លោក John Arrillaga កើតនៅឆ្នាំ ១៩៣៦ ដែលជាមហាសេដ្ឋីអចលនទ្រព្យ និងជាសប្បុរសជនអាមេរិក ។ គាត់គឺជាម្ចាស់ដីដ៏ធំជាងគេមួយនៅក្នុងតំបន់ Silicon Valley ។
ជីវិតដំបូង៖
លោក John Arrillaga បានចូលរៀននៅវិទ្យាល័យ Morningside នៅទីក្រុង Inglewood រដ្ឋកាលីហ្វ័រញ៉ាហើយគាត់បានបញ្ចប់ការសិក្សានៅឆ្នាំ ១៩៥៥ ។ គាត់បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកភូមិសាស្ត្រនៅឆ្នាំ ១៩៦០ ជាកន្លែងដែលគាត់ជាសមាជិករបស់ Delta Tau ។
អាជីព៖
នៅទសវត្សឆ្នាំ ១៩៦០ លោក John និងដៃគូជំនួញរបស់គាត់គឺលោក Richard Peery បានទិញដីស្រែចំការនៅរដ្ឋកាលីហ្វ័រញ៉ាហើយពួកគេបានចាប់ផ្តើមបង្កើតវាទៅជាការិយាល័យមួយនៅទីនោះ ។ ហើយពួកគេបានក្លាយជាម្ចាស់ដីពាណិជ្ជកម្មដ៏ធំជាងគេបំផុតនៅក្នុងតំបន់ Silicon Valley ដែលមានទំហំដីជាង ១២.០០០.០០០ ហ្វីតការ៉េ ។ ក្នុងឆ្នាំ ២០០៦ លោក John បានលក់ដីទំហំ ៥.៣០០.០០០ ហ្វីតការ៉េដែលជាការកាន់កាប់អចលនទ្រព្យរបស់គាត់ក្នុងតម្លៃប្រហែល ១,១ ពាន់លានដុល្លារ ។
សប្បុរសធម៍៖
លោក John ត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជាអ្នកគាំទ្រសប្បុរសធម៍នៅសាកលវិទ្យាល័យស្ទែនហ្វត ។ នៅខែ ឧសភា ឆ្នាំ ២០០៦ គាត់បានផ្តល់ប្រាក់ ១០០ លានដុល្លារដល់សាកលវិទ្យាល័យ Stanford ។ នៅខែ មិថុនា ឆ្នាំ ២០១៣ គាត់បានបរិច្ចាគជាថ្មីម្តងទៀតដល់សាកលវិទ្យាល័យស្ទែនហ្វដដោយសរសេរមូលប្បទានប័ត្រមួយសម្រាប់ទឹកប្រាក់ ១៥១ លានដុល្លារដែលធ្វើឱ្យគាត់បានក្លាយជាបុគ្គលម្នាក់ដែលបានបរិច្ចាគប្រាក់ដ៏ច្រើនធំជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់សាកលវិទ្យាល័យ Stanford ។
ទ្រព្យសម្បត្តិ៖ John Arillaga
លោក John Arillaga គឺជាអ្នកជំនួញជនជាតិអាមេរិក និងជាអ្នកអភិវឌ្ឍអចលនទ្រព្យនៅតំបន់ Silicon Valley ដែលមានទ្រព្យសរុបប្រមាណ ២,៤ ពាន់លានដុល្លារគិតត្រឹមខែ មេសា ឆ្នាំ ២០១៦ នេះបើយោងតាមរយះទស្សនាវដ្តី Forbes ។ ទ្រព្យសម្បត្តិភាគច្រើនរបស់គាត់ត្រូវបានគេរាយការណ៍ថាបានមកពីក្រុមហ៊ុនអាជីវកម្មអចលនទ្រព្យរបស់គាត់ ។ ហើយគាត់ត្រូវបានគេចាត់ទុកថាជាម្ចាស់ដីដ៏ធំជាងគេមួយនៅក្នុងតំបន់ Silicon Valley ។
ក្រុមហ៊ុនអាជីវកម្មរបស់គាត់ពាក់ព័ន្ធនឹងការអភិវឌ្ឍអចលនទ្រព្យនៅតំបន់ Silicon Valley ។ លោក John បានចូលរៀននៅសាកលវិទ្យាល័យស្ទែនហ្វដដែលជាកន្លែងដែលគាត់បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រភូមិសាស្ត្រនៅឆ្នាំ ១៩៦០ ។ លោក John Arillaga រួមគ្នាជាមួយនឹងដៃគូររបស់គាត់គឺលោក Richard (Dick) Peery បានទិញដីស្រែចំការមួយកន្លែងបន្ទាប់មកពួកគេបានចាប់ផ្តើមសាងសង់វាទៅជាការិយាល័យ ការិយាល័យនៅលើនោះ ។
បច្ចុប្បន្ននេះក្រុមហ៊ុនដែលពួកគេបានបង្កើតឡើងដោយក្រុមហ៊ុនរបស់ពួកគេទាំងពីរគឺក្រុមហ៊ុន Peery-Arrillaga ដែលបានគ្រប់គ្រងអគារការិយាល័យមិនតិចជាង ១ លានហ្វីតការ៉េក៏ដូចជាដី ២៩០ ហិចតានៅក្នុងទីក្រុង San Jose ។
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)