Posted on Leave a comment

លោកស្រីមហាសេដ្ឋី Peng Lei ​ជាអ្នកជំនួញ និងជាស្ថាបនិកនៃក្រុមហ៊ុនអេឡិចត្រូនិច Alibaba Group

លោកស្រី Peng Lei គឺជាអ្នកជំនួញ និងជាស្ថាបនិកនៃក្រុមហ៊ុនអាជីវកម្មអេឡិចត្រូនិចរបស់ Alibaba Group ។

អាជីព៖

លោកស្រី Peng Lei បានទទួលសញ្ញាប័ត្រផ្នែករដ្ឋបាលអាជីវកម្មនៅឆ្នាំ ១៩៩៤ ពីវិទ្យាស្ថានពាណិជ្ជកម្មហាំងចូវនៃសាកលវិទ្យាល័យ Zhejiang Gongshang ។ បន្ទាប់ពីលោកស្រីបានបញ្ចប់ការសិក្សាគាត់បានបង្រៀននៅសកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Zhejiang អស់រយៈពេល ៥ ឆ្នាំ ។

លោកស្រី Peng Lei បានចូលរួមជាមួយលោកជែកម៉ាក្នុងការបង្កើតក្រុមហ៊ុនអាលីបាបាក្នុងខែ កញ្ញា ឆ្នាំ ១៩៩៩ ។ លោកស្រី Peng Lei គឺជាស្ត្រីម្នាក់ក្នុងចំណោមដៃគូស្ថាបនិករបស់ ក្រុមហ៊ុន Alibaba ដែលទទួលបានការកោតសរសើរជាច្រើន ។ ចាប់ពីខែ មករា​ ឆ្នាំ ២០១០ ដល់ខែ កុម្ភះ ឆ្នាំ ២០១៣ លោកស្រី Peng Lei គឺជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Alipay ។

ក្រុមហ៊ុន Alipay បានក្លាយជាច្រកទូទាត់ដ៏ជោគជ័យបំផុតនៅក្នុងប្រទេសចិនក្រោមការគ្រប់គ្រងរបស់លោកស្រី Peng Lei ដែលបានពង្រីកដល់អ្នកប្រើប្រាស់ជាង ៨០០ លាននាក់នៅឆ្នាំ ២០១៤ ហើយនៅចុងឆ្នាំ ២០១៤ វាមានតម្លៃប្រហែល ៦០ ពាន់លានដុល្លារ ។ នៅខែ មីនា ឆ្នាំ ២០១៣ លោកស្រី Peng Lei ជានាយកប្រតិបត្តិនៃក្រុមហ៊ុនសេវាកម្មមីក្រូហិរញ្ញវត្ថុខ្នាតតូចនៅក្នុងក្រុមហ៊ុន Alibaba ។

នៅក្នុងឆ្នាំ ២០១៣ ឈ្មោះរបស់លោកស្រី Peng Lei ត្រូវបានអ្នកសារព័ត៌មានចិនបានផ្សព្វផ្សាយជាញឹកញាប់ថាជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនអាលីបាបា ។ ក្នុងឆ្នាំ ២០១៤ លោកស្រី Peng Lei បានបង្កើតក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ Ant Financial ដើម្បីគាំទ្រអាជីវកម្មខ្នាតតូចរបស់គាត់ ។ កាលពីខែ កញ្ញា ឆ្នាំ ២០១៥ ក្រុមហ៊ុន Alibaba និងក្រុមហ៊ុន Ant Financial បានកាន់កាប់ភាគហ៊ុនរួមគ្នាចំនួន ៤០ ភាគរយ ។

លោកស្រី Peng Lei ក៏ធ្លាប់បម្រើការជាមន្រ្តីធនធានមនុស្សរបស់ក្រុមហ៊ុនអាលីបាបាគ្រុបអស់រយៈពេលជាង ១០ ឆ្នាំ ។ ក្នុងមុខតំណែងនេះលោកស្រីមើលការខុសត្រូវនិយោជិកប្រមាណ ៣៥.០០០ នាក់ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Alibaba ។ លោកស្រី​ Peng Lei បានក្លាយជាមហាសេដ្ឋីក្នុងឆ្នាំ ២០១៤ ដោយផ្អែកលើការវាយតំលៃរបស់ក្រុមហ៊ុន Alibaba មុនពេលកំណត់ IPO ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply