លោក Mike Cannon-Brookes កើតនៅខែ វិច្ឆិកា ឆ្នាំ ១៩៧៩ ដែលជាមហាសេដ្ឋីអូស្ត្រាលី ។ គាត់គឺជាសហស្ថាបនិក និងជាសហនាយកប្រតិបត្តិនៃក្រុមហ៊ុនសូហ្វវែរ Atlassian ។ លោក Cannon-Brookes រួមជាមួយដៃគូររបស់គាត់គឺលោក Scott Farquhar បានរួមគ្នាសហការបង្កើតក្រុមហ៊ុនសូហ្វវែរ Atlassian ក្នុងគោលបំណងសាមញ្ញមួយ ។
ជីវិតដំបូង៖
លោក Mike Cannon-Brookes បានទទួលការអប់រំនៅសាលា Cranbrook នៅក្នុងទីក្រុងស៊ីដនីហើយគាត់បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ New South Wales ជាមួយនឹងបរិញ្ញាបត្រផ្នែកប្រព័ន្ធព័ត៌មានវិទ្យា ។
អាជីព៖
លោក Cannon-Brookes និង Scott Farquhar គឺជាសហស្ថាបនិក និងជាសហនាយកប្រតិបត្តិនៃក្រុមហ៊ុនសូហ្វវែរ Atlassian ។ ហើយគាត់ក៏ជាសាស្រ្តាចារ្យជំនួយនៅសាលាវិទ្យាសាស្ត្រកុំព្យូទ័រ និងវិស្វកម្មនៃសាកលវិទ្យាល័យ New South Wales ផងដែរ ។ លោក Cannon-Brookes និង Farquhar ត្រូវបានគេទទួលស្គាល់ថាជាអ្នកជំនាញព័ត៌មានវិទ្យារបស់ប្រទេសអូស្រ្តាលីក្នុងឆ្នាំ ២០០៤ និងសហគ្រិនដ៏ឆ្នើមប្រចាំឆ្នាំ ២០០៦ របស់ប្រទេសអូស្ត្រាលី ។ លោក Cannon-Brookes ក៏ត្រូវបានផ្តល់កិត្តិយសដោយវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងនាមជាអ្នកដឹកនាំសកលវ័យក្មេងក្នុងឆ្នាំ ២០០៩ និងជាសមាជិកនៃវេទិកានៃអ្នកដឹកនាំសកលវ័យក្មេង ។
ជីវិតឯកជន៖
លោក Cannon-Brookes បានរៀបការជាមួយលោកស្រី Annie Todd ដែលមានកូនពីរនាក់ហើយពួកគេបានរស់នៅជាយក្រុងខាងកើតទីក្រុងស៊ីដនីនៅក្បែរឧទ្យាន Centennial Park ។ លោក Cannon-Brookes និង Scott Farquhar ត្រូវបានគេដឹងថាជាអ្នកមានអូស្ត្រាលីវ័យក្មេងដែលបានចុះនៅក្នុងបញ្ជី BRW 2007 ដែលជាអ្នកមានជាងគេបំផុតនៅក្នុងបញ្ជីឈ្មោះ BRW Rich 200 ក្នុងឆ្នាំ ២០១៣ ជាមួយទឹកប្រាក់ប្រមាណ ២៥០ លានដុល្លារអូស្ត្រាលី ។
ក្នុងឆ្នាំ ២០១៦ ទ្រព្យសម្បត្តិសុទ្ធរបស់លោក Cannon-Brookes ត្រូវបានប៉ាន់ស្មានដោយទស្សនាវដ្តី Forbes នៅក្នុងបញ្ជីឈ្មោះអ្នកមានបំផុតទាំង ៥០ នាក់របស់អូស្ត្រាលីស្មើនឹង ១,៦៩ កោដិដុល្លារយោងតាមរយះ BRW Rich 200 និងទស្សនាវដ្តី Sunday Times ដែលមានទ្រព្យសម្បត្តិប្រមាណ ៩០៦ លានផោន ។ លោក Cannon-Brookes គឺជានាយកប្រតិបត្តិ និងជាសហស្ថាបនិកនៃក្រុមហ៊ុនសូហ្វវែរ Atlassian ដែលមានមូលដ្ឋាននៅទីក្រុងស៊ីដនីដោយមានអតិថិជនជាង ១១២,០០០ នាក់ និងរកចំណូលបានប្រាក់ ៧៤០ លានដុល្លារក្នុងឆ្នាំ ២០១៧ ។
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)