លោក Patrick Soon-Shiong កើតនៅថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ១៩៥២ គាត់គឺជាគ្រូពេទ្យវះកាត់ជនជាតិអាមេរិកដែលមានដើមកំណើតមកពីអាហ្រ្វិកខាងត្បូង ។ ហើយគាត់ជាសាស្រ្តាចារ្យ និងអ្នកស្រាវជ្រាវ និងជាអ្នកជំនួញ និងសប្បុរសជន ។
លោក Soon-Shiong គឺជាប្រធានក្រុមហ៊ុន NantWorks, LLC និងជានាយកប្រតិបត្តិនៃវិទ្យាស្ថានសុខភាពនៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ានៅទីក្រុង Los Angeles ដែលជាសាស្រ្តាចារ្យផ្នែកវះកាត់នៅឯមជ្ឈមណ្ឌលស្រាវជ្រាវ UCLA និងជាសាស្រ្តាចារ្យនៅឯសាកលវិទ្យាល័យ Imperial College London ។
លោក Soon-Shiong ក៏ជាប្រធានមូលនិធិ Chan Soon-Shiong Family និងជានាយកប្រតិបត្តិនៃវិទ្យាស្ថានសុខភាពជឿនលឿន Chan Soon-Shiong ។ នៅខែ មេសា ឆ្នាំ ២០១៦ យោងតាមរយះកាសែត Los Angeles Times បានរាយការណ៍ថាគាត់គឺជានាយកប្រតិបត្តិម្នាក់ដោយមានប្រាក់ខែខ្ពស់បំផុតសម្រាប់ឆ្នាំ ២០១៥ ។ គិតត្រឹមខែ វិច្ឆិកា ឆ្នាំ ២០១៦ លោក Shiong មានទ្រព្យសម្បត្តិសុទ្ធប្រមាណ ៩ ពាន់លានដុល្លារអាមេរិកដែលបានឈរនៅលំដាប់ទី ៤៧ ក្នុងចំណោមមហាសេដ្ឋីនៅសហរដ្ឋអាមេរិក ។
ការបណ្តុះបណ្តាល៖
លោក Soon-Shiong បានសិក្សាផ្នែកអាហារូបករណ៍ និងបានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យ Witwatersrand ដោយទទួលបានបរិញ្ញាប័ត្រវេជ្ជសាស្ត្រ ។ ហើយគាត់ក៏បានបញ្ចប់កម្មសិក្សាវេជ្ជសាស្ត្រនៅឯមន្ទីរពេទ្យទូទៅរបស់ Johannesburg ។បន្ទាប់មកគាត់បានសិក្សានៅឯសាកលវិទ្យាល័យអង់គ្លេស និងកូឡុំបៀជាកន្លែងដែលគាត់ទទួលបានសញ្ញាបត្រ MSc ដោយទទួលបានពានរង្វាន់ស្រាវជ្រាវពីមហាវិទ្យាល័យអាមេរិចផ្នែកវះកាត់ និងមហាវិទ្យាល័យវេជ្ជសាស្ត្រ និងជាគ្រូពេទ្យវះកាត់នៃសាកលវិទ្យាល័យកាណាដា ។
ហើយក្រោយមកគាត់បានផ្លាស់ទៅរស់នៅសហរដ្ឋអាមេរិកនឹងបានចាប់ផ្តើមបណ្តុះបណ្តាលផ្នែកវះកាត់នៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា និងឡូសអាន់ជឺឡេស និងបានក្លាយជាគ្រូពេទ្យវះកាត់ដែលមានការបញ្ជាក់ពីក្រុមប្រឹក្សាភិបាលផងដែរ ។ លោក Soon-Shiong គឺជាសមាជិកនៃមហាវិទ្យាល័យ Royal ដែលជាគ្រូពេទ្យវះកាត់ (កាណាដា) និងជាសមាជិកនៃមហាវិទ្យាល័យគ្រូពេទ្យវះកាត់របស់សហរដ្ឋអាមេរិកផងដែរ ។
លោក Soon-Shiong បានចូលរៀនសាលាពេទ្យ UCLA Medical នៅឆ្នាំ ១៩៨៣ និងបានបម្រើការនៅមហាវិទ្យាល័យនោះរហូតដល់ឆ្នាំ ១៩៩១ ។ ក្នុងអំឡុងពេលនោះគាត់គឺជាគ្រូពេទ្យវះកាត់ប្តូរសរីរាង្គ ។ នៅចន្លោះឆ្នាំ ១៩៨៤ ដល់ ១៩៨៧ គាត់បានបម្រើការជាអ្នកស៊ើបអង្កេតរងនៅឯមជ្ឈមណ្ឌលស្រាវជ្រាវ UCLA ។
លោក Soon-Shiong បានធ្វើការវះកាត់ប្តូរលំពែងលើកដំបូងនៅឯមជ្ឈមណ្ឌលស្រាវជ្រាវ UCLA ហើយគាត់បានបង្កើត និងការព្យាបាលជំងឺទឹកនោមផ្អែមប្រភេទទី ១ ដែលត្រូវបានគេស្គាល់ថាជាការប្តូរសរីរាង្គទៅជា isletapsapsad-human islet និងការប្តូរកោសិកា islet-cell របស់បុរសដំបូងគេ ។ ហើយនៅក្នុងឆ្នាំ ២០០៩ លោក Soon-Shiong បានបម្រើការនៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវ UCLA ដែលជាសាស្រ្តាចារ្យផ្នែកមីក្រូជីវសាស្រ្តលើប្រព័ន្ធភាពស៊ាំហ្សែនម៉ូលេគុល និងជីវគីមីជីវសាស្ត្ររហូតមកដល់បច្ចុប្បន្ន ។
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)