Posted on Leave a comment

លោកមហាសេដ្ឋី Joe Mansueto ជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Morningstar, Inc.

លោក Joseph Daniel Mansueto កើតនៅថ្ងៃទី ០៣ ខែ​ កញ្ញា ឆ្នាំ ១៩៥៦ ដែលជាសហគ្រិនជនជាតិអាមេរិក ។ គាត់គឺស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Morningstar, Inc. ។

ជីវិតដំបូង និងការអប់រំ៖

លោក Joe Mansueto កើតនៅទីក្រុង Munster រដ្ឋ Indiana ។ គាត់បានចូលរៀននៅវិទ្យាល័យ Munster និងបានបញ្ចប់ការសិក្សាផ្នែកបរិញ្ញាបត្រ និងផ្នែកអនុបណ្ឌិត និងផ្នែករដ្ឋបាលធុរកិច្ចពីសាកលវិទ្យាល័យឈីកាហ្គោ ។

អាជីព៖

នៅឆ្នាំ ១៩៨៤ លោក Mansueto បានចាប់ផ្តើមបង្កើតក្រុមហ៊ុន Morningstar ជាមួយនឹងទឹកប្រាក់ ៨ ម៉ឺនដុល្លា​រ ។ ក្រុមហ៊ុន Morningstar ត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅខែ ឧសភា ឆ្នាំ ២០០៥ ។ គិតត្រឹមខែ មិថុនា ឆ្នាំ ២០០៨ ក្រុមហ៊ុន Morningstar មានភាគហ៊ុនចំនួន ៦០,៤ ភាគរយ ។ ក្នុងឆ្នាំ ២០១១ លោក Mansueto ត្រូវបានគេដាក់បញ្ចូលនៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោកដោយទស្សនាវដ្តី Forbes ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធប្រមាណ ១,៦ ពាន់លានដុល្លារ ។

 ទ្រព្យសម្បត្តិ៖ Joe Mansueto

លោក Joe Mansueto គឺជាអ្នកជំនួញ និងសហគ្រិនជនជាតិអាមេរិកម្នាក់ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ១,៩៣ ពាន់លានដុល្លារ ។ គាត់ត្រូវបានគេស្គាល់ថាជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Morningstar, Inc ។ ក្រុមហ៊ុន Morningstar ជាក្រុមហ៊ុនស្រាវជ្រាវ និងជាក្រុមហ៊ុនមួយដែលបានគ្រប់គ្រងលើការវិនិយោគដែលមានទីស្នាក់ការនៅទីក្រុងឈីកាហ្គោរដ្ឋអ៊ីលីណយ ។

ក្នុងឆ្នាំ ២០០៥ លោក Mansueto បានទិញយកក្រុមហ៊ុនហិរញ្ញវត្ថុ Fast Company Inc ។ ក្នុងឆ្នាំ ២០០៨ គាត់បានកាន់កាប់ភាគហ៊ុនជាង ៦០% នៅក្នុងក្រុមហ៊ុន Morningstar ។ ហើយគាត់បានកាន់កាប់ភាគហ៊ុនមួយនៅក្នុងក្រុមហ៊ុនទស្សនាវដ្តី Time Out Chicago ដែលគាត់ត្រូវបានលក់ក្នុងឆ្នាំ ២០១៣ ។ ក្នុងឆ្នាំ ២០១១ លោក Mansueto ត្រូវបានគេដាក់ឈ្មោះរបស់គាត់ទៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោកដោយ Forbes ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply