី Pat (Patsy) Perin Dubash ដែលជាជនជាតិអៀរឡង់ដែលរស់នៅតំបន់ Hatch Street នៅក្នុងទីក្រុង Dublin ។ លោក Pallonji បានបោះបង់សញ្ជាតិឥណ្ឌារបស់គាត់ដោយសារតែរដ្ឋាភិបាលឥណ្ឌាបច្ចុប្បន្នមិនអនុញ្ញាតឱ្យមានសញ្ជាតិពីរនោះទេ ទោះបីជាយ៉ាងណាក៏គាត់មានផ្ទះនៅក្នុងទីក្រុងបុមបៃផងដែរ ។
លោក Pallonji Mistry មានទ្រព្យសម្បត្តិសរុបប្រមាណ ១៩,៧ ពាន់លានដុល្លារគិតត្រឹមខែ កក្កដា ឆ្នាំ ២០១៨ ។ គាត់គឺជាប្រធានក្រុមហ៊ុន Shapoorji Pallonji Group ដែលជាក្រុមហ៊ុនសំណង់ដោយបានសាងសង់អាគារធំៗជាច្រើននៅក្នុងទីក្រុងបុមបៃ និងអ្នកគ្រប់គ្រងជាធនាគារនៅទីក្រុងហុងកុង សៀងហៃ និង Standard Chartered Bank និងមានធនាគារបម្រុងនៅប្រទេសឥណ្ឌាផងដែរ ។ នៅខែ មិថុនា ឆ្នាំមុនលោក Pallonji បានប្រគល់តំណែងជាប្រធានក្រុមហ៊ុនទៅឱ្យកូនប្រុសច្បងរបស់គាត់ឈ្មោះ Shapoor ។
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)